ធនាគារ Credit Suisse

ធនាគារ Credit Suisse រងបណ្ដឹងពីភាគហ៊ុនិក ដោយចោទប្រកាន់ថា លាក់បាំងព័ត៌មានហិរញ្ញវត្ថុ


ទោះបីថា ស្ថានភាពច្របូកច្របល់នៃទីផ្សារធនាគារនៅអាមេរិកកំពុងស្ថិតនៅក្រោមការគ្រប់គ្រងបានក្ដី ប៉ុន្តែបុត្រសម្ព័ន្ធធនាគារវិនិយោគសកលស្វីស គឺធនាគារ Credit Suisse កំពុងតែវិលវល់នៅក្នុងហានិភ័យនៃការក្ស័យធន ខណៈដែលថ្មីៗនេះ ភាគទុនិកមួយចំនួនបានប្តឹង ធនាគារនេះ ដោយបានចោទប្រកាន់ថា បានលាក់បាំងព័ត៌មានហិរញ្ញវត្ថុ។
ធនាគារ Credit Suisse រងបណ្ដឹងពីភាគហ៊ុនិក ដោយចោទប្រកាន់ថា លាក់បាំងព័ត៌មានហិរញ្ញវត្ថុ រូបភាព រ៉យទ័រ
ដោយ

បណ្តាញសារព័ត៌មានធំៗដូចជាទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៣ ធនាគារ Credit Suisse បានត្រូវភាគទុនិកនៅអាមេរិកប្តឹងទៅតុលាការសហព័ន្ធ នៅរដ្ឋ New Jersey ពីបទទាក់ទងការគ្រប់គ្រង និងការត្រួតពិត្យហិរញ្ញវត្ថុរបស់ធនាគារមិនត្រឹមត្រូវ។
អ្នកដែលបានរងពាក្យបណ្តឹង គឺរួមមាន លោក Ulrich Koerner ដែលជាប្រធានក្រុមប្រឹក្សាភិបាល និង លោក Axel Lehmann ប្រធានប្រតិបត្តិធនាគារ Credit Suisse ផ្ទាល់ ។
បណ្តាភាគទុនិកនៃធនាគារ Credit Suisse នៅសហរដ្ឋអាមេរិក បានប្តឹងថ្នាក់ដឹកនាំធនាគារស្វីសនេះថា បានបោកប្រាស់ពួកគេ ដោយលាក់បាំងបញ្ហាហិរញ្ញវត្ថុរបស់ធនាគារ ហើយអះអាងថា បញ្ហានេះ គឺជាកំហុសនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ ។
លោក Braden Turner ដែលជាម្ចាស់ភាគហ៊ុនមួយ ហើយកំពុងតែដឹកនាំភាគទុនិកផ្សេងៗទៀតប្តឹងធនាគារ Credit Suisse បាននិយាយថា បញ្ហាទំនុកចិត្ត គឺសំខាន់បំផុត ដូច្នេះ ពួកគេនឹងមិនបន្ថែមទុនវិនិយោគទៅធនាគារនេះបន្តទៀតទេនៅក្នុងអំឡុងពេលនៃការប្តឹងផ្តល់។
អ្នកវិភាគបានអះអាងថា ពាក្យបណ្តឹងនេះទំនងជាបញ្ហាថ្មីមួយទៀត ដែលនឹងអង្រួនសន្ទស្សន៍ភាគហ៊ុនរបស់ ធនាគារ Credit Suisse ក្រោយពេលដែលធនាគារទើបតែទទួលបានទំនុកចិត្តពីទីផ្សារឡើងវិញបន្តិចមក បន្ទាប់ពីខ្លួនបានបង្ហើបពីកម្មវិធីសុំជំនួយជាកញ្ចប់មូលនិធិមានតម្លៃរហូតដល់ទៅ ៥៤ ពាន់លានដុល្លារពីធនាគារកណ្តាលរបស់ប្រទេសស្វីស។
ពាក់ព័ន្ធនឹងបញ្ហាប្តឹងផ្តល់នេះថ្នាក់ដឹកនាំ ធនាគារ Credit Suisse បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ប៉ុន្តែប្រធានធនាគារជាតិអារ៉ាប់ប៊ីសាអូឌីត ដែលជាភាគទុនិកធំបំផុតរបស់ ធនាគារស្វីសមួយនេះ បានអះអាងថា បញ្ហាបទប្បញ្ញត្តិ គឺជាហេតុផលចម្បងនៃប្រតិបត្តិការរបស់ធនាគារ




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បារម្ភកម្ពុជាជួបបញ្ហាខ្វះថាមពល និងស្នើឲ្យដៃគូអន្តរជាតិជួយបង្កើនប្រភពបន្ថែម

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបារម្ភថា កម្ពុជាអាចនឹងជួបបញ្ហាប្រឈមខ្វះថាមពលសម្រាប់ប្រើប្រាស់នៅក្នុងរយៈពេលពី៥ឆ្នាំទៅ១០ឆ្នាំខាងមុខ ដោយសារតម្រូវ…

ធនាគារធំៗនៅអាមេរិកបញ្ចេញទុនជួយសង្គ្រោះធនាគារ First Republic Bank ដើម្បីបញ្ជៀសការដួលរលំ

ព័ត៌មាន
ធនាគារធំៗនៅសហរដ្ឋអាមេរិកបានសម្រេចធ្វើអន្តរាគមន៍ផ្នែកហិរញ្ញវត្ថុដើម្បីធានាឲ្យប្រាកដថា ធនាគារ First Republic Bank នឹងមិនក្លាយជាធនាគារដួលរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ