Advertisement
Advertisement
វិស័យកសិកម្ម

រដ្ឋមន្រ្តីកសិកម្ម៖ ក្នុងវិបត្តិកូវីដ១៩នេះ អាចជាឱកាសមាសសម្រាប់កសិករ


ក្រោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ វាអាចជាឱកាសកាលានុវត្តភាពរបស់វិស័យកសិកម្មរួចមក រដ្ឋមន្រ្តីក្រសួងកសិកម្ម យល់ថា នេះអាចជាឱកាសមាសសម្រាប់កសិករ ក្នុងការដណ្តើមបានឧត្តមភាពសម្រាប់ផ្គត់ផ្គង់ក្នុងផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក។
រដ្ឋមន្រ្តីកសិកម្ម៖ ក្នុងវិបត្តិកូវីដ១៩នេះ អាចជាឱកាសមាសសម្រាប់កសិករ(រូបភាពពីFacebookក្រសួងកសិកម្ម)
ដោយ
Advertisement

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អ្នកសារព័ត៌មាន​ខេមបូណូមីស​តាមប្រព័ន្ធតេឡេក្រាមថា ចំពោះក្រសួងកសិកម្ម គឺយុទ្ធសាស្រ្តក្រសួងបានដាក់ចេញហើយ ដោយមានរៀបចំយុទ្ធសាស្រ្តធ្វើទំនើបកម្មកសិកម្ម តាមរយៈរៀបចំហេដ្ឋារចនា​សម្ព័ន្ធឆ្លើយតប​នឹងសេចក្តីត្រូវការ​របស់ប្រជាជនជាពិសេសគឺកសិករតែម្តង ឲ្យ​ឆ្លើយតបជាមួយ​នឹងការប្រែប្រួលសអាកាសធាតុ និងមាន​និរន្តរភាព សម្រាប់​អ្នកបញ្ជាទិញតែម្តង។

ឯកឧត្តមបានបន្តថា «យើងបានធ្វើយូរហើយ ប៉ុន្តែអ្វីដែលសំខាន់គឺចូលក្នុងដំណាក់កាលថ្មីនេះ ដូចសម្តេចតេជោ​លោកមានប្រសាសន៍ថា ជា​​ឱកាសមាសសម្រាប់​កសិករដែលអាចឆក់​បានសម្រាប់ពេលនេះ ដើម្បីបង្កើនឧត្តមភាពក្នុងការផ្គត់ផ្គង់ទៅទីផ្សារ ហើយស្របពេលជាមួយ​នឹងអ្វីដែលយើងកំពុងតែរឹតបន្តឹងការដឹកជញ្ជូនចេញចូលពីប្រទេសមួយទៅប្រទេសមួយ​ គឺជាឱកាសមាស។ ព្រោះកន្លងទៅនេះ យើងចំហ គ្រប់កន្លែងទាំងអស់ជា​ពិសេសគឺបើកចំហរ​ទាក់ទងនឹង​ការនាំចូលសត្វ ដូចជាជ្រូកមាន់ទា បន្លែបង្ការ បើកចំហរចូល»។ 

ទន្ទឹមនឹងជាឱកាសមាសនេះដែរ ឯកឧត្តមបានបន្ថែមថា នៅមានបញ្ហាប្រឈមមួយចំនួនដូចជា កង្វះហេដ្ឋា​រចនាសម្ព័ន្ធសំខាន់ៗជាច្រើនទាំងទឹក ទាំងអគ្គិសនី  ដែលមិន​អាចប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិតខាងបានទេ។​

ឯកឧត្តមបញ្ជាក់ថា« ក្នុងដំណាក់កាលនៃការរីករាលដាលមេរោគកូវីដ១៩នេះ គឺយើងបានចាត់​វិធានការណ៍​មួយចំនួនរឹតបន្តឹងការនាំចូលដូចជាសត្វអីហ្នឹង យើងកម្រិតកូតា ដើម្បីកុំឲ្យ​មកបំផ្លាញអ្នកចិញ្ចឹមក្នុងស្រុក ជៀសវាងយកមកចាក់ចោលទាំងជំងឺ ទាំងសត្វអីហ្នឹង ធ្វើឲ្យ​ប្រជាជនក៏ដូចជា សហគ្រាសធនតូច និងមធ្យមហ្នឹង គឺថា មិនអាចទៅរួច។ ហើយទន្ទឹមហ្នឹងក៏មានការប្រតិកម្មមួយចំនួន ជាពិសេសអ្នកចិញ្ចឹមសត្វខិលខូចមួយចំនួនហ្នឹងប្រតិកម្ម ប៉ុន្តែទោះយ៉ាងណាក៏ដោយ យើងត្រូវតែបន្ត​ដំណើរ​ទៅមុខ ដើម្បីធ្វើម៉េចឲ្យ​សមត្ថភាព​នៃការចិញ្ចឹមរបស់យើងហ្នឹងមានប្រសិទ្ធភាព ឆ្លើយតបនឹងទីផ្សារ។»

ឯកឧត្តម បន្ថែមទៀតថា «ដោយឡែក រឿងបន្លែបង្ការអញ្ចឹងដែរ បើយើងបើកចំហរ​ចូលមកយើង​មិនអាចប្រកួតប្រជែងបានទេ ទាល់តែ​យើងមានការរឹតបន្តឹងខ្លះ ហើយដូចខ្ញុំបាន​ចុះទៅជួប​ប្រជាជនអញ្ចឹង ដោយសារយើងមានការរឹតបន្តឹងតិចតួចអញ្ចឹង​ គឺតម្លៃល្អគាត់សប្បាយចិត្ត ប៉ុន្តែនៅខ្វះហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបំពេញបន្ថែមដែរ ជាពិសេស​ទឹក យើងដឹងស្រាប់ហើយ ខែនេះ គឺរីងហួតគ្រប់កន្លែងទាំងអស់ បើទោះយើងមានហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយអីក៏ដោយ ក៏អត់បានទឹកដែរ ហើយប្រជាជនមួយ​ចំនួនជីកស្រះយកទឹកមកប្រើ ចឹងវានៅមានបញ្ហាប្រឈម គឺយើងនៅមាន​សមត្ថភាពតិចតួចណាស់ ទន្ទឹមនឹងមានការសប្បាយចិត្ត យើងនៅមានបញ្ហាប្រឈមទាំងនេះដែរ»។

បែបនេះក្តី​ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរូបនេះបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយគេសង្កេតឃើញថា លោកតែងតែចុះទៅតាមសហគមន៍នៅតាមបណ្តាខេត្តនានា និងបានទទួល​យកនូវសំណើ​និងការ​សំណូមពរគ្រប់បែបយ៉ាងពីប្រជាកសិករ មកធ្វើការពិចារណា ដើម្បីដាក់ចេញ​ជាវិធានការណ៍ និងគោលនយោបាយនានា ដើម្បីជំរុញឲ្យ​ផលិតកម្មក​សិកម្ម​ក្នុងស្រុកមាន​ទីផ្សារ​និងតម្លៃមួយដែលអាចទទួលយកបាន ជាពិសេសនៅក្នុងស្ថានភាពនៃការរាតត្បាតមេរោគកូវីដ១៩នេះ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្រ្តី​ការបរទេស​អាមេរិក៖ កម្ពុជា​ដែល​មាន​ប្រជាធិបតេយ្យ​និង​អធិបតេយ្យ គឺ​ជា​កម្ពុជា​ដ៏រឹងមាំ

ព័ត៌មាន
នៅក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០២០ រដ្ឋមន្រ្តី​ការបរទេស​សហរដ្...

ត្រីមាសទី១ឆ្នាំនេះ ពលរដ្ឋវៀតណាមបាត់បង់ការងារ ២៥ម៉ឺននាក់ ខណៈត្រីមាសក្រោយ នឹងកើនឡើងថែមទៀត

ព័ត៌មាន
យ៉ាងហោចណាស់នៅក្នុងត្រីមាសទី១នេះ មានកម្មករនិយោជិត នៅប្រទេសវៀតណាម ប្រមាណ២៥ ម៉ឺននាក់ នឹងត្រូវបាត់បង់ការងារធ្វើ ហើយនឹងមានកម្មករនិយោជិត...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ