គម្រោងវិនិយោគចំនួន៣០បន្ថែម

គម្រោងវិនិយោគចំនួន៣០ជាមួយទុន៥៩០លានដុល្លារបន្ថែមទៀតនៅខេត្តព្រះសីហនុ ទទួលបានការទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល


គម្រោងវិនិយោគចំនួន៣០បន្ថែមទៀត ជាមួយទុនវិនិយោគប្រមាណ៥៩០លានដុល្លារនៅក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ។
គម្រោងវិនិយោគចំនួន៣០បន្ថែម
ដោយ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន៣០គម្រោងបន្ថែម ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ៥៩០លានដុល្លារ សំដៅជួយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ គម្រោងទាំងនោះរួមមានដូចជារោងចក្រស្ល និងកែច្នៃលោហធាតុ រោងចក្រផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃស្បែក ផ្សារទំនើប អគារពហុមុខងារ សណ្ឋាគារ និងភោជនីយដ្ឋាន។

គោលការណ៍លើកទឹកចិត្តពិសេសនេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាចំនួន៣៣ ដែលស្ថិតនៅក្រោមវិសាលភាពរបស់«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពក្នុងការអនុម័តផ្តល់«អត្ថប្រយោជន៍ពិសេស» ដែលនឹងជួយបង្កើនសកម្មភាពធុរៈកិច្ច និងវិនិយោគក្នុងខេត្តបន្ថែមទៀត។

សូមជម្រាបថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេសចំនួន១១០គម្រោងរួចមកហើយ គិតត្រឹមខែសីហា ឆ្នាំ២០២៤។ ដោយរាប់បញ្ចូលទាំងគម្រោង ដែលទើបទទួលបានការឯកភាពនាពេលនេះ គម្រោងដែលទទួលបានការលើកទឹកចិត្តពិសេសសរុបមានចំនួន១៤០គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និងធំរបស់ម្ចាស់គម្រោង និងក្រុមហ៊ុនក្នុងស្រុក និងបរទេស៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


សម្តេចធិបតី ស្នើឱ្យភាគីពាក់ព័ន្ធចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្ដារវិស័យទេសចរណ៍កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្ដារ…

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចំណាយ ៧៥% នៃលទ្ធកម្មសរុបរបស់ខ្លួនជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុកកាលពីឆ្នាំ ២០២៣

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួមចំណែកដល់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជារហូតដល់ ៤៣…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ