អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិ កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ និងគ្រោងកាត់បន្ថយបុគ្គលិក១៩%


នៅឆ្នាំ២០២៥ មិនមែនមានតែក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ដែលជួបបញ្ហាលុយកាក់ ឬខ្វះលុយចំណាយប្រតិបត្តិការ ដោយពេលនេះ សូម្បីតែអង្គការសហប្រជាជាតិ (UN) ដែលជាស្ថាប័នកំពូលរបស់ពិភពលោក ក៏កំពុងប្រឈមនឹងបញ្ហាចំណាយដូចគ្នាដែរ ខណៈដែលអង្គការនេះត្រៀមនឹងកាត់បន្ថយបុគ្គលិក និងរើស្នាក់ការទៅទីតាំងជួលដែលមានតម្លៃទាបដើម្បីសន្សំការចំណាយ។ ការជួបវិបត្តិហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិនេះ បានកើតមានឡើង ក្រោយពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានកាត់ជំនួយយ៉ាងច្រើនដល់អង្គការកំពូលមួយនេះ រួមទាំងអង្គការសុខភាពពិភពលោក និងអង្គការ USAID ផង
អង្គការសហប្រជាជាតិ
ដោយ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទើរ៉េស (Antonio Guterres) បានស្នើកាត់បន្ថយកញ្ចប់ថវិកាឆ្នាំ២០២៦ របស់អង្គការសហប្រជាជាតិ ចំនួន១៥% ដែលស្មើនឹងប្រមាណ៥០០លានដុល្លារអាម៉េរិក ដោយធ្វើឱ្យកញ្ចប់ថវិការបស់អង្គការនេះ មកនៅត្រឹម ៣,២ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ ទន្ទឹមនឹងនេះអង្គការសហប្រជាជាតិ ក៏គ្រោងកាត់បន្ថយបុគ្គិលចំនួន១៩% ឬស្មើនឹងបុគ្គលិកចំនួន២,៦៨១នាក់ ផងដែរ។

ការកាត់បន្ថយនេះ បានកើតឡើង ស្របពេលដែលអង្គការសហប្រជាជាតិ ប្រឈមមុខនឹងការខ្វះខាតសាច់ប្រាក់យ៉ាងធ្ងន់ធ្ងរ ហើយវិបត្តិនេះ កាន់តែធ្ងន់ធ្ងរឡើងដោយសារសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានជំពាក់វិភាគទានចំនួន១,៥ពាន់លានដុល្លារអាម៉េរិក ដែលលោក ដូណាល់ ត្រាំ មិនទាន់បានទម្លាក់ឱ្យអង្គការសហប្រជាជាតិ នៅឡើយទេ គិតមកទល់ពេលនេះ។

លោក អង់តូនីញ៉ូ ហ្គូទើរ៉េស (Antonio Guterres) បានលើកឡើងថា ការកាត់បន្ថយកញ្ចប់ថវិកានេះនឹងជះផលប៉ះពាល់ដល់វិស័យសំខាន់ៗរបស់អង្គការសហប្រជាជាតិ ដូចជា កិច្ចការរក្សាសន្តិភាព និងសន្តិសុខ កិច្ចការសិទ្ធិមនុស្ស និងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ ប៉ុន្តែកម្មវិធីសម្រាប់ប្រទេសក្រីក្របំផុតនឹងត្រូវរក្សាទុកដដែល។ ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ

បុគ្គលិករបស់អង្គការហសហប្រជាជាតិ អាចប្រឈមមុខនឹងការផ្លាស់ទីតាំងធ្វើការ ការផ្លាស់ប្តូរតួនាទី ឬការបាត់បង់ការងារ។ សូមបញ្ជាក់ថា សំណើថវិកានេះនឹងត្រូវបោះឆ្នោតអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅចុងឆ្នាំ២០២៥ នេះ៕




អត្ថបទបន្ទាប់


តើការពង្រីកទីក្រុងហូជីមិញ បានបង្ហាញពីបញ្ហាប្រឈមនៃកំណែទម្រង់រដ្ឋឬយ៉ាងណា?

ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលផ្តល់សេវាកម្ម និងហិរញ្ញវត្ថុ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្មដ៏ធំរបស់វៀតណាម បានពង្រីកទំហំរបស់ខ្លួនដ៏គួរឱ្យភ្…

ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់រវាងចិន ឡាវ ថៃ និងម៉ាឡេស៊ីនឹងដាក់ឱ្យដំណើរការឆាប់ៗនេះ

ផ្លូវល្បឿនលឿនអាស៊ាន ដែលជាសេវាកម្មដឹកជញ្ជូនទំនិញឆ្លងដែនតាមរថភ្លើងល្បឿនលឿនតភ្ជាប់រវាងប្រទេសចិន ឡាវ ថៃ និងម៉ាឡេស៊ីនឹងចាប់ផ្ដើមបម្រើសេវាកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ