វិស័យពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន បានផ្ទុះឡើងជាថ្មី ក្រោយអាម៉េរិក ដាក់ពន្ធបន្ថែម១០០% ប្រឆាំងនឹងការរឹតបន្តឹងការនាំចេញរ៉ែកម្រ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមបញ្ឆេះភ្លើងសង្គ្រាមពាណិជ្ជកម្មប្រឆាំងទីក្រុងប៉េកាំង សាជាថ្មីកាលពីថ្ងៃសុក្រ សប្តាហ៍មុន ដោយបានបញ្ចប់ការផ្អាកការអនុវត្តពន្ធទាំងមិនសប្បាយចិត្តរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ខណៈលោក ត្រាំ ប្រកាសថា នឹងដំឡើងពន្ធលើទំនិញចិន បន្ថែម១០០% ដើម្បីសងសឹកនឹងប្រទេសចិន ដែលបានទប់ស្កាត់ការនាំចេញរ៉ែកម្រទៅកាន់សហរដ្ឋអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រោយស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ពេលនេះ សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន បានផ្ទុះឡើងជាថ្មី ក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ប្រកាសដាក់ពន្ធបន្ថែម១០០% លើទំនិញចិន នាំចេញទៅកាន់សហរដ្ឋអាម៉េរិក ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅ ពោលគឺនៅមុន៩ថ្ងៃ នៃការផ្អាកការអនុវត្តពន្ធរវាងប្រទេសទាំងពីរផុតកំណត់។ ការដាក់ពន្ធបន្ថែមរបស់លោក ត្រាំ នេះធ្វើឡើងក្រោយចិន រឹតបន្តឹងការនាំចេញរ៉ែកម្រទៅកាន់សហរដ្ឋអាម៉េរិក។

លោក ត្រាំ ក៏បានគំរាមលុបចោលជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលគ្រោងធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង នាចុងខែនេះផងដែរ ដោយនិយាយថា ឥឡូវនេះវាហាក់ដូចជាគ្មានហេតុផលដែលត្រូវមានជំនួបនេះឡើយ។ ប៉ុន្តែក្រោយមកលោក ក៏បានប្រាប់អ្នកកាសែតថា លោកមិនបានលុបចោលកិច្ចប្រជុំនេះទេ ហើយលោកសន្និដ្ឋានថា អាចនឹងមានកិច្ចប្រជុំនេះ ទោះជាក្រុងប៉េកាំង មិនដែលបានបញ្ជាក់អំពីកិច្ចប្រជុំនេះដ៏ដោយ។

នៅមុនការគំរាមដំឡើងពន្ធរបស់លោក ត្រាំ នេះ ក្រសួងដឹកជញ្ជូនរបស់ចិន បាននិយាយថា ប្រទេសចិននឹងយកថ្លៃសេវាកំពង់ផែលើនាវា ដែលគ្រប់គ្រង ដំណើរការ សាងសង់ ឬដាក់ទង់ជាតិរបស់សហរដ្ឋអាម៉េរិក នៅថ្ងៃអង្គារ សប្ដាហ៍នេះ ដែលជាវិធានការតបតនឹងថ្លៃសេវាកំពង់ផែរបស់សហរដ្ឋអាម៉េរិក លើនាវាទាក់ទងនឹងប្រទេសចិន ដែលចាប់ផ្តើមនៅថ្ងៃដដែលនោះ។

ក្រុមអ្នកវិភាគបានលើកឡើងថា មាននាវាដែលផលិត និងដាក់ទង់អាម៉េរិកតិចតួចប៉ុណ្ណោះដែលធ្វើពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែប្រទេសចិននឹងចាប់កប៉ាល់ដឹកទំនិញកាន់តែច្រើនដោយអនុវត្តពន្ធចំពោះក្រុមហ៊ុនដែលមានភាគហ៊ុន២៥% ឬច្រើនជាងនេះកាន់កាប់ដោយមូលនិធិវិនិយោគដែលមានប្រភពពីសហរដ្ឋអាម៉េរិក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃ ដាក់គោលដៅជំរុញទំហំពាណិជ្ជកម្មជាមួយឡាវ ឱ្យឈានដល់១១ពាន់លានដុល្លារ ក្រោយបិទព្រំដែនជាមួយកម្ពុជា

ក្រោយការដោះដូរពាណិជ្ជកម្មឆ្លងដែនជាមួយកម្ពុជា ត្រូវបានជាប់គាំងដោយសារបញ្ហាជម្លោះព្រំដែន ប្រទេសថៃ កំពុងដាក់គោលដៅជំរុញពាណិជ្ជកម្មទ្វេរភាគីជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ