វិស័យផ្សារភាគហ៊ុន

ផ្សារមូលបត្ររៀបចំការរត់ប្រណាំង ដើម្បីជួយដល់កុមារ និងផ្សព្វផ្សាយពីវិស័យផ្សារភាគហ៊ុន


ថ្នាក់ដឹកនាំនិយ័តករមូលបត្រកម្ពុជា បានចាត់ទុកការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សាធារណជន និងអ្នកវិនិយោគភាគហ៊ុនក្នុងកម្មវិធីរត់ប្រណាំង CSX FUN RUN 2023 ដើម្បីកុមារកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យមូលបត្រកម្ពុជា ដ្បិតថាផ្សារមូលបត្រកម្ពុជា ទទួលបានកាគាំទ្រ និងទទួលស្គាល់កាន់តែច្រើនពីសាធារណៈជន និងវិនិយោគិននៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ មេផ្សារមូលបត្រកម្ពុជាបានចាត់ទុកការចូលរួមនៅក្នុងសកម្មភាពកីឡា ដើម្បីកុមារកម្ពុជានេះប្រៀបបាននឹងការចូលរួមវិនិយោគទៅលើភាគហ៊ុនផងដែរ។
វិស័យផ្សារភាគហ៊ុន
ដោយ

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធី CSX FUN RUN 2023 ដែលជាកម្មវិធីរត់ប្រណាំង ដើម្បីកុមារកម្ពុជា ត្រូវបានផ្តួចផ្តើមធ្វើឡើងដោយផ្សារមូលបត្រកម្ពុជា ហើយតាមរយៈការចូលរួមយ៉ាងច្រើនរបស់សាធារណៈក្នុងការរត់ ដើម្បីកុមារកម្ពុជានាពេលនេះ សបញ្ជាក់ឱ្យឃើញថា វិស័យមូលបត្រកម្ពុជាបច្ចុប្បន្នកាន់តែមានការរីកចម្រើន ពោលគឺមានសាធារណជន និងវិនិយោគិនកាន់តែច្រើនបានស្គាល់ផ្សារមូលបត្រកម្ពុជា។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ កម្មវិធីនេះមិនមែនធ្វើឡើងសម្រាប់តែការអភិវឌ្ឍ ក៏ដូចជាទាក់ទាញសាធារណជនឱ្យស្គាល់ និងចូលរួមវិនិយោគក្នុងផ្សារហ៊ុននោះទេ តែផ្ទុយទៅវិញ គឺដើម្បីប្រមូលថវិកាជួយដល់កុមារកម្ពុជាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយសម្រាប់ផ្សារមូលបត្រកម្ពុជា ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជាចូលរួមក្នុងសកម្មភាពកីឡានិងលើកកម្ពស់សុខភាព ជាពិសេសដើម្បីកៀគរថវិកាសម្រាប់ចូលរួមជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាបង្កើតវេទិកាជួបជុំសម្រាប់ពលរដ្ឋនិងអ្នកវិនិយោគភាគហ៊ុន។ ឯកឧត្តមរំពឹងថា តាមរយៈកម្មវិធីនេះ វានឹងជួយឱ្យអ្នកដែលមិនទាន់ស្គាល់ពីភាគហ៊ុនបានស្គាល់ពីផ្សារភាគហ៊ុនឱ្យកាន់តែច្បាស់ និងចូលរួមវិនិយោគក្នុងផ្សារភាគហ៊ុនផងដែរ។ មេផ្សារហ៊ុនរូបនេះបានប្រដូចការចូលរួមនៅក្នុងសកម្មភាពកីឡាដោយមានការបង់វិភាគទាន ប្រៀបបាននឹងការចូលរួមវិនិយោគលើភាគហ៊ុន និងការចូលរួមក្នុងសកម្មភាពជួយសង្គម។

ជាមួយគ្នានេះអ្នកចូលរួមរត់ក្នុងកម្មវិធីនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងបានចាត់ទុកព្រឹត្តិការណ៍រត់ប្រណាំង CSX Fun Run នេះ មិនត្រឹមតែជួយឱ្យពួកគេបានចូលរួមជួយដល់សង្គម និងកុមារកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចជួយលើកកម្ពស់សុខភាពរបស់ពួកគេផងដែរ។

សូមជម្រាបថា នេះជាលើកទី១ហើយដែលផ្សារមូលបត្រកម្ពុជា បានបង្កើតកម្មវិធីរត់ ដើម្បីកុមារកម្ពុជា ចម្ងាយ៥គីឡូម៉ែត្រនេះឡើង ដែលមានអ្នកចូលរួមយ៉ាងច្រើនរហូតដល់ប្រមាណជាង៧០០នាក់ និង ប្រមូលថវិកាសរុបបានចំនួន៧,៧៧៧ដុល្លារផងដែរ សម្រាប់ប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាយក្សចិន និងរុស្ស៊ីឈប់ប្រើប្រាក់ដុល្លារអាម៉េរិកស្ទើរតែទាំងស្រុងក្នុងពាណិជ្ជកម្មទ្វេភាគី

ព័ត៌មាន
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក មីខាអ៊ីល មូស៊ូទីន (Mikhail Mishustin) បានទម្លាយឱ្យដឹងថា មហាយក្សចិនដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក និង…

FTA រវាងថៃ និងសហភាពអឺរ៉ុប បង្ហាញវឌ្ឍនភាពទៅមុខ ខណៈការចរចាជុំទីពីរនឹង ធ្វើឡើងនៅខែក្រោយ

ព័ត៌មាន
ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងសហភាពអឺរ៉ុប ដែលបានរាំងស្ទះអស់ជាច្រើនឆ្នាំនោះ ឥឡូវនេះកំពុងបោះជំហានទៅមុខគួរឲ្យកត់សម្គាល់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ