កូវីដ១៩ នៅវៀតណាម

ក្រុមហ៊ុន​អាកាសចរណ៍ធំជាងគេ​បំផុត​ទី២ នៅវៀតណាម ​ប្រកាស​ពីការរកស៊ីខាតដោយសារកូវីដ-១៩


ក្រុមហ៊ុន​អាកាសចរណ៍​​ដែល​ល្បីល្បាញ​លក់​សំបុត្រ​ធូរថ្លៃ​ជាងគេ ក្រុមហ៊ុន Vietjet បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ខាតបង់​ថវិកាប្រមាណ ៣៩,៨៣​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​ ៩​ខែ​ដំបូង នៃ​ឆ្នាំ​២០២០នេះ ដោយសារតែ​ការរឹតត្បិត​ជើងហោះហើរក្នុងអំឡុងពេលនៃការរាតត្បាត​ជំងឺ​កូវីដ-១៩។ នេះ​បើ​យោងតាម​ការផ្សាយ​របស់សារព័ត៌មាន VN Express ។
Vietjet ជាក្រុមហ៊ុន​អាកាសចរណ៍ធំជាងគេ​បំផុតទី២ នៅ​វៀតណាម​ បើគិតពី​ចំណែកទីផ្សារ។
ដោយ

យោងតាមរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី​៣ របស់​ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ធំជាង​គេ​បំផុត​ទី២​នៅវៀតណាម បើគិតពី​ចំណែកទីផ្សារ បានឃើញ​ថា ប្រាក់​ចំណូល​ពី​ខែមករា ដល់​ខែ​កញ្ញា បាន​ធ្លាក់​ចុះ ៦៤​% បើ​ធៀប​ជាមួយនឹង​រយៈពេល​ដូចគ្នានៃ​ឆ្នាំ​ទៅមិញ ដោយ​ចំណូល​ធ្លាក់​មក​នៅត្រឹមតែ ១៣,៧៨​ទ្រីលានដុង ប៉ុណ្ណោះ ។

ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​បម្រើ​អ្នក​ដំណើរ​ជាង ៣​លាន​នាក់​នៅក្នុង​ត្រីមាស​ទី៣ និង​បាន​បើក​ផ្លូវ​ហោះហើរ​ក្នុង​ស្រុក​ថ្មីចំនួន ៨ ដែល​នាំ​ឲ្យ​ចំនួន​ផ្លូវ​ហោះហើរ​​សរុបរបស់ខ្លួន កើនឡើង​​ដល់ ៥២​ ផ្លូវហោះហើរ ។

ទោះយ៉ាងណា ការផ្ទុះឡើង​ជា​លើកទី២​នៃ​ជំងឺ​កូវីដ-១៩ ក្នុងសប្តាហ៍​ចុងក្រោយ​នៃ​ខែកក្កដា និង​ពេញមួយ​ខែសីហា បាន​ធ្វើឱ្យតម្រូវការ​ធ្វើដំណើរ​ថយចុះ​ជាថ្មី ដែលជាលទ្ធផល បណ្ដាល​ឲ្យ​ចំណូល​ត្រីមាសទី៣ បានធ្លាក់ចុះ​ជិត ៨០% បើធៀបនឹង​ត្រីមាសទី៣នៃ​ឆ្នាំ​២០១៩ ដោយ​ធ្លាក់​មក​នៅត្រឹម ២,៨​ទ្រីលាន (ពាន់​ពាន់លាន) ដុង ។ ចំនួនសរុបនៃជើងហោះហើរក្នុងស្រុក​បានធ្លាក់ចុះ ៣៥% ស្មើនឹងជាង ១៥.០០០ ជើង នៅ​ក្នុង​រយៈពេលនេះ។

Vietjet បាន​និង​កំពុង​បង្កើន​ចំនួន​ជើងហោះហើរ​ដឹក​ទំនិញ ដើម្បី​ទប់ទល់​នឹង​ប្រាក់ចំណូល​ថយចុះ​ពី​ជើងហោះហើរ​អ្នក​ដំណើរ និង​បង្កើន​ការប្រើប្រាស់​ប្រព័ន្ធ​សេវាកម្មដោយ​ស្វ័យ​ប្រវត្តិ នៅអាកាសយានដ្ឋានអន្តរជាតិ ណៃបៃ ក្នុង​ទីក្រុងហាណូយ ដើម្បី​កាត់​បន្ថយ​ថ្លៃដើម។ កាលពីឆ្នាំមុន ក្រុមហ៊ុន Vietjet បានប្រកាសពីប្រាក់ចំណេញមុនបង់​ពន្ធ ចំនួន ៥,០១​ពាន់ពាន់ (ទ្រីលាន) លាន​ដុង ដែល​ធ្លាក់ចុះ ១៤% បើ​ធៀបនឹង​ឆ្នាំ២០១៨ ៕




អត្ថបទបន្ទាប់


តុលាការឧទ្ធរណ៍អាមេរិក ច្រានចោលសំណើហាមឃាត់ការប្រើប្រាស់កម្មវិធី WeChat

ព័ត៌មាន
តុលាការឧទ្ធរណ៍អាមេរិក បានសម្រេចច្រានចោលសំណើរបស់ នាយកដ្ឋានយុត្តិធម៌ ក្រោមការដឹកនាំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលស្នើឲ្យរដ្ឋាភិបាលអាមេរិ…

ត្រឹម​តែជាង ១ខែ​​សោះ ក្រុមហ៊ុន Apple ធ្លាក់​តម្លៃ​ទីផ្សារ អស់​៤៥០ពាន់លានដុល្លារ

ព័ត៌មាន
កាលពីខែ​សីហា និង​ខែ​កញ្ញា ជាអំឡុងពេលដែល​តម្លៃ​សរុប​នៅលើ​ទីផ្សារហ៊ុន​​របស់​ក្រុមហ៊ុន Apple បាន​កើន​ឡើង​ដល់​ចំណុច​កំពូល ពោល​គឺ​លើស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ