សហព័ន្ធ FBI

អតីតមន្ត្រីជាន់ខ្ពស់ FBI ចំនួន៣រូប ប្តឹងលោក ត្រាំ ពីបទបណ្តេញពួកគេចេញពីការងារយ៉ាងអយុត្តិធម៌ ដើម្បីសងសឹក


ភាពចម្រូងចម្រាសថ្មីមួយបានផ្ទុះឡើងក្រោយអតីតមន្ត្រីជាន់ខ្ពស់៣រូប នៃរដ្ឋបាលស៊ើបអង្កេតសហព័ន្ធ ឬ FBI បានដាក់ពាក្យបណ្តឹងជាក្រុម ប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដកពួកគេចេញពីមុខតំណែង។ ក្រុមអតីតមន្ត្រីទាំងនោះបានចោទប្រកាន់ថា ពួកគេត្រូវបានលោក ត្រាំ បណ្តេញចេញពីការងារយ៉ាងអយុត្តិធម៌ ដើម្បីជាការសងសឹកផ្នែកនយោបាយ បន្ទាប់ពីពួកគេបានស៊ើបអង្កេតលើសំណុំរឿងរបស់លោក ត្រាំ កាលពីពេលកន្លងទៅ។
សហព័ន្ធ FBI
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា ពាក្យបណ្តឹងដែលបានដាក់កាលពីថ្ងៃទី៣១ ខែមីនា គឺជាបញ្ហាប្រឈមផ្លូវច្បាប់ដ៏ក្តៅគគុកបំផុតមួយទៀតសម្រាប់លោក ដូណាល់ ត្រាំ ចាប់តាំងពីលោកត្រឡប់មកកាន់អំណាចវិញនៅដើមឆ្នាំ២០២៥។ អតីតភ្នាក់ងារ FBI ទាំង៣រូប ដែលមានបទពិសោធ​ការងារចន្លោះពី៨ទៅ១៤ឆ្នាំបានអះអាងដូចគ្នាថា ការបញ្ចប់តំណែងរបស់ពួកគេ គឺជាការធ្វើទុក្ខបុកម្នេញ បន្ទាប់ពីពួកគេបានចូលរួមស៊ើបអង្កេតករណីចលាចលកាលពីឆ្នាំ២០២០។

អតីតមន្ត្រី FBI ទាំង៣រូបនេះ ធ្លាប់ត្រូវបានចាត់តាំងឱ្យជួយក្នុងក្រុមការងាររបស់លោក ជេក ស្មីត (Jack Smith) ដែលជាព្រះរាជអាជ្ញាឯករាជ្យក្នុងការតាមដានសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងការព្យាយាមបដិសេធលទ្ធផលឆ្នោត ដែលលោក ត្រាំ បានចាញ់លោក ចូ បៃដិន។ នៅក្នុងពាក្យបណ្តឹងខាងលើ ពួកគេបានរំលេចថា លោក ត្រាំ ធ្លាប់បានបញ្ជាក់ថា នៅពេល លោក វិលត្រឡប់មកកាន់តំណែងជាថ្មី លោក នឹងប្រើប្រាស់មន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នអនុវត្តច្បាប់ ដើម្បីសងសឹកពួកគេជំនួសរូបលោក។

គួរកត់សម្គាល់ថា ចាប់តាំងពីពិធីស្បថចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០២៥ មន្ត្រី ដែលប្រកាន់ជំហរមិនលម្អៀងទាំងនៅក្នុង FBI និងក្រសួងយុត្តិធម៌ ដែលធ្លាប់មានចំណែកក្នុងសំណុំរឿងរបស់លោក ជេក ស្មីត ត្រូវបានដកចេញពីតំណែងជាបន្តបន្ទាប់។ ដោយឡែកលោក ជេក ខ្លួនឯង ក៏បានសម្រេចចិត្តលាលែងពីតំណែងមុនពេលលោក ត្រាំ ឡើងកាន់អំណាចជាផ្លូវការ ដើម្បីចៀសវាងការប៉ះទង្គិចដោយផ្ទាល់ផងដែរ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


លោក ត្រាំ ព្រមានដកខ្លួនចេញពីសង្គ្រាមអ៊ីរ៉ង់ និងឌឺដងដាក់សម្ពន្ធមិត្តឱ្យទៅរកប្រភពប្រេងដោយខ្លួនឯងទៅ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា អាម៉េរិកអាចនឹងដកខ្លួនចេញពីសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលពី២ទៅ៣សប្តាហ៍ខាងមុខនេ…

តម្លៃប្រេង ភាគហ៊ុន និងមាសហក់ឡើងថ្លៃមួយរំពេច ក្រោយលោក ត្រាំ និយាយប៉ុន្មានម៉ាត់ជុំវិញសង្គ្រាមនៅអ៊ីរ៉ង់

ទោះបីពិភពលោកហាក់ស៊ាំនឹងការព្យាករណ៍របស់លោក ដូណាល់ ត្រាំ ក៏ដោយ ប៉ុន្តែការលើកឡើងចុងក្រោយរបស់លោក ដែលថា ជុំវិញបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ បាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ