វិស័យលក់រាយ

ក្រុមហ៊ុន CP All ចេញមុខអះអាងជាថ្មីថា កំពុង​ត្រៀមបើកហាង 7-Eleven នៅកម្ពុជា និងឡាវទៅតាមផែនការ


ក្រុមហ៊ុន CP All បានចេញមុខប្រកាសជាថ្មីកាលពីម្សិលមិញនេះថា ក្រុមហ៊ុន នឹងប្តេជ្ញានៅតែបន្ដ ផែនការរបស់ខ្លួន ក្នុងការពង្រីកសាខាហាងលក់ទំនិញ 7-Eleven នៅកម្ពុជា និងនៅប្រទេសឡាវដដែល បើទោះបីជា បច្ចុប្បន្ននេះ មានជួបនូវបញ្ហាកូវីដ-១៩ ដែលបាននិងកំពុងបន្ដរាតត្បាតយ៉ាងណាក្ដី។
ក្រុមហ៊ុន CP All ចេញមុខអះអាងជាថ្មីថា ត្រៀមបើកហាង 7-Eleven នៅកម្ពុជា និងឡាវទៅតាមផែនការ (https://thethaiger.com)
ដោយ

ការប្រកាស​របស់ក្រុមហ៊ុន​CP Allនេះ ធ្វើឡើង​​បន្ទាប់ពី ថ្មីៗនេះ មាន​សារព័ត៌មាន​ក្នុងស្រុក​នៃប្រទេសថៃ គឺ The Nation Thailand បាន​ចុះផ្សាយដោយស្រង់​សម្តី​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន CP All បាន​ឲ្យដឹងថា ក្រុមហ៊ុន​នឹង​ផ្អាក​ផែនការ​ពង្រីកសាខា​ 7-Eleven នៅក្នុងប្រទេស​កម្ពុជា និងឡាវ ក្រោម​ហេតុផល​កូវីដ-១៩។

តាម​សេចក្ដីថ្លែងការណ៍​របស់​ CP All បានបញ្ជាក់ថា «យោងតាមព័ត៌មាន​អំពីការ​ពង្រីកហាង​ 7-Eleven នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និងប្រទេសឡាវ ក្រុមហ៊ុន​CP All Public Company Limited ដែលមានសិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការបើក​និងដំណើរការ​ហាង​7-Eleven នៅក្នុង​ប្រទេស​ទាំងពីរ​បានបញ្ជាក់ថា ទោះបីជា​ស្ថានភាព​នៃការ​ផ្ទុះឡើង​នៃជំងឺកូវីដ-១៩មានផល​ប៉ះពាល់​ខ្លះ​ក៏ពិតមែន។ ក្រុមហ៊ុន​នៅតែបន្ដ​រៀបចំ និងត្រៀម​បើក​សាខា​ទៅតាម​ផែនការ»។

យោងតាម​ សេចក្ដី​ថ្លែងការណ៍មួយ របស់​ក្រុមហ៊ុន CP All បានឲ្យដឹងថា បញ្ហាកូវីដ-១៩ ពិតជាបាន​បង្កឲ្យមាន​ផល​ប៉ះពាល់ខ្លះ ប៉ុន្ដែ ទោះយ៉ាងណា ក្រុមហ៊ុន​នៅតែបន្ដ​ឆ្ពោះទៅមុខ តាមអ្វីដែលជា​ផែនការរបស់ខ្លួន​​ក្នុងការ​បើកសាខា​ហាង 7-Eleven នៅក្នុងប្រទេស​កម្ពុជា និងប្រទេសឡាវ​ដដែល។

សូមបញ្ជាក់ថា កាលពីខែ​ឧសភា​កន្លងទៅ ក្រុមហ៊ុន​ CP All ថៃ ធ្លាប់​បាន​ប្រកាស​ពីផែនការ​​ពង្រីក​សាខា 7-Eeven ​​នៅកម្ពុជា​នៅ​ឆ្នាំ២០២១​ខាងមុខ និងរំពឹងថា អាចពង្រីកសាខានៅកម្ពុជាដល់ទៅ ៧០០ ទៅ ១.០០០ សាខា​ក្នុងរយៈពេល​៥ឆ្នាំ ហើយសាខា​ដំបូង​របស់ក្រុមហ៊ុន​គ្រោង​បើកដំណើរ​នៅកម្ពុជា គឺនៅរាជធានីភ្នំពេញ៕

ក្រុមហ៊ុន CP All (Cambodia) និង CP All (Laos) បានទទួលសិទ្ធិ​អាជីវកម្ម​Franchise លើ​យីហោ​ហាង​លក់​ទំនិញ​ 7-Eleven សម្រាប់​ការ​បើកដំណើរការ និង​ប្រតិបត្តិការ រយៈពេល ៣០ឆ្នាំ។

បច្ចុប្បន្ន ហាង 7-Eleven នៅក្នុងប្រទេសថៃ សរុប​មានដល់ទៅជាង​១ម៉ឺន ២ពាន់សាខា ហើយនៅ​ឆ្នាំនេះ ក្រុមហ៊ុន​មានគម្រោងពង្រីកបន្ថែម ៧០០សាខាទៀត ក្នុងនោះ មានជាង​៥១៣ សាខា​បាន​បើក​រួចហើយ​គិតត្រឹម​ខែកញ្ញាកន្លងទៅនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា ផ្តល់ការបញ្ចុះតម្លៃ៣០%ដល់អតិថិជន តាមរយៈការទិញទំនិញនៅផ្សារទំនើបអ៊ីអន

ព័ត៌មាន
ឥឡូវនេះ អតិថិជនដែលប្រើប្រាស់ App ទាន់ចិត្ត របស់ធនាគារអេស៊ីលីដា មិនត្រឹមតែអាចប្រតិបត្តិការលើការផ្ទេរប្រាក់តាមទូរស័ព្ទដៃ បង់វិក័យបត្រទឹក…

ឥណ្ឌូនេស៊ី៖ រដ្ឋមន្ត្រីកិច្ចការសមុទ្រ​និង​ភរិយា​ត្រូវចាប់ខ្លួន ពីបទ​សង្ស័យ​ពុករលួយ

ព័ត៌មាន
គណៈកម្មការ​កម្ចាត់​អំពើ​ពុករលួយ​ឥណ្ឌូនេស៊ី បានចាប់ខ្លួន​មនុស្ស ១៧នាក់ រួមទាំង​រដ្ឋមន្ត្រី​ក្នុងជួរគណៈរដ្ឋមន្ត្រី​មួយ​រូប​ផងដែរ ពីបទ​សង្ស័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ