ព្រឹត្ដិការណ៍កីឡារាប់លាននាក់នៅអាស៊ីអាគ្នេយ៍ប្រើប្រាស់ TikTok

អ្នកគាំទ្រព្រឹត្ដិការណ៍កីឡារាប់លាននាក់នៅអាស៊ីអាគ្នេយ៍ប្រើប្រាស់ TikTok អំឡុងពេលស៊ីហ្គេម


អ្នកគាំទ្រព្រឹត្ដិការណ៍កីឡាប្រចាំតំបន់រាប់លាននាក់បានប្រើប្រាស់ TikTok ជាទម្រង់វីដេអូខ្លីៗលើទូរស័ព្ទដៃឈានមុខគេក្នុងការតាមដានដំណើរការនៃព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏ដូចជាបន្ដផ្សព្វផ្សាយទស្សនីយភាពកីឡាដ៏អស្ចារ្យនេះនៅទូទាំងពិភពលោក។
អ្នកគាំទ្រព្រឹត្ដិការណ៍កីឡារាប់លាននាក់នៅអាស៊ីអាគ្នេយ៍ប្រើប្រាស់ TikTok អំឡុងពេលស៊ីហ្គេម

យោងតាមទិន្នន័យដែលផ្ដល់ដោយ TikTok បានបង្ហាញថា អំឡុងពេលដំណើរការកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ សញ្ញាទ្រុងជ្រូកផ្លូវការ #SEAGames2023 បានទទួលអ្នកចូលទស្សនាជាង ២៧ លានដង។ សរុបការផ្សាយដោយប្រើសញ្ញាទ្រុងជ្រូក #SEAGames2023 មានចំនួនលើស ២ លានដង។ លើសពីនេះ នៅក្នុងព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្ររបស់កម្ពុជានេះ មានការផ្សាយលើ TikTok ដោយប្រើសញ្ញាទ្រុងជ្រូក#Cambodia2023 ជាង ២៣០០០ ដងដែលទទួលបានអ្នកចូលទស្សនាជាង ១,៣៥ លានដង។

ក្រុមហ៊ុន TikTok បានប្រកាសភាពជាដៃគូក្នុងនាមជាម្ចាស់ឧបត្ថម្ភធំមួយនៃព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កាលពីខែមេសា។ ដើម្បីអបអរសាទរភាពជាដៃគូនេះ TikTok បានផ្ដល់អត្ថប្រយោជន៍ ជាច្រើនសម្រាប់អ្នកប្រើប្រាស់ រួមទាំងការបន្ថែមរចនាម៉ូដប្លែកៗតាមរយៈមុខងារផ្សេងៗ និងការផ្សារភ្ជាប់ទំនាក់ទំនង យ៉ាងពិសេសជាមួយអ្នកបង្កើតមាតិកានៅលើភ្លេតហ្វម។ TikTok បានគាំទ្រព្រឹត្ដិការណ៍កីឡានេះដោយបង្កើនកិច្ចចូល រួមគាំទ្រពីសំណាក់អ្នកប្រើប្រាស់ និងជំរុញព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រនេះកាន់តែអធិកអធមអំឡុងពេលប្រកួតប្រជែង កីឡានីមួយៗ។

លោក Angga Anugrah Putra នាយកគ្រប់គ្រងទូទៅផ្នែកប្រតិបត្ដិការ និងទីផ្សារ បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពដែលបានក្លាយជាដៃគូសំខាន់មួយនៃព្រឹត្ដិការណ៍កីឡាលើកដំបូងរបស់កម្ពុជាជាមួយការរៀបចំប្រកបដោយជោគជ័យ។ យើងមានសេចក្ដីសោមនស្សរីករាយដែលយើងបានបន្ថែមមុខងារផ្សេងៗដើម្បីឱ្យក្រុម អ្នកគាំទ្រ រីករាយជាមួយទស្សនីយភាពកីឡាដ៏អស្ចារ្យទាំងនេះ ក៏ដូចជាអ្វីដែលយើងអាចចូលរួមកៀរគរមនុស្សឱ្យមកជួបជុំគ្នា។ យើងក៏សូមកោតសរសើរដល់បងប្អូនទាំងអស់ដែលបានចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ រួមទាំង អត្ដពលិក មន្ដ្រីរាជការ និងអ្នករៀបចំព្រឹត្ដិការណ៍ទាំងអស់។ ព្រឹត្ដិការណ៍ទាំងនេះគឺជាមោទនភាពសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ហើយយើងពិតជារីករាយដែលបានក្លាយជាផ្នែកមួយនៃភាពជោគជ័យនេះ ដោយមតិយោបល់ ៩៥ ភាគរយផ្ដល់តម្លៃជាវិជ្ជមាន»។ នៅប្រទេសកម្ពុជាមានអ្នកទស្សនាវីដេអូ កីឡាដែលមានភា្ជប់សញ្ញាទ្រុងជ្រូក #SEAGames2023 ប្រមាណ ៣៨២ ដង។

ក្នុងនាមជាអ្នកឧបត្ថម្ភពិសេសនៃព្រឹត្ដិការណ៍ស៊ីហ្គេមនេះ ក្រុមហ៊ុន TikTok អាចផ្ដល់ជូនអ្នកគាំទ្រនូវការវីដេអូខ្លីៗ និងព័ត៌មានអំពីអត្តពលិកចុងក្រោយបំផុតតាមរយៈការធ្វើបច្ចុប្បន្នភាពទៅតាមពេលវេលាជាក់ស្តែងលើភ្លេតហ្វម។ តាមរយៈមាតិកាវីដេអូដែលត្រូវបានចែករំលែក និងផ្សាយផ្ទាល់ពីទីភ្នាក់ងារផ្លូវការ ដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រួមទាំងអត្តពលិក ក៏ដូចជាមុខងារបន្ថែមពិសេសក្នុងកម្មវិធី និងមាតិកាពិសេសផ្តាច់មុខ អ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាអាចទទួលបានបទពិសោធន៍ទំនាក់ទំនងជិតស្និទ្ធពិសេសជាងគេ និងការប្រាស្រ័យទាក់ទងជាមួយអត្តពលិកជាតិ ព្រមទាំងឱកាសបង្ហាញពីការគាំទ្ររបស់ពួកគេពីផ្ទះផងដែរ។

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបញ្ចប់នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ បានបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា៕




អត្ថបទបន្ទាប់


សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹង«វិបត្តិនៃការបែងចែក» បណ្ដាលមកពីសង្រ្គាមបច្ចេកវិទ្យារវាងអាមេរិកនិងចិន

ព័ត៌មាន
តាមរយៈឯកសារស្រាវជ្រាវមួយ រដ្ឋាភិបាលជប៉ុនបានព្រមានកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹង«វិបត្តិនៃការបែងចែក» បណ្ដាលមកពីសង្រ្គ…

កូរ៉េខាងត្បូង និងអាមេរិកឈានឆ្ពោះទៅរៀបចំកិច្ចប្រជុំដំបូងរបស់ក្រុមកាងារពិគ្រោះយោបល់នុយក្លេអ៊ែរ

ព័ត៌មាន
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅសហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃពុធថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីរៀបចំកិច្ចប្រជុំដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ