ការវិនិយោគ​ក្រុមហ៊ុន​យក្សៗរបស់ពិភពលោក

ក្រុមហ៊ុនយក្សរបស់ចិន Alibaba កំពុងតាមចរចាវិនិយោគ៣ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុន Grab


ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Alibaba Group Holding Ltd កំពុងពិភាក្សាដើម្បីវិនិយោគ៣ពាន់លានដុល្លារអាមេរិក ទៅក្នុងក្រុមហ៊ុនGrab Holdings Inc ដែលជាក្រុមហ៊ុនកក់សេវាធ្វើដំណើរតាមអនឡាញធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ នេះបើតាមការរាយការណ៍របស់ទូរទស្សន៍Bloomberg នាពេលថ្មីៗនេះ។
ក្រុមហ៊ុនយក្សរបស់ចិន Alibaba កំពុងតាមចរចាវិនិយោគ៣ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុន Grab
ដោយ

តាមប្រភព​ព័ត៌មាន​បាន​ឲ្យដឹង​ទៀតថា ក្រុមហ៊ុន​ចិន Alibaba នឹង​ក្លាយជា​វិនិយោគិន​តែមួយគត់ នៅក្នុង​ជុំមូលនិធិ​វិនិយោគ​នេះ ហើយ​ក្រុមហ៊ុន​Alibaba នឹងចំណាយ​ចំណែក​នៃមូលមូលនិធិ ដើម្បី​ទទួលបាន​ភាគហ៊ុន​មួយចំនួន​របស់ Grab ដែល​កាន់កាប់​ដោយក្រុមហ៊ុន Uber Technologies Inc។

Uber បាន​សម្រេច​ទុកទីផ្សារ​ប្រតិបត្តិការ​នៅអាស៊ីអាគ្នេយ៍​ទៅឲ្យ​ក្រុមហ៊ុន​ Grab គ្រប់គ្រង​តាំងតែពី​ខែ​មីនា ឆ្នាំ២០១៨ ដោយ​ Uber បាន​កាន់កាប់​​ភាគហ៊ុន​នៃអាជីវកម្ម​របស់ Grab ចំនួន ២៧,៥%។

ក្រុមហ៊ុន Grab ដែល​ត្រូវបាន​គេប៉ាន់ប្រមាណថា មាន​តម្លៃ ១៤ពាន់លាន​ដុល្លារ និងមាន​ខ្នងធំ​នៅពីក្រោយ​ គឺ​ក្រុមហ៊ុនវិនិយោគ​ដ៏​សម្បើម Softbank Corp។ បច្ចុប្បន្ន ក្រុមហ៊ុន Grab ក៏​បាន​ពង្រីក​ខ្លួន​ក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ​ ការដឹកជញ្ជូន​អាហារ និង​ការទូទាត់​ចល័ត​ផងដែរ។

នៅក្នុងខែ មិថុនា ក្រុមហ៊ុន Grab បានប្រកាស​កាត់បន្ថយ​ចំនួន​បុគ្គលិក ៥% ដោយសារតែ​ត្រូវ​ការកាត់​ការចំណាយ​នៅចំពេល​ក្រុមហ៊ុន​​មានកំណើន​យឺត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិនដែល​វិនិយោគ​​​រាប់ពាន់លានដុល្លារ នៅ​ខេត្ត​កោះកុងរបស់​កម្ពុជា

ព័ត៌មាន
សហរដ្ឋ​អាមេរិក​ នៅថ្ងៃទី១៥ ខែកញ្ញានេះ បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​ នូវ​ក្រុមហ៊ុន​ចិន​មួយ​ទៀត​ដែល​វិនិយោគទឹកប្រាក់​រាប់ពាន់លានដុល្ល…

ស្ថានទូតអាមេរិក៖ ឆ្នាំ២០១៩ អាមេរិក​ជា​ទីផ្សារ​ធំជាងគេ​បំផុត​សម្រាប់ការនាំចេញ​របស់​កម្ពុជា

ព័ត៌មាន
តួលេខ​ដែលចុះផ្សាយដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហាញថា សហរដ្ឋ​អាមេរិក​គឺ​ជា​ទីផ្សារ​នាំចេញ​ធំ​ជាង​គេ​បំផុត​​របស់​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ