ហាង 7-Eleven

ហាង 7-Eleven នៅជប៉ុនត្រៀមប្រកួតប្រជែងជាមួយនឹង Amazon ក្នុងការបម្រើសេវាដឹកជញ្ជូន


សាខាហាងទំនិញលក់រាយដ៏ល្បីល្បាញ និងលំដាប់កំពូល 7-Eleven ជាង២ម៉ឺនកន្លែងនៅក្នុងប្រទេសជប៉ុន គ្រោងនឹងដាក់ចេញសេវាកម្មដឹកជញ្ជូនដល់ផ្ទះអតិថិជនទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងគោលដៅប្រកួតប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនដ៏ធំល្បីល្បាញនៅលើពិភពលោក អាម៉ាហ្សូន ។ សេវាកម្មនេះ ត្រូវបាន 7-Eleven ក្នុងប្រទេសជប៉ុនគ្រោងនឹងដាក់ឲ្យដំណើរការនៅទូទាំងប្រទេសជប៉ុន ចាប់ពីឆ្នាំ ២០២៦ តទៅ ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
7-Eleven នៅជប៉ុនបន្ថែមសេវាដឹកជញ្ជូន
ដោយ

សេវាកម្ម​ដឹក​ជញ្ជូន​ដល់​ដៃ​អតិថិជន​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​ក្នុង​ទីផ្សារ​អាជីវកម្ម​ប្រកួតប្រជែង​ដូច​ពេល​បច្ចុប្បន្ន ប៉ុន្តែ​វា​អាច​ជា​រឿង​ថ្មី​សម្រាប់​ហាង 7-Eleven នៅ​ក្នុង​ប្រទេស​ជប៉ុន ព្រោះ​មិនមែន​គ្រប់​សាខា​ទាំងអស់​របស់​ហាង​មួយ​នេះ សុទ្ធតែ​មាន​សេវាកម្ម​ដឹក​ជញ្ជូន​នោះ​ទេ​។ ជាមួយនឹង​សេវាកម្ម​ថ្មី​នេះ ក្រុមហ៊ុន​រំពឹង​ថា នឹង​អាច​ដឹក​ជញ្ជូន​ម្ហូបអាហារ និង​ផលិតផល​ប្រើប្រាស់​ផ្សេង​ៗ ទៅ​ដល់​ដៃ​អតិថិជន យ៉ាង​យូរ​ត្រឹម​ពេល ៣០​នាទី ជាមួយនឹង​សាខា 7-Eleven ជាង ២​ម៉ឺន​កន្លែង​ក្នុង​ប្រទេស​ជប៉ុន​។

ទោះ​មិន​បាន​គូសបញ្ជាក់​ចំ​ៗ​ក៏​ពិតមែន តែ​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​មហិច្ឆតា​របស់ ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​មួយ​នេះ ក្នុង​ការ​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​ធំ​ៗ ដែល​ផ្តល់​សេវា​ដឹក​ជញ្ជូន​ទៅ​ដល់​ផ្ទះ​អតិថិជន ដូច​ជា​ក្រុមហ៊ុន Amazon ជាដើម​។

គម្រោង​បន្ថែម​ប្រតិបត្តិការ​ថ្មី​របស់ 7-Eleven នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ទីផ្សារ​ហាង​លក់ទំនិញ របស់​ជប៉ុន​កំពុង​ដាំ​ក្បាល​ចុះ​។ ការ​លក់​នៅ​ក្នុង​វិស័យ​នេះ​បាន​ធ្លាក់​ចុះ​ជាង​៦% ស្មើនឹង​ប្រមាណ ១១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០២០ ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ចាប់តាំងពី​ឆ្នាំ ១៩៨១​មក​។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​របស់​សារព័ត៌មាន Nikkei​។ 

យ៉ាងណាមិញ ទីផ្សារ​នៃ​វិស័យ​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល (e-commerce) របស់​ជប៉ុន​បាន​កើនឡើង​ប្រមាណ ២២%​ក្នុង​ទឹកប្រាក់​ជាង​១១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយសារ​តែ​តម្រូវការ​បញ្ជា​ទិញ​របស់​ពលរដ្ឋ​បាន​កើនឡើង​អំឡុង​ពេល​ពួក​គេ​ធ្វើការ​ពី​ផ្ទះ ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​១៩​។

សូម​ជម្រាប​ថា 7-Eleven ក្នុង​ប្រទេស​ជប៉ុន​រំពឹង​កំណើន​ប្រាក់​ចំណូល​បន្ថែម​ទៀត ពី​ការ​លក់​ដោយ​ភ្ជាប់​មក​ជាមួយ​សេវាកម្ម​ដឹក​ជញ្ជូន​នេះ ក្រោយ​មើលឃើញ​ពី​ភាព​វិជ្ជមាន​នៅ​ហាង​សាខា​ក្នុង​សហរដ្ឋអាមេរិក ជា​មូលដ្ឋាន​ដែល​ហាង 7-Eleven កកើត​ឡើង​ដំបូង​។ ជាក់ស្តែង​នៅ​អា​មេ​រិ​ក ការ​ចំណាយ​របស់​អតិថិជន​តាម​រយៈ​ការ​កម្ម​ង់​ទិញ​ពី​ចម្ងាយ និង​ដឹក​ជញ្ជូន មាន​ចំនួន​ច្រើន​ជាង​ការ​ចូល​ទិញ​នៅ​ក្នុង​ហាង​ដល់​ទៅ​ជិត​២​ដង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេរោគបំប្លែងថ្មី ឌែលតា នៅតែបន្តវាយលុកនៅទូទាំងប្រទេសកម្ពុជា ខណៈចំនួនអ្នកឆ្លងកើនដល់ ១.៣២៥នាក់ហើយ

ព័ត៌មាន
េរោគបំប្លែងថ្មីឌែលតា នៅតែបន្តវាយលុកកម្ពុជា ដោយបានឆ្លងរីករាលដាលក្នុងរាជធានី-ខេត្ត ចំនួន២៣ហើយ ខណៈដែលចំនួនអ្នកឆ្លងមេរោគបំប្លែងឌែលតា សរុបម…

វៀតណាម រំពឹងលទ្ធផលផ្លែផ្កាខ្ពស់ ក្រោយដំណើរទស្សនកិច្ចអនុប្រធានាធិបតីអាមេរិក

ព័ត៌មាន
ក្រោយពីបញ្ចប់ដំណើទស្សនកិច្ចនៅសិង្ហបុរី អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានបន្ដធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅយប់ថ្ងៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ