ការលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨

ការលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីផ្លូវជាតិលេខ៤ទៅខេត្តកោះកុង សម្រេចបាន៨២%ហើយ


គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តម្លៃ៧៨លានដុល្លារ ដែលមានប្រវែង១៤៨គីឡូម៉ែត្រពីផ្លូវជាតិលេខ៤ ទៅខេត្តកោះកុង សម្រេចលទ្ធផលបានជាង៨២%ហើយ ក្រោយគម្រោងដែលជាហិរញ្ញប្បទានរបស់សាធារណរដ្ឋកូរ៉េមួយនេះ បានបើកការដ្ឋានសាងសង់ជាច្រើនឆ្នាំមកនេះ។ បើគ្មានអ្វីប្រែប្រួលទេ ការលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ គ្រោងបញ្ចប់នៅឆ្នាំ២០២៥ នេះ។
ការលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨
ដោយ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលមានប្រវែង១៤៨គីឡូម៉ែត្រសម្រេចលទ្ធផលបាន៨២%ហើយ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ នៅគ្រប់កំណាត់នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង ការដ្ឋានកំពុងមមាញឹកខ្លាំងលើការងារអ៊ុតកៅស៊ូ AC ខណៈផ្លូវជាតិនេះ ជាខ្សែផ្លូវដ៏សំខាន់ និងជាយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍។

នៅក្នុងអំឡុងពេលសាងសង់កំណាត់ផ្លូវនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ត្រូវប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសចំណុចឡើងទួល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

សូមបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីចំណុចចម្ការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្នុងតម្លៃ៧៨លានដុល្លារ នឹងគ្រោងបញ្ចប់តាមផែនការនៅក្នុងឆ្នាំ២០២៥នេះ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការដាំកូនឈើ

សៀមរាប ថ្ងៃទី 25 ខែមករា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ បានរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាក្នុងសកម្មភាពដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គ…

តើមកទល់ពេលនេះតម្លៃស្រូវ OM មានការប្រែប្រួលយ៉ាងណា ក្រោយរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាជួយអន្តរាគមន៍?

តម្លៃស្រូវ OM នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីឈ្មួញវៀតណាមកាត់បន្ថយការចុះប្រមូលទិញ ដែលធ្វើឱ្យកសិករធ្វើស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ