Advertisement
គំនិត​អាជីវកម្ម

ថៅកែ Park Café ថា ធ្លាប់​ខាត​៣០​ម៉ឺន​ដុល្លារ! តើ​ខាត​ដោយសារ​មូល​ហេតុអ្វី?


លោក គុយ វ៉ាត ម្ចាស់​ភោជនីយដ្ឋាន Park Café Food & Beverage Co., Ldt ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤ បាន​អះអាង​ថា ទម្រាំ​តែ​ភោជនីយដ្ឋាន​មួយ​នេះ អាច​ឈរ​ជើង​នឹង​ក្នុង​ទីផ្សារ​កម្ពុជា គឺ​លោក​បាន​ខាត​អស់​២០ ទៅ ៣០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ដោយសារ​តែ​ការ​កសាង​ក្រុម​ទៅ​ធ្វើ​អាហារ​ប៊ូហ្វេ (Buffet) ដែល​មិន​មែន​ជា​ការងារ​ស្នូល​របស់ Park Café។
លោក គុយ វ៉ាត ជា​ម្ចាស់​ភោជនីយដ្ឋាន Park Café ដ៏​ល្បី​ល្បាញ​នៅ​ភ្នំពេញ។ រូបភាព៖ Century 21
ដោយ
Advertisement

ថ្លែង​ក្នុង​សិក្ខា​សាលា​មួយ​ស្តីពី៖ «គន្លឹះ​ក្នុង​ការ​គ្រប់គ្រង​ពហុ​អាជីវកម្ម» លោក គុយ វ៉ាត មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «មួយ​ចំនួន​ទៀត ដែល​គាត់​អាច Fail ភាគរយ​ខ្ពស់​នោះ ដោយសារ នៅ​ពេល​គាត់​ចាប់​ផ្តើម​ដំបូង គាត់​ធ្វើ​បាន​លទ្ធផល​មួយ​ចំនួន គាត់​អត់​ដឹង​កម្លាំង​របស់​គាត់​ច្បាស់លាស់ តែ​គាត់​ចាប់​ផ្តើម Diversify នេះ​ជា​បញ្ហា។ គេ​ហៅ​ថា Diversify produce in produce។ អ្នក​ខ្លះ​ថា យើង​រក​ស៊ី​កសិកម្ម​មួយ ហើយ​ទៅ​ធ្វើ​កាហ្វេ ថា នេះ​ជា​ការ​បំបែក​អាជីវកម្ម តាម​ពិត​មិន​មែន​ទេ»។

លោក​បន្ត​ថា៖ «ជា​ពិសេស អ្នក Start-up ពេល​​គាត់​ធ្វើ​ស្អី​មួយ ធ្វើ​មិន​ទាន់​មាន​លទ្ធភាព​ស្រួល​ផង គាត់​ទៅ​ធ្វើ​ស្អី​មួយ​ទៀត។ ដូច​បទ​ពិសោធន៍ Park Café ផ្ទាល់ ដែល​យើង​ខាត​ម្ភៃ​សាម​សិប​ម៉ឺន ដែល​កាល​ហ្នឹង យើង​ទៅ​បើក​ប៊ូហ្វេ​តាម​គេ។ តាម​ពិត យើង​អត់​មាន​ប៊ូហ្វេ ឃើញ​គេ​ចំណេញ​លុយ​ប៊ូហ្វេ យើង​ទៅ​បើក​តាម​គេ។ សួរ​ថា យើង​បាន​ទៅ​រក​របរ​ផ្សេង​អត់? តាម​ពិត​អត់​ទេ នៅ​តែ​កាហ្វេ​តើ។ ខាត​លុយ​មិន​មែន​ជា​រឿង​សំខាន់ តែ​យើង​ខាត​ពេល​អស់​ប៉ុន្មាន​ឆ្នាំ ដែល​កសាង​ក្រុម​ទៅ​ធ្វើ​ការងារ​មួយ​ទៀត ដែល​មិន​មែន​ជា​ស្នូល​របស់​យើង យើង​រក​អត់​ឃើញ ដែល​នេះ​ជា​បទពិសោធន៍​មួយ»។    

ក្រៅ​ពី​ជា​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន PARK CAFÉ FOOD & BEVERAGE CO., LTD បច្ចុប្បន្ន លោក គុយ វ៉ាត បាន​ក្លាយ​ជា​អ្នក​ជំនួញ​ដ៏​លេច​ធ្លោ​មួយ​រូប ដែល​ក្តោបក្តាប់​ជំនួញ​ក្នុង​ដៃ​ចំនួន​៦​ទៀត រួមមាន៖ 

  1. ATECH GROUP OF COMPANY
  2. ក្រុមហ៊ុន​អចលនទ្រព្យ VTRUST PROPERTY CO., LDT
  3. រោង​ម៉ាស៊ីន​កិន​ថ្ម​នៅ​ខេត្ត​កំពង់ស្ពឺ KAMHWA CRASHING IN TERNATIONAL CO., LTD
  4. VTRUST APPRAISAL CO., LTD 
  5. IMPACT M&A CO., LDT
  6. CENTURY 21 CAMBODIA

៥​ចំណុច​ដែល​អ្នក Start-up គួរ​ធ្វើ ដើម្បី​ទទួល​បាន​ជោគជ័យ

លោក គុយ វ៉ាត គឺ​ជា​អ្នក​ជំនួញ​ជើង​ខ្លាំង​ម្នាក់ នៅ​ក្នុង​ពិភព​អ្នក​រកស៊ី​នៅ​កម្ពុជា។ អ្នក​ខេត្ត​ព្រៃវែង​រូប​នេះ បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​សិក្សា​រៀនសូត្រ​រហូត​បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​ជំនួញ។

លោក គុយ វ៉ាត (រូប​ទីពីរ ពីខាងឆ្វេង) ជាអ្នក​ជំនួញ​លេច​ធ្លោ​មួយ​រូប នៅ​ប្រទេស​កម្ពុជា។ រូបភាព៖ Century 21
Advertisement

លោក​បាន​ចែក​រំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ការងារ​ជា​អ្នក​ជួញ​ជាង​១​ទសវត្សរ៍​របស់​លោក ដល់​អ្នក​ទើប​ចាប់​ផ្តើម​អាជីវកម្ម (Start-up) ដែល​មាន​ចំនួន​៥​ចំណុច ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម៖

  1. ត្រូវ​ចេះ​កៀងគរ​មនុស្ស ដើម្បី​អាច​ធ្វើការ​ជាមួយ​គ្នា​បាន ពីព្រោះ ខ្ញុំ​ក៏​ជា​អ្នក Start-up ដែរ។ ខ្ញុំ​មើល​ឃើញ​ថា អ្នក Start-up ចំនួន ៣០ មាន​រហូត​២៩​ហើយ ដែល​ឈ្លោះ​គ្នា។  វា​មាន​អត្រា​ខ្ពស់​មែន​ទែន។ ដូច្នេះ គួរតែ​កាត់​បន្ថយ។ អ្នក​ត្រូវ​កសាង​ក្រុម​មួយ​ដែល​ល្អ ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ។
  2. ភាព​ជា​មេ ត្រូវ​ដឹង​ថា កូនចៅ​ខ្វះ​អ្វី ហើយ​ត្រូវ​បង្រៀន​គាត់ ដើម្បី​បំពេញ​ចន្លោះ​ខ្វះ​ខាត។
  3. មេ​ត្រូវ​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ និង​បណ្តុះ​បណ្តាល​កូនចៅ ឲ្យ​មាន​ទស្សនវិស័យ ឲ្យ​គាត់​ដឹង​ថា គាត់​ត្រូវ​ដើរ​ទៅ​ណា។
  4. ផ្តល់​សិទ្ធិ​ឲ្យ​ពួកគាត់ ពីព្រោះ ជួនកាល យើង​រង់ចាំ​តែ​បន្ទោស​គាត់ ថា ធ្វើ​នេះ​មិន​កើត ឬ​ធ្វើ​នោះ​មិន​កើត តែ​តាម​ពិត យើង​ជា​មេ មិន​បាន​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​ក្រោម​បង្គាប់​បាន​ពេញ​លេញ ដើម្បី​ឲ្យ​គាត់​អាច​ចាត់ចែង​ការងារ​បាន។ 
  5. ចេះ​ប្រើ​លុយ​អ្នក​ដទៃ ពីព្រោះ បើ​យើង​រង់ចាំ​តែ​ប្រាក់​ចំណេញ​ពី​អាជីវកម្ម​មួយ ដើម្បី​ធ្វើ​ដើម​ទុន​ក្នុង​ការ​ពង្រីក​អាជីវកម្ម ពិត​ជា​ត្រូវការ​ពេល​វេលា​យូរ​ណាស់។ យើង​សួរ​ថា ហេតុអ្វី​មាន​ក្រុមហ៊ុន​លើ​ពិភពលោក​ខ្លះ គាត់​អាច​ពង្រីក​ខ្លួន​ច្រើន​ប្រទេស​បាន? នោះ​គឺ​ដោយសារ​តែ​គាត់​ពូកែ​កៀងគរ​ថវិកា ដើម្បី​ពង្រីក​អាជីវកម្ម​របស់​គាត់៕ 




អត្ថបទបន្ទាប់


ប៉េង ហួត បោះទុន​២០០​លាន​ដុល្លារ សង់​ផ្សារ​ទំនើប​​​នៅ​តំបន់​បឹងស្នោរ

ព័ត៌មាន
ផ្សារ​ទំនើប PH ECO Mall របស់​ក្រុមហ៊ុន​បុរី​ប៉េង ហួត បាន​សម្រេច​បើក​ការ​សាងសង់​កាល​ពី​ពេល​ថ្មីៗ​នេះ និង​គ្រោង​បញ្ចប់​ការ​សាងសង់​...

សេដាក រៀបចំក្រុមកសិករដាំ ខ្ញី ខ្ជាយ ល្មៀត រំដេង ស្លឹកគ្រៃ…ដែលទីផ្សារក្នុងស្រុកកំពុងត្រូវប៉ាន់ខ្លាំង

ព័ត៌មាន
បើទោះបីកម្ពុជាមានប្រជាជនប្រមាណជាង៨០ភាគរយជាកសិករក៏ដោយ ប៉ុន្តែ កម្ពុជានៅតែនាំចូលបន្លែពីក្រៅប្រទេសចំនួន២០០តោនក្នុងមួយថ្ងៃ ដោយ​ចំណាយទឹកប្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ