គម្រោងកសិកម្មបែបទំនើប

ក្រុមហ៊ុនអូស្ត្រាលីដ៏ធំមួយចង់វិនិយោគដាំពោត១ពាន់ហិកតា ដោយអនុវត្តបែបកសិកម្មទំនើបនៅខេត្តសៀមរាប


ក្រុមហ៊ុន Agribusiness Asian Group (AAG) ដែលមានស្ថាបនិកជាជនជាតិអូស្រា្តលី គ្រោងធ្វើកសិកម្មបែបទំនើបលើផ្ទៃដីប្រមាណ១ពាន់ហិកតានៅក្នុងខេត្តសៀមរាប ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុកនិងក្រៅស្រុក។ បើតាមការធ្វើបទបង្ហាញរបស់ក្រុមហ៊ុននេះជូនមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មកាលពីពេលថ្មីៗ គម្រោងកសិកម្មបែបទំនើបនេះពនឹងផ្តោតលើការដាំដុះដំណាំពោត និងកែច្នៃកាកសំណល់របស់វាទៅជាជីវធ្យូង និងដើម្បីរក្សាទុកកាបូន។
គម្រោងកសិកម្មបែបទំនើប
ដោយ

បើយោងតាមការគូសបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្រុមហ៊ុនអូស្តាលីដ៏ធំមួយ Agribusiness Asian Group បានបង្ហាញបំណងចង់វិនិយោគក្នុងវិស័យកសិឧស្សាហកម្មលើការដាំដុះដំណាំពោតដោយអនុវត្តតាមបែបកសិកម្មទំនើបនៅលើផ្ទៃដី១ពាន់ហិកតានៅក្នុងខេត្តសៀមរាប។ ក្រៅពីផ្គត់ផ្គង់ពោតនៅលើទីផ្សារ ក្រុមហ៊ុនក៏នឹងមានការកែច្នៃពោត និងកាកសំណល់របស់វាជាផលិតផលផ្សេងៗផងដែរ។

ពាក់ព័ន្ធការបង្ហាញបំណងចង់វិនិយោគរបស់ក្រុមហ៊ុននេះដែរឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ក្រសួងស្វាគមន៍ដោយរីករាយចំពោះការនាំយកនូវបច្ចេកវិទ្យាកសិកម្មទំនើបៗរបស់ក្រុមហ៊ុននេះមកកាន់ប្រទេសកម្ពុជា ខណៈក្រសួងក៏កំពុងរង់ចាំមើលចំពោះការអនុវត្តន៍នូវបច្ចេកវិទ្យាកសិកម្មទំនើបរបស់ក្រុមហ៊ុននេះផងដែរ។ ទោះជាយ៉ាងណាឯកឧត្តម មិនបានបញ្ជាក់លម្អិតពាក់ព័ន្ធនឹងផែនវិនិយោគរបស់ក្រុមហ៊ុននេះនោះទេ ។

គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីពេលថ្មីៗ ក្រុមហ៊ុន Agribusiness Asian Group បានប្តេជ្ញាថា ខ្លួននឹងខិតខំស្រាវជ្រាវ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីប្រែក្លាយកាកសំណល់កសិកម្ម ដែលមិនត្រូវបានដុតទៅជាជីវឧស្ម័ន សំណល់ដំណាំ (ជីវម៉ាស)។ បើតាមក្រុមហ៊ុនកសិកម្មអូស្រ្តាលី ជីវម៉ាសត្រូវបានដុតនៅសីតុណ្ហភាព ៦០០ អង្សាសេ ដើម្បីឈានដល់ជីវម៉ាសកម្រិតខ្ពស់ ហើយជីវឧស្ម័នទាំងនោះ នឹងចាប់យក និងរក្សាទុកកាបូនបានរហូតដល់១ពាន់ឆ្នាំ។ ជីវម៉ាសចុងក្រោយដែលទទួលបាន នឹងយកទៅប្រើលើដី ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពដី ដូចជាបង្កើន pH ដី បរិយាកាសដី សមត្ថភាពផ្ទុកសារធាតុចិញ្ចឹម និងសកម្មភាពអតិសុខុមប្រាណក្នុងដី។

យ៉ាងណាមិញឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យ AAG សិក្សាបន្ថែមលើការប្រែក្លាយកាកសំណល់កសិកម្មលើដំណាំស្រូវ (ជាពិសេសចំបើង) និងដំណាំដទៃទៀត ដែលអាចជា Bio Recycle។ តាមរយៈការអនុវត្តលើដី ១ពាន់ហិកតាក្នុងដំណាក់កាលដំបូង AAG អាចពិចារណាពង្រីកឱ្យកាន់តែធំជាងនេះបន្ថែមទៀត ករណីមានការសិក្សាលើសេដ្ឋកិច្ចច្បាស់លាស់ លើដំណាំពោតដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ជាងដំណាំផ្សេងៗ។

បើតាមឯកឧត្តម ប្រាក់ ដាវីដ ក្រសួងកសិកម្ម នឹងពិចារណាក្នុងការសហការគ្នា ដោយផ្អែកលើគោលនយោបាយរបស់ក្រសួង តាមរយៈកសិកម្មបែបទំនើប ដោយបង្កើតនូវម៉ូឌែលអាជីវកម្មថ្មី ដើម្បីជួយដល់កសិកម្ម និងកសិកម្មបែបទំនើប និងកំណត់យកទីផ្សារឱ្យច្បាស់នូវផលចំណេញសេដ្ឋកិច្ច ក្នុងការជួយដល់ការអនុវត្តគម្រោងខាងលើ៕

អត្ថបទ៖ បូ ដូឡា,រូបភាពឯកសារ

None



អត្ថបទបន្ទាប់


រំហូរវិនិយោគបរទេសរបស់ចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន

រំហួរវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសចិន បានធ្លាក់ចុះជិត២៨% នៅ៤ខែដំបូងឆ្នាំនេះ ពោលគឺធ្លាក់មកនៅត្រឹមជិត៥០ពាន់លានដុល្លារ ដែលបានបង្ហាញ…

ប្រធានាធិបតីតៃវ៉ាន់ថ្មីបន្ទន់ឥរិយាបថចង់ធ្វើការជាមួយចិន តែបានបើកទ្វារស្វាគមន៍គណៈប្រតិភូសភាអាម៉េរិក

លោក ឡៃ ជីងតេ ប្រធានាធិបតីកោះតៃវ៉ាន់ថ្មី បានចូលកាន់ដំណែងនៅក្រោមសម្ពាធពីចិន ប៉ុន្តែលោកនៅតែរក្សាជំហររឹងមាំក្នុងការធានាលទ្ធិប្រជាធិបតីសម្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ