ជនភៀសខ្លួនអ៊ុយក្រែនសរុបកើនដល់ជាង៣លាននាក់

វិបត្តិសង្គ្រាមនៅអ៊ុយក្រែនធ្វើឲ្យជនភៀសខ្លួនអ៊ុយក្រែនកើនជាង ៣លាននាក់ហើយ


ជនភៀសខ្លួនអ៊ុយក្រែនសរុបបានកើនឡើងដល់ជាង៣លាននាក់ហើយ គិតចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនរហូតមកទល់នឹងពេលនេះ។ នេះបើតាមរបាយការណ៍ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហើយមកទល់ពេលនេះជនភៀសខ្លួនអ៊ុយក្រែននៅតែបន្ត ចាកចេញពីប្រទេសរបស់ខ្លួនកើនឡើងដដែល ។
ជនភៀសខ្លួនអ៊ុយក្រែនសរុបកើនដល់ជាង៣លាននាក់
ដោយ

ចំនួន​ជនភៀសខ្លួន​បន្ដ​កើនឡើង​កាន់តែ​ច្រើន ស្រប​ពេល​ដែល​រុ​ស្ស៊ី​បន្ដ​ការ​ប្រយុទ្ធ​កាន់តែ​ខ្លាំងក្លា ទៅ​លើ​អ៊ុយ​ក្រែ​ន ពិសេស​បង្កើន​ការ​បាញ់​មី​ស៊ី​ល​ដល់​ភាគ​ខាងលិច​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​តែ​ម្ដង​។ វិបត្តិ​ជនភៀសខ្លួន​លើក​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​តែ​សាកល្បង​គោល​ជំហរ​របស់​ប្រទេស​នានា ពិសេស​សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន ក្នុង​កិច្ច​សហប្រតិបត្តិការ​ជា​អន្តរជាតិ ថា​តើ ប្រទេស​ទាំង​អស់នោះ អាច​ទទួលយក​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​បាន​ក្នុង​កម្រិត​ណា?

ជនភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​មាន​ចំនួន​ច្រើន​ជាង​១០​ម៉ឺន​នាក់ ហើយ​ជួនកាល​អាច​មាន​ដល់​ជាង ២០​ម៉ឺន​នាក់​ជា​រៀងរាល់ថ្ងៃ ចាប់តាំងពី​សង្គ្រាម​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៤​ខែកុម្ភៈ​មក​។ ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន បា​ចាត់​ទុក​លំហូរ​ប្រជាជន​ចាក​ចេញពី​ប្រទេស​លើក​នេះ​ថា​ជា វិបត្តិ​ជនភៀសខ្លួន​ដែល​លឿន​បំផុត​នៅ​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​ពីរ​មក ព្រមទាំង​បាន​ធ្វើការ​ព្យាករ​ថា ជនភៀសខ្លួន​នឹង​មាន​ដល់ ៤​លាន​នាក់ ឬ​ច្រើន​ជាង​នេះ នឹង​ចាក​ចេញពី​អ៊ុយ​ក្រែ​ន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។

ក្នុង​ចំណោម​ជនភៀសខ្លួន​សរុប មាន​ប្រហែល​៦០% ឬ​ស្មើនឹង​ជាង ១,៨​លាន​នាក់ បាន​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ប៉ូ​ឡូញ​។ ប៉ូ​ឡូញ​បាន​រៀបចំ​ឲ្យ​ជនភៀសខ្លួន ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​តាម​ស្ថានីយ៍​រថភ្លើង សណ្ឋាគារ និង​កន្លែង​ប្រកួត​កីឡា ហើយ​បាន​អនុញ្ញាត​ឱ្យ​ពួក​គេ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។

អ្នក​ដែល​បាន​ទៅ​ជ្រកកោន​នៅ​ប៉ូ​ឡូញ​ទាំងអស់ មាន​មនុស្ស​រាប់រយ​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់ កណ្តាល​ក្រុង​វ៉រ​សរ​(Warsar) រដ្ឋធានី​របស់​ប៉ូ​ឡូញ​។ ប្រការ​នេះ​ធ្វើ​ឲ្យ​ទីតាំង​ជា​ច្រើន​កកកុញ​ទៅ​ដោយ​មនុស្ស​ឈរ​តម្រង់​ជួរ ស្ទើរ​ទទួល​លែង​បាន​។

ដំណាក់កាល​នេះ កាតព្វកិច្ច​ផ្តល់​ជំនួយ​ដល់​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន បាន​ធ្លាក់​ចុះ​ដល់​ប្រទេស​នានា ពិសេស​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​នឹង​អ៊ុយ​ក្រែ​ន ប៉ុន្តែ​កាតព្វកិច្ច​ទាំងនេះ​ធ្លាក់​មក មិន​សមា​មា​តទៅ​តាម​ប្រទេស​នីមួយ​ៗ​នោះ​ទេ​។ ជា​ពិសេស​បន្ទុក​ទាំងនេះ​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​តំបន់​អឺរ៉ុប​ទាំងមូល​។

ជាក់ស្តែង ប្រទេស​ម៉ុ​ល​ដា​វី​បាន​ទទួល​ជនភៀសខ្លួន​តែ​ជាង​៣០​ម៉ឺន​នាក់​ប៉ុណ្ណោះ ស្មើនឹង​ជាង​១០% នៃ​ចំនួន​ជនភៀសខ្លួន​សរុប​។ អា​ល្លឺ​ម៉​ង់​ទើបតែ​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា នឹង​ទទួលយក​ជនភៀសខ្លួន​មួយ​ចំនួន​ដែរ​។ ចក្រភព​អង់គ្លេស​ប្រកាស​ផ្តល់​ថវិកា​ជិត​៥០០​ដុល្លារ​ក្នុង​មួយ​ខែ ដល់​គ្រួសារ​ពលរដ្ឋ​អង់គ្លេស​ណា ដែល​ទទួលយក​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ឲ្យ​ស្នាក់​នៅ​ជាមួយ​។

សូម​ជម្រាប​ថា សហភាព​អឺរ៉ុប​ចាត់​ទុក​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ថា ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​របស់​ខ្លួន​។ ប្លុក​នេះ​បាន​អនុម័ត​ភ្លាម​ៗ យល់ព្រម​ផ្តល់​អាទិភាព​ជា​បណ្តោះអាសន្ន​ដល់​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន រួម​ទាំង​សិទ្ធិ​ស្នាក់​នៅ ការ​ទទួល​បានការ​ងារ និង​ការ​អប់រំ ក្នុង​ពេល​ត្រឹមតែ​មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​សង្គ្រាម​បាន​ចាប់ផ្តើម​។ យ៉ាងណាមិញ ការ​ចំណាយ​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​នៅ​ពេល​ដែល​សង្គ្រាម​នៅ​តែ​បន្ត ហើយ​ចំនួន​ជនភៀសខ្លួន​ក៏​នឹង​កើនឡើង​បន្ថែម​ទៀត​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេសតាមចែចូវទិញប្រេងពីតំបន់មជ្ឈិមបូព៌ា ក្រោយឈប់នាំចូលប្រេងពីរុស្ស៊ី

ព័ត៌មាន
បើទោះបីជា ប្រទេសលោកខាងលិចមិនសូវជាល្អូកល្អើនជាមួយនឹងប្រទេសនៅតំបន់មជ្ឈិមបូព៌ាក៏ពិតមែន ប៉ុន្ដែ នៅក្រោយពេលសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយ…

វិបត្តិសង្គ្រាមនៅអ៊ុយក្រែន៖ អង្គការណាតូនឹងចាប់ផ្ដើមផែនការដាក់ពង្រាយកងទ័ពថែមទៀតនៅអឺរ៉ុបខាងកើត

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ និងអ្នកការទូតបាននិយាយថា អង្គការណាតូនឹងប្រាប់ឱ្យមេបញ្ជាការយោធារបស់ខ្លួននៅថ្ងៃពុធនេះ ដើម្បីរៀបចំផែនការសម្រាប់មធ្យោបាយថ្មីក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ