គំនិត​អាជីវកម្ម

ឃីម សុខហេង៖ អ្នក​ជំនួញ​មាន​៣​ប្រភេទ តើ​​អ្វី​ខ្លះ?


លោក ឃីម សុខហេង គ្រូ​ជំនាញ​ទន់ ដែល​មាន​វោហាសាស្រ្ត​ដ៏​ល្បី​ល្បាញ​ម្នាក់ បាន​មាន​ប្រសាសន៍​ថា សហគ្រិន ឬ​អ្នក​ជំនួញ មាន​៣​ប្រភេទ គឺ​ក្រុម​មនុស្ស​រកស៊ី​របស់​គ្រប់​យ៉ាង​ឲ្យ​តែ​បាន​លុយ ក្រុម​មនុស្ស​ដែល​ឃើញ​បញ្ហា​និង​ធ្វើ​ជំនួញ​ណា​ដែល​អាច​ដោះស្រាយ​បញ្ហា និង​អ្នក​ជំនួញ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត រក​ឃើញ​អ្វី​ថ្មី និង​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​ងាយ​ស្រួល។
លោក ឃីម សុខហេង គ្រូ​បណ្ដុះ​បណ្ដាល​ជំនាញ​ទន់។ រូបថត៖ ហ្វេសប៊ុក
ដោយ

តាម​ពិត​ទៅ លោក ឃីម សុខហេង បាន​បែង​ចែក​មនុស្ស​ជា​ពីរ​ក្រុម​ធំៗ។ ទីមួយ គឺ​ក្រុម​ជំនាញ មាន​ដូចជា គណនេយ្យករ វិស្វករ គ្រូពេទ្យ គ្រូ​បង្រៀន ជាដើម។ ទីពីរ គឺ​ក្រុម​សហគ្រិន ដែល​ជា​អ្នក​បង្កើត​ការងារ​ដល់​ក្រុម​ជំនាញ​ខាង​លើ​នេះ។ 

លោក​បញ្ជាក់​ថា ក្រុម​សហគ្រិន​តែងតែ​មាន​តិច​ជាង​ក្រុម​ជំនាញ ព្រោះ​សហគ្រិន ជា​មេ និង​ជា​អ្នក​បង្កើត​សហគ្រាស​ឬ​ក្រុមហ៊ុន ដែល​អាច​ផ្តល់​ការងារ​ដល់​មនុស្ស​ច្រើន​នាក់។ ហើយ​ការងារ​នេះ វា​លំបាក និង​ត្រូវការ​មនុស្ស​ដែល​មាន​ភាព​វៃ​ឆ្លាត និង​មាន​ទេព​កោសល្យ​ខ្ពស់។ 

លោក ឃីម សុខហេង បែង​ចែក​អ្នក​ជំនួញ ឬ​សហគ្រិន​ជា ៣​ប្រភេទ៖ 

  1. អ្នក​ជំនួញ​ដែល​រកស៊ី​របរ​គ្រប់​បែប​យ៉ាង ឲ្យ​តែ​បាន​លុយ។ អ្នក​ជំនួញ​ប្រភេទ​នេះ គិតតែ​ពី​លុយ ហើយ​ពួកគេ​មិន​ខ្វល់​ពី​អ្នក​ដទៃ​ឡើយ។ ឲ្យ​តែ​បាន​លុយ ពួកគេ​នឹង​រកស៊ី បើ​ទោះបី​ជំនួញ​នោះ​គ្មាន​សីលធម៌ និង​ប៉ះពាល់​អតិថិជន​របស់​ពួកគេ​ក៏​ដោយ។ ឧទាហរណ៍ បន្លែ​គីមី ពួកគេ​ដឹង​ថា វា​នឹង​ប៉ះពាល់​ដល់​សុខភាព តែ​ពួកគេ​នៅ​តែ​ចរាចរ​បន្លែ​គីមី​នៅ​លើ​ទីផ្សារ។
  2. អ្នក​ជំនួញ​ដែល​មើល​ឃើញ​បញ្ហា និង​បង្កើត​ជំនួញ​ណា​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា។ ត្រង់​ចំណុច​នេះ លោក ឃីម សុខហេង បាន​អះអាង​ថា អ្នក​ជំនួញ​ប្រភេទ​នេះ បាន​ជួយ​រួមចំណែក​ដោះស្រាយ​បញ្ហា​ដល់​មនុស្ស។  ឧទាហរណ៍ ក្រុមហ៊ុន​បង្កើត​រថយន្ដ ម៉ូតូ និង​ទូរស័ព្ទដៃ ជាដើម។
  3. អ្នក​ជំនួញ​ដែល​បង្កើត​គំនិត​ថ្មី និង​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ជុំវិញ​ពិភពលោក។ ឧទាហរណ៍ ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន​ខ្នាត​យក្ស​ដទៃ​ទៀត។ ពួកគេ បង្កើត​គំនិត​ដែល​មាន​តែមួយ​ក្នុង​លោក ហើយ​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​មាន​ភាព​ងាយ​ស្រួល​ឡើងៗ៕

None



អត្ថបទបន្ទាប់


កម្ពុជា​នៅ​ក្រេប​ប្រយោជន៍​បាន​តិច​នៅ​ឡើយ ពី​មហាអំណាច​សេដ្ឋកិច្ច​ឥណ្ឌា!

ដ្បិត​ថា កម្ពុជា​និង​ឥណ្ឌា​គឺ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ ទាំង​ផ្នែក​នយោបាយ​ការទូត និង​វប្បធម៌​ក៏​ពិត​មែន ប៉ុន្ដែ ប…

ដឹងទេ​ថា ចិន​មក​ខេត្ត​ព្រះសីហនុ កំពុង​រកស៊ី​អ្វី​ខ្លះ?

តម្លៃ​ដី​ផ្ទះ​ជួល​ស្នាក់​នៅ និង​ប្រកប​អាជីវកម្ម នៅក្នុង​ក្រុង​នៃ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ការ​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ពីមុន​នោះ​ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ