មហាសេដ្ឋី

តើមហាសេដ្ឋីកំពូលៗណាខ្លះ ដែលបានកើតនៅក្នុងឆ្នាំនាគ និងមានទ្រព្យសម្បត្តិប៉ុន្មាន?


មានមហាសេដ្ឋី និងមហាសេដ្ឋីនីជាច្រើននៅក្នុងពិពភលោកនេះ ប៉ុន្តែពេលនេះខេមបូណូមីស សូមលើកយកតែមហាសេដ្ឋីកំពូលៗមួយចំនួនដែលកើតនៅក្នុងឆ្នាំរោង(នាគ) ដែលទើបតែចូលមកដល់តាមប្រពៃណីចិនថ្មីៗនេះ។ តើមហាសេដ្ឋីកំពូលៗណាខ្លះដែលបានកើតនៅក្នុងឆ្នាំនេះ?
មហាសេដ្ឋី
ដោយ

មានមហាសេដ្ឋីកំពូលៗមួយចំនួនដែលបានកើតនៅក្នុងឆ្នាំរោង ហើយពួកគេទាំងនេះរួមមាន៖

ទី១, គឺមហាសេដ្ឋីជនជាតិចិន លោក លី សាវ គែ (Lee Shau Kee) មានអាយុ៩៦ឆ្នាំ ដោយលោកមានទ្រព្យសម្បត្តិជិត២៧ពាន់លានដុល្លារ ហើយបានចូលនិវត្តន៍នៅអាយុ៩១ឆ្នាំក្នុងឆ្នាំ២០១៩ ក្រោយពីបានផ្ទេរតំណែងប្រធានក្រុមហ៊ុនទៅឱ្យកូនប្រុសរបស់លោក។ ទី២, គឺមហាសេដ្ឋីជនជាតិចិន លោក លី កាស៊ីង (Li Ka-shing) អាយុ៩៦ឆ្នាំ ដោយលោកមានទ្រព្យសម្បត្តិជាង៣៦ពាន់លានដុល្លារ។ លោក កាស៊ីង ទទួលបានរហស្សនាម«កំពូលបុរស»នៅក្រុងហុងកុងដោយសារតែភាពវៃឆ្លាតក្នុងអាជីវកម្មរបស់លោក។

ទី៣, គឺមហាសេដ្ឋីជនជាតិកាណាដាលោក ចូសេហ្វ សៃ (Joseph Tsai) មានវ័យ៦០ឆ្នាំ ដោយលោកមានទ្រព្យសម្បត្តិជិត៩ពាន់លានដុល្លារ។ ទី៤, គឺមហាសេដ្ឋិនីជនជាតិចិន លោកស្រី វូ យ៉ាជុន (Wu Yajun) អាយុ៦០ឆ្នាំ ដោយលោកស្រីមានទ្រព្យសម្បត្តិជិត៦ពាន់លានដុល្លារ។

ទី៥, គឺមហាសេដ្ឋីជនជាតិអ៊ីតាលី លោក ហ្គីអូវ៉ានី ហ្វឺរ៉េរ៉ូ (Giovanni Ferrero) អាយុ៦០ និងមានទ្រព្យសម្បត្តិចំនួន៣៩.៥ពាន់លានដុល្លារ។ ទី៦, គឺមហាសេដ្ឋីជនជាតិចិន លោក ចេក ម៉ា (Jack Ma) អាយុ៦០ឆ្នាំ ដោយលោកមានទ្រព្យសម្បត្តិជាង២៤ពាន់លានដុល្លារ។ លោក ម៉ា គឺជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិន គឺក្រុមហ៊ុន អាលីបាបា។

ទី៧, គឺមហាសេដ្ឋីជនជាតិអាមេរិក លោក ចេន ខូម (Jan Koum) អាយុ៤៨ឆ្នាំ និងមានទ្រព្យសម្បត្តិជិត១៦ពាន់លានដុល្លារ។ ទី៨, គឺមហាសេដ្ឋីជនជាតិអាមេរិកលោក ចេក ដូស៊ី (Jack Dorsey) អាយុ៤៨ឆ្នាំ ដោយលោកមានទ្រព្យសម្បត្តិជាង៤ពាន់លានដុល្លារ។ និងចុងក្រោយបំផុតគឺមហាសេដ្ឋីជនជាតិអាមេរិក ត្រាវីស កាឡានីក (Travis Kalanick) អាយុ៤៨ឆ្នាំ ជាមួយ ទ្រព្យសម្បត្តិជិត៤ពាន់លានដុល្លារ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


រថយន្តអគ្គិសនីរបស់ចិននឹងបង្កើនការវាយលុកកាន់តែខ្លាំងនៅតំបន់អឺរ៉ុបឆ្នាំនេះ

យានយន្តអគ្គិសនីរបស់ចិន គ្រោងនឹងបង្ហាញខ្លួនកាន់តែច្រើននៅក្នុងឆ្នាំ២០២៤ នេះ ដែលអាចក្លាយជាឆ្នាំនិមិត្តរូបមួយសម្រាប់កន្លែងកំណើតនៃយានយន្តអគ្គិសន…

ប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត ដាក់គោលដៅទាក់ទាញការវិនិយោគបរទេសឱ្យឈានដល់៣ទ្រីលានដុល្លារអាម៉េរិក

សហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត មានចំនួនលើសពី១លាន២សែនសហគ្រាស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ ដោយចុះបញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ