វិស័យទេសចរណ៍កម្ពុជា

តើវិស័យទេសចរណ៍កម្ពុជាអាចរងផលប៉ះពាល់ពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែរឬទេ?


ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងពីការបាត់បង់អាយុជីវិត និងវិនាសកម្ម ព្រមទាំងបញ្ហាតានតឹងផ្នែកសេដ្ឋកិច្ចសកលលោក។ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ានេះ ក៏បានបង្កការព្រួយបារម្ភចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលស្ថិតក្នុងតំបន់អាស៊ីដែរ។ បើតាមក្រុមអ្នកជំនាញផ្នែកទេសចរណ៍ ចង់មិនចង់ វិបត្តិសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន វានឹងជះឥទ្ធិពលដល់មួយផ្នែកវិស័យទេសចរណ៍កម្ពុជា។
សង្រ្គាមនៅអ៊ីស្រាអែលបានជះឥទ្ធិពលដល់វិស័យទេសចរណ៍កម្ពុជា?
ដោយ

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន កំពុងបង្កផលប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបណ្ដាប្រទេសដ៏ទៃទៀត ដែលមានប្រជាជនកំពុងក្លាយជាចំណាប់ខ្មាំង។ មែនទែនទៅបញ្ហានេះចង់ឬមិនចង់វានឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍កម្ពុជា និងប្រទេសផ្សេងៗប្រសិនបើជម្លោះនេះបន្តអូសបន្លាយរយៈពេលយូរ។ ការអូសបន្លាយពេលយូរ គឺជាក្តីបារម្ភថ្មីរបស់ពិភពលោកនេះ ហើយវានឹងក្លាយជាសុបិន្តអាក្រក់សម្រាប់ទេសចរណ៍ពិភពលោកទាំងមូល។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះយល់ឃើញថា ប្រសិនបើជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន បានបញ្ចប់នោះការវិវត្តនៃវិស័យទេសចរណ៍នឹងអាចប្រើពេលវេលាពី៦ខែ ទៅ១ឆ្នាំ ទើបអាចមានភាពប្រសើរឡើងវិញ។​

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល អ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន អាចនឹងជះឥទ្ធិពលខ្លះដល់វិស័យទេសចរណ៍កម្ពុជា ព្រោះទេសចរអន្តរជាតិ តែងធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ ហើយបញ្ហាអសន្តិសុខ ដែលកើតឡើងនៅប្រទេសណាមួយ គឺជាក្ដីកង្វល់របស់អ្នកទេសចរអន្តរជាតិ។ ទោះយ៉ាងណាឯកឧត្តមរំពឹងថា ភ្ញៀវទេសចរនឹងនៅតែធ្វើដំណើរមកលេងនៅកម្ពុជា ដែលជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅ។​

ក្រសួងទេសចរណ៍ រំពឹងថា នៅឆ្នាំ២០២៣នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ចន្លោះពី៤លានកន្លះ ទៅ៥លាននាក់ ខណៈការស្ដារវិស័យទេសចរណ៍ឱ្យវិលមករកប្រក្រតីភាពដូចមុនកើតជំងឺកូវីដ-១៩ អាចប្រើពេលដល់ឆ្នាំ២០២៦ ហើយចក្ខុវិស័យឆ្នាំ២០២៨ អាចនឹងទាក់ទាញភ្ញៀវទេសចរបរទេសបានប្រមាណ៨លាននាក់៕

អត្ថបទ ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្គ្រាមនៅមជ្ឈឹមបូព៌ាជះផលប៉ះពាល់ពាណិជ្ជកម្មឥណ្ឌា-អ៊ីស្រាអែល និងទីផ្សារហិរញ្ញវត្ថុ

ព័ត៌មាន
សេដ្ឋកិច្ចពិភពលោកដែលកំពុងរង្គោះរង្គើរួចទៅហើយដោយអតិផរណាកើនខ្ពស់នោះ ឥឡូវនេះកំពុងតែប្រឈមមុខនឹងវិបត្តិភូមិសាស្ត្រនយោបាយមួយទៀត នៅមជ្ឈិមបូព៌…

អបអរសាទរអ្នកឈ្នះទឹកប្រាក់ ១០ម៉ឺនរៀលទាំង ៣០នាក់ ពីការចាប់រង្វាន់កាលពីថ្ងៃទី ១០ ខែតុលា

ព័ត៌មាន
អេ អឹម ខេ សូមចូលរួមអបអរសាទរដល់អតិថិជនទាំង ៣០នាក់ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១០ម៉ឺនរៀល កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២៣ ពីការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ