រថយន្តអគ្គិសនី

រថយន្តអគ្គិសនីរបស់ចិននឹងបង្កើនការវាយលុកកាន់តែខ្លាំងនៅតំបន់អឺរ៉ុបឆ្នាំនេះ


យានយន្តអគ្គិសនីរបស់ចិន គ្រោងនឹងបង្ហាញខ្លួនកាន់តែច្រើននៅក្នុងឆ្នាំ២០២៤ នេះ ដែលអាចក្លាយជាឆ្នាំនិមិត្តរូបមួយសម្រាប់កន្លែងកំណើតនៃយានយន្តអគ្គិសនីរបស់ចិន ខណៈដែលកប៉ាល់ដឹករថយន្តធំៗជាលើកដំបូងរបស់ក្រុមអ្នកផលិតរថយន្តអគ្គិសនីរបស់ចិនមួយចំនួនបានធ្វើដំណើរទៅដល់តំបន់អឺរ៉ុប។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រថយន្តអគ្គិសនី
ដោយ

បើគ្មានការប្រែប្រួលទេនៅចុងខែកុម្ភៈនេះ កប៉ាល់ដឹកយានយន្តអគ្គិសនីដ៏ធំលើកដំបូងរបស់ក្រុមហ៊ុនផលិតយានយន្តអគ្គិសនីឈានមុខគេរបស់ចិន BYD នឹងចូលចតនៅកំពង់ផែ នៅក្នុងប្រទេសហូឡង់ និងអាល្លឺម៉ង់។ នាវាដឹកយានយន្តអគ្គិសនីនេះមានប្រវែង២០០ម៉ែត្រ ហើយកប៉ាល់នេះបានចាកចេញពីកំពង់ផែនៅភាគខាងត្បូងប្រទេសចិន កាលពីពាក់កណ្ដាលខែមករា ដោយដឹកយានយន្តអគ្គិសនីជាង៥ពាន់គ្រឿង ដែលកំពុងធ្វើដំណើរនៅជុំវិញតំបន់ Cape of Good Hope នៅអាហ្វ្រិកខាងត្បូង។ ការដឹកយានយន្តអគ្គិសនីនេះបានបង្ហាញពីសកម្មភាពត្រួសត្រាយផ្លូវមួយសម្រាប់ក្រុមហ៊ុន BYD និងសម្រាប់ឧស្សាហកម្មយានយន្តអគ្គិសនីរបស់ចិន ដែលខ្វះសមត្ថភាពដឹកជញ្ជូនបែបនេះជាយូរមកហើយ។

អ្នកវិភាគខាងទីផ្សាររថយន្តជនជាតិអាល្លឺម៉ង់លោក ម៉ាសាយអឹស ស្មីត (Matthias Schmidt) បាននិយាយថា ពួកគេពិតជារំពឹងថា នឹងមានកំណើនការដឹកជញ្ជូនយានយន្តអគ្គិសនីរបស់ចិនទៅអឺរ៉ុបនៅឆ្នាំ២០២៤ ដោយបានបំបែកឧបសគ្គដ៏ធំបំផុតមួយមកទល់ពេលនេះ គឺការខ្វះខាតនាវាដឹកជញ្ជូនសមស្របមួយ ហើយបរិយាកាសទីផ្សាររថយន្តក៏នឹងផ្លាស់ប្តូរយ៉ាងខ្លាំងផងដែរ។

ប្រទេសចិនបានក្លាយជាប្រទេសនាំចេញរថយន្តកំពូលរបស់ពិភពលោកក្នុងឆ្នាំ២០២៣ដោយបានដឹកជញ្ជូនយានយន្តចំនួនជិត៥លានគ្រឿងនៅទូទាំងពិភពលោក ប៉ុន្តែវត្តមានយានយន្តរបស់ចិននៅក្នុងទ្វីបអឺរ៉ុបនៅតែមានចំនួនតិចតួចនៅឡើយ។ ទោះជារថយន្តអគ្គិសនីរបស់ចិនទទួលបានការកើនឡើងបន្តិចម្តងៗជាមួយនឹងចំណែកទីផ្សារប្រហែល៣%ក៏ដោយ ក៏ប៉ុន្តែពួកគេនៅតែរត់តាមពីក្រោយក្រុមហ៊ុនរថយន្តរបស់ជប៉ុន Toyota Motor និងក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Hyundai Motor ដដែល។

ដូច្នេះឥឡូវនេះ ក្រុមហ៊ុនផលិតយានយន្តអគ្គិសនីរបស់ចិនកំពុងតែប្រញាប់ប្រញាល់បំពេញចំណុចខ្វះខាតរបស់ខ្លួន ហើយតម្រូវការដ៏ច្រើនបែបនេះក៏បានជំរុញបង្កើនតម្លៃឈ្នួលដឹកយានយន្តប្រចាំថ្ងៃជាមធ្យមសម្រាប់ឆ្នាំ២០២៣ដោយឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់ជាង១១ម៉ឺនដុល្លារអាមេរិកដោយបានកើនឡើង៧ដងបើធៀបនឹងកម្រិតនៅមុនពេលជំងឺកូវីដ១៩៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា រកចំណូលបានជិត៨៤៥លានដុល្លារ ពីការនាំចេញផលិតផលក្នុងឧស្សាហកម្មកាត់ដេរ

ព័ត៌មាន
ការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ និងវាយនភណ្ឌរបស់កម្ពុជា ហាក់បង្ហាញសញ្ញាវិជ្ជមានឡើងវិញនៅដើមឆ្នាំ២០២៤នេះ បន្ទាប់ពីបានធ្លាក់ចុះគួរឲ្យក…

តើមហាសេដ្ឋីកំពូលៗណាខ្លះ ដែលបានកើតនៅក្នុងឆ្នាំនាគ និងមានទ្រព្យសម្បត្តិប៉ុន្មាន?

ព័ត៌មាន
មានមហាសេដ្ឋី និងមហាសេដ្ឋីនីជាច្រើននៅក្នុងពិពភលោកនេះ ប៉ុន្តែពេលនេះខេមបូណូមីស សូមលើកយកតែមហាសេដ្ឋីកំពូលៗមួយចំនួនដែលកើតនៅក្នុងឆ្នាំរោង(ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ