អាមេរិកហាមឃាត់ការនាំចេញពីតំបន់ស៊ីនជាំង

អាមេរិកត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តច្បាប់ហាមប្រាមលើការនាំចូលទំនិញពីតំបន់ស៊ីនជាំងប្រទេសចិន


មន្ត្រីគយអាមេរិកបាននិយាយកាលពីថ្ងៃទី១មិថុនាថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចហើយដើម្បីអនុវត្តច្បាប់ក្នុងការហាមឃាត់លើការនាំចូលទំនិញនានាពីតំបន់ស៊ីនជាំង (Xinjiang) របស់ប្រទេសចិន ស្របពេលដែលច្បាប់នេះ នឹងត្រូវចូលជាធរមាននៅក្នុងខែមិថុនានេះ។ ជាមួយគ្នានេះ អាមេរិកបានគូសបញ្ជាក់ថា ការលើកលែងណាមួយអាចធ្វើទៅបាន ប៉ុន្ដែតម្រូវឲ្យមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីខាងអាជ្ញាធរអាមេរិកជាមុនសិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
អាមេរិកត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តច្បាប់ហាមប្រាមលើការនាំចូលទំនិញពីតំបន់ស៊ីនជាំងប្រទេសចិន

កាលពី​ខែធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្តី​ពី​ការ​ការពារ​លើ​ជនជាតិ​អ៊ុយ​ហ្គួ​រ (UFLPA) ដែល​ច្បាប់​នោះ មាន​គោលបំណង​ដើម្បី​ការពារ​ទីផ្សារ​សហរដ្ឋអាមេរិក​ពី​ផលិតផល​ដែល​អាច​មានការ​ពាក់ព័ន្ធ​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅ​ខេត្ត​ស៊ី​ន​ជាំ​ង ប្រទេស​ចិន ដែល​ជា​កន្លែង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ចោទប្រកាន់​ថា ប្រទេស​ចិន​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​អ៊ុយ​ហ្គួ​រ មូ​ស្លី​ម​។

គួរ​រំលឹក​ថា ច្បាប់​ថ្មី​របស់​អា​មេ​រិ​ក​នេះ​រួម​បញ្ចូល​ផង​ដែរ នូវ​ទំនិញ​ដែល​អាច​នាំ​ចូល​បាន​ពី​តំបន់ Xinjiang ប៉ុន្ដែ​ត្រូវ​ត្រួតពិនិត្យ និង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន​ដោយ​អាជ្ញាធរ​ចិន ដោយ​មុខទំនិញ​ទាំងនោះ​មិន​ត្រូវ​បាន​នាំ​ចេញពី​ជំរុំ​ឃុំឃាំង​របស់​ជនជាតិ​អ៊ុយ​ហ្គួ និង​ក្រុម​មូ​ស្លី​ម​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​បង្ខិតបង្ខំ និង​ការ​រំលោភ​កម្លាំង​ពលកម្ម​ជា​ដាច់ខាត​។

ទោះបីជា​យ៉ាងណា ប្រទេស​ចិន​បាន​បដិសេធ​នូវ​ការ​ចោទប្រកាន់​នៃ​ការ​រំលោភ​បំពាន​លើ​ជនជាតិ​អ៊ុយ​ហ្គួ​ក្នុង​ខេត្ត​ស៊ី​ន​ជាំ​ង​នេះ ហើយ​ចិន​ថា​ច្បាប់​អា​មេ​រិ​ក​នេះ​គឺ​ចង់ "​បង្កាច់បង្ខូច​" ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​របស់​ខ្លួន​ថែម​ទៀត​ផង​។ គួរ​បន្ថែម​ថា តំបន់​ស៊ី​ង​ជាំ​ង​នេះ ជាទី​ផ្សារ​ផលិត​កប្បាស​ដ៏​សំខាន់​មួយ ហើយ​ក៏​ជា​កន្លែង​ផ្គត់ផ្គង់​សម្ភារៈ​ជា​ច្រើន​សម្រាប់​បង្កើត​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​សម្រាប់​ពិភពលោក​ផង​ដែរ​។

សមាជិក​សភា​អា​មេ​រិ​កមួយ​ចំនួន​បាន​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់ របស់​នាយកដ្ឋាន​គយ និង​ការ​ការពារ​ព្រំដែន (CBP) នេះ ក្នុង​ការ​ផ្តល់​ថវិកា​បន្ថែម ដើម្បី​អនុវត្ត​ការ​ច្បាប់​ហាមឃាត់​ការ​នាំ​ចូល​ទំនិញ​ពី​តំបន់​ស៊ី​ន​ជាំ​ង​ប្រទេស​ចិន​ឱ្យ​មាន​ប្រសិទ្ធភាព ដែល​វា​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ២១ ខែមិថុនា​។

លោកស្រី អេ​ល​វ៉ា ម៉ូ​ន​តុ​ន (Elva Muneton) នាយក​ប្រតិបត្តិ​ស្តីទី​នាយកដ្ឋាន​គយ និង​ការ​ការពារ​ព្រំដែន បាន​និយាយ​ថា "​អា​មេ​រិ​ក​នឹង​ត្រៀមខ្លួន​ក្នុង​ការ​អនុវត្ត​ច្បាប់​ការពារ​លើ​ជនជាតិ​អ៊ុយ​ហ្គួ​រ (UFLPA) នេះ នៅ​ពេល​ប​ច្បាប់​នេះ​ចូល​ជា​ធរមាន ហើយ​រាល់​ទំនិញ​ដែល​នាំ​ចូល​ក្នុង​ទីផ្សារ​អា​មេ​រិ​ក​នឹង​ត្រូវ​ដឹក​ទៅ​ប្រទេស​ដើម​វិញ បើ​ការ​ត្រួតពិនិត្យ​ព្រមទាំង​វិនិច្ឆ័យ​ឃើញ​ថា មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រំលោភសិទ្ធិ​ជនជាតិ​អ៊ុយ​ហ្គួ​រ​មែន​នោះ​”​។

លោកស្រី​បាន​និយាយ​បន្ថែម​ថា "​ទំនិញ​ដែល​អាច​នាំ​ចូល​បាន លុះត្រា​មាន​ឯកសារ ភស្តុ​តាង​ច្បាស់លាស់ និង​គួរ​ឱ្យ​ជឿជាក់ រួម​ទាំង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​នៃ​ផលិតផល​ដទៃ​ទៀត គឺ​មិន​មានការ​រំលោភ​បំពាន​ពលកម្ម​ដោយ​បង្ខំ​នោះ​ទេ​"​។

គួរ​រំលឹក​ឡើង​វិញ​ថា ដំបូង​ឡើយ​ទីក្រុង​ប៉េ​កាំ​ង​បាន​បដិសេធ​ថា មិន​មាន​ជំរុំ​ឃុំឃាំង​ណាមួយ​នោះ​ទេ​នៅ​ក្នុង​តំបន់​ស៊ី​ន​ជាំ​ង ប៉ុន្តែ​ក្រោយមក​បាន​ទទួលស្គាល់​ថា ខ្លួន​បាន​បង្កើត "​មជ្ឈមណ្ឌល​អប់រំ​ពិសេស​" ដែល​ចាំបាច់​ដើម្បី​ទប់ស្កាត់​នូវ​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា ជា​អំពើ​ភេរវកម្ម ការ​បំបែក​ខ្លួន និង​ជំនឿ​សាសនា​ជ្រុលនិយម​នៅ​ក្នុង​ខេត្ត Xinjiang នោះ​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីចេញមកព្រមានអាមេរិកខ្លាំងៗ ជុំវិញរឿងផ្ដល់ប្រព័ន្ធរ៉ុកែ្កតបាញ់បានឆ្ងាយទៅឲ្យអ៊ុយក្រែន

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចេញមកព្រមានសហរដ្ឋអាមេរិកខ្លាំងៗថា ការផ្គត់ផ្គង់គ្រាប់រ៉ុក្កែតដ៏ទំនើបរបស់សហរដ្ឋអាមេរិកទៅឱ្យ…

ទណ្ឌកម្មរបស់ EU កាត់ផ្តាច់ប្រេងពីរុស្ស៊ីនឹងធ្វើឲ្យតម្លៃប្រេងឡើងថ្លៃខ្ពស់ដល់ពេលណា?

ព័ត៌មាន
តម្លៃទីផ្សារប្រេងពិភពលោកកំពុងរងភាពរង្គោះរង្គើកាន់តែខ្លាំងឡើង នៅក្រោយពេលដែលសហភាពអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ