ស្វាយចន្ទី

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មត្រៀមថវិកា៣០លានដុល្លារ ដើម្បីផ្តល់កម្ចីលើការប្រមូលទិញគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ


មន្រ្តីក្រសួងជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)បានត្រៀមថវិកាចំនួន៣០លានដុល្លារបន្ថែមទៀត ដើម្បីផ្តល់កម្ចីលើការប្រមូលទិញគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះ បន្ទាបថ់ពីធនាគារនេះបានទម្លាក់ថវិកាអស់៣០លានដុល្លាររួចមក។
ស្វាយចន្ទី
ដោយ

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ការទម្លាក់កញ្ចប់ថវិកាជាបន្តបន្ទាប់ចូលទៅក្នុងវិស័យស្វាយចន្ទីនេះ ក្នុងគោលបំណងដើម្បីជួយលើកស្ទួយខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទីក្នុងស្រុក និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តរជាតិ។

ខណៈកន្លងមក ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានរហូតប្រមាណ៩៥%ឯណោះ ប៉ុន្តែការនាំចេញគ្រាប់ស្វាយចន្ទីដែលត្រូវបានកែច្នៃក្នុងស្រុកមានតែ៥%ប៉ុណ្ណោះ។

នាវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤» នៅថ្ងៃទី ១៩កុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មដំណាំស្វាយចន្ទី និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តរជាតិ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ក៏ដូចជាធនាគារសហគ្រាសខ្នាតតូច និងមធ្យមកម្ពុជា(SME) បានធ្វើកិច្ចការងារជាច្រើន ជាពិសេសការផ្ដល់ទុនវិនិយោគក្នុងវិស័យនេះ តែម្ដង។

បើតាមឯកឧត្តម ផាន់ ផល្លា បច្ចុប្បន្នធនាគារ ARDB បានត្រៀមថវិកាចំនួន៣០លានដុល្លារបន្ថែមទៀត ដើម្បីផ្តល់កម្ចីលើការប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុងរដូវប្រមូលផលនាឆ្នាំនេះ។ ឯកឧត្តមបន្តថា នេះមិនមែនជាលើកដំបូងនោះឡើយ ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាចូលទៅក្នុងវិស័យស្វាយចន្ទី ខណៈកន្លងមក ធនាគារនេះបានទម្លាក់ថវិកាអស់៣០លានដុល្លាររួចមកហើយ។

ដោយឡែក ចំពោះធនាគារ SME វិញ កំពុងផ្ដោតសំខាន់ទៅលើការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលបំណងជំរុញតម្លៃបន្ថែម លើកកម្ពស់វិស័យគ្រាប់ស្វាយចន្ទីក្នុងស្រុក និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តរជាតិ។

បើតាមការកត់សម្គាល់របស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា សព្វថ្ងៃនេះ តម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅពុំទាន់មានស្ថិរភាពនៅឡើយទេ ដោយសារតែវត្តមានរោងចក្រកែច្នៃនៅកម្ពុជាមានចំនួនតិចពេក។ សម្រាប់ប្រធានសមាគមរូបនេះ កត្តានេះហើយជំរុញឲ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានរហូតដល់ប្រមាណ៩៥% ខណៈដែលគ្រាប់ស្វាយចន្ទី ដែលត្រូវបានកែច្នៃក្នុងស្រុកមានត្រឹមតែ៥% ប៉ុណ្ណោះ។

យ៉ាងណាមិញ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក ធានាស្ថិរភាពនិងបង្កើនតម្លៃគ្រាប់ស្វាយចន្ទី ក៏ដូចជាជំរុញការនាំចេញគ្រាប់ចន្ទីកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឲ្យបានកាន់តែច្រើន នោះទាមទារឱ្យកម្ពុជាមានការបង្កើតរោងចក្រធុនមធ្យយ៉ាងតិចប្រមាណ៣០បន្ថែមទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតាប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា។ ការថយចុះនេះ គឺដោយសារតែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ នៅពេញមួយឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីររបស់កម្ពុជាសម្រេចបានជាង ៦៥ម៉ឺន៦ពាន់តោន ថយចុះជាង៧% គិតជាប្រាក់មានទំហំជាង៨០០លានដុល្លារ ថយចុះជិត១៧% បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមទិន្ន័យពីសមាគមនស្វាយចន្ទីកម្ពុជា៕

None



អត្ថបទបន្ទាប់


ការវិនិយោគក្នុងវិស័យអចលនទ្រព្យតាមរយៈបរធនបាលកិច្ចមានកំណើនគួរឱ្យកត់សម្គាល់ ទោះវិស័យនេះស្ថិតក្នុងសភាពទ្រុឌទ្រោម

ទោះបីវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្នស្ថិតក្នុងសភាពទ្រុឌទ្រោមយ៉ាងណាក្តី ប៉ុន្តែការវិនយោគក្នុងវិស័យនេះតាមរយៈយន្តការរបស់បរធនបាលកិច្ចហាក់មានក…

តើការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចរបស់ជប៉ុន អាចធ្វើឱ្យប៉ះពាល់ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនដែរឬទេ?

ការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនមួយនេះ ជ្រុះបាត់តំណែងជាប្រទេសមានសេដ្ឋកិច្ចធំបំផុត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ