វិស័យអចលនទ្រព្យ

ក្រោយកញ្ចប់ឥណទានតម្លៃ ៤,៧ពាន់លានដុល្លារ ដែលអនុម័តពីមុននៅទ្រឹង វៀតណាម ស្នើធនាគារកណ្តាលអនុម័តកញ្ចប់ថ្មី


ក្រសួងសំណង់វៀតណាមបានជំរុញឱ្យធនាគារកណ្តាលរបស់ប្រទេសនេះ សិក្សាហើយអនុម័តនូវកញ្ចប់ឥណទានថ្មីសម្រាប់អ្នកទិញផ្ទះដែលមានចំណូលទាបជាមួយនឹងអត្រាការប្រាក់អនុគ្រោះទាបជាងអត្រាប្រាក់កម្ចីដែលផ្តល់ដោយធនាគារពាណិជ្ជនានា។ ការស្នើសុំនេះគឺកើតឡើងក្រោយពេលដែលកញ្ចប់ដែលមានទំហំ៤,៧ពាន់ដុល្លារ ដែលបានដាក់ចេញកន្លងមកត្រូវបានគេពិនិត្យថា នៅទ្រឹងគ្មានប្រសិទ្ធភាពហើយ ពលរដ្ឋមិនចាប់អារម្មណ៍ ។
វិស័យអចលនទ្រព្យ
ដោយ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា ដើម្បីសង្រ្គោះនិងលើកទឹកចិត្តឲ្យពលរដ្ឋចាប់អារម្មណ៍នឹងវិស័យអចលនទ្រព្យ ឡើងវិញក្រសួងសំណង់វៀតណាមបានជំរុញឱ្យធនាគារកណ្តាលរបស់ប្រទេសសិក្សានិងដាក់ចេញនូវកញ្ចប់ឥណទានថ្មីសម្រាប់អ្នកទិញផ្ទះដែលមានចំណូលទាបជាមួយនឹងអត្រាការប្រាក់អនុគ្រោះពី ៣ទៅ ៥% ទាបជាងអត្រាប្រាក់កម្ចីដែលផ្តល់ដោយធនាគារពាណិជ្ជ។

ប្រភពដដែលបានផ្សព្វផ្សាយថា សំណើនេះត្រូវបានកត់សម្គាល់នៅក្នុងរបាយការណ៍របស់ក្រសួងស្តីពីការបន្តជំរុញការអភិវឌ្ឍន៍លំនៅដ្ឋានសង្គមនៅក្នុងប្រទេសឲ្យបានយ៉ាងហោចណាស់មួយលានយូនីតនៅឆ្នាំ ២០៣០។

ក្រសួងសំណង់វៀតណាមបានរំពឹង ថា ការស្នើកញ្ចប់ឥណទានថ្មីនេះនឹងជួយអ្នកមានចំណូលទាបឲ្យពូកគេមានលទ្ធភាព ទិញផ្ទះឡើងវិញក្រោយពេលដែល ការប្រកាសផ្តល់កញ្ចប់ឥណទានលំនៅដ្ឋានសង្គមទំហំ ១២០ទ្រីលានដុង ឫប្រមាណជា ៤,៧ពាន់លានដុល្លារ គឺនៅទ្រឹង។

តាមស្ថិតិដែលបានឲ្យដឹង កញ្ចប់ទឹកប្រាក់ឥណទានទំហំ៤,៧ពាន់លានដុល្លារដែលបានអនុម័តជូនពលរដ្ឋវៀតណាមប្រមាណជា១ឆ្នាំកន្លងមក គឺអាចដំណើរបានមិនដល់ ១%ផង ពីព្រោះអត្រាការប្រាក់វាទាបជាង ធនាគារពាណិជ្ជត្រឹមតែ១,៥ទៅ២% ដូច្នេះហើយទើបបានជាមានការស្នើសុំបញ្ចុះអត្រាការប្រាក់ឲ្យទាបជាងធនាគារពាណិជ្ជផ្សេងៗទៀតដល់កម្រិតពី៣ទៅ៥% សម្រាប់រយៈពេលពី១០ ទៅ១៥ឆ្នាំ ។

មកដល់ពេលនេះគម្រោងដែលកំពុងអនុវត្តនៅក្នុងកញ្ចប់ទឹកប្រាក់ឥណទាន ៤,៧ ពាន់លានដុល្លារនេះគឺមានចំនួនសរុប៧២ គម្រោងនៅក្នុងទីតាំងចំនួន ៣០ កន្លែងនៅទូទាំងប្រទេសវៀតណាម ខណៈដែលគេដឹងថា នៅប្រទេសដែលមានប្រជាពលរដ្ឋជាង១០០ លាននាក់នេះ មានគម្រោងលំនៅឋានសង្គមជាង៥០០ កំពុងត្រូវបានសាងសង់ ក្នុងនោះ៧៥គម្រោង បានកំពុងបញ្ចប់ការសាងសង់ ដែលអាចនឹងផ្តល់លំនៅស្ថានសរុប ប្រមាណជា ៤ម៉ឺនយូនីត៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


កម្ពុជា ដាក់ផែនការកែច្នៃគ្រាប់ស្វាយចន្ទី ឱ្យបាន២៥% នៅឆ្នាំ២០២៧ តែមន្ត្រីជឿជាក់ថា អាចសម្រេចបានលើសផែនការ

ដំណាំស្វាយចន្ទី ត្រូវបានចាត់ទុកជាដំណាំយុទ្ធសាស្រ្តមួយរបស់កម្ពុជា និងជាដំណាំដែលមានសក្តានុពលខ្ពស់សម្រាប់ការនាំចេញ និងការកែច្នៃ។ ជាមួយគ្នាន…

តើនៅក្នុងរយៈពេល៥ខែមកនេះ ទីផ្សារខុនដូរនៅកម្ពុជា មានស្ថានភាពបែបណា?

ទីផ្សារខុនដូរ ដែលស្ថិតក្នុងចង្កោមនៃវិស័យអចលនទ្រព្យ នៅកម្ពុជា គឺជាទីផ្សារមួយដែលទទួលរងផលប៉ះពាល់ខ្លាំងកាលពីអំឡុងវិបត្តិកូវីដ-១៩ និងវិបត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ