ការដោះដូរទំនិញរវាងកម្ពុជានិងថៃ

ការដោះដូរទំនិញរវាងកម្ពុជានិងថៃសម្រេចបានជិត ៤ពាន់លានដុល្លារ ធ្លាក់ចុះ១% នៅឆមាសទី១ ឆ្នាំ២០២១


ស្ថានភាពដោះដូរទំនិញរវាងប្រទេសកម្ពុជា និងថៃហាក់មានសភាពល្អប្រសើរឡើងវិញគួរឲ្យកត់សម្គាល់នៅប៉ុន្មានខែចុងក្រោយនេះ ជាក់ស្ដែង នៅខែមិថុនាកន្លងទៅកម្ពុជានាំចេញទៅថៃ កើនដល់ទៅជាង៤២% និងនាំចូលពីថៃមកវិញ កើនដល់២៩%។ ប្រការនេះ បានធ្វើឲ្យការនាំចេញនាំចូលរវាងប្រទេសទាំងពីរជារួមនៅ ៦ខែដំបូងឆ្នាំ២០២១ សម្រេចបានជិត៤ពាន់លានដុល្លារ ធ្លាក់ចុះត្រឹមតែ១%ប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។
កំពង់ផែ​ទំនិញ​នៅ​កម្ពុជា
ដោយ

របាយការណ៍ដដែលនេះ បានដឹងថាចំនួនទឹកប្រាក់​នៃការនាំចេញរបស់កម្ពុជាទៅកាន់​ប្រទេសថៃនៅក្នុងខែមិថុនា​កន្លងទៅសម្រេចបាន​ទំហំទឹកប្រាក់ ៥៦លានដុល្លា

អាមេរិក កើនឡើង៤២%ធៀបនឹងខែមិថុនា ឆ្នាំ២០២០ ដែលមានទឹកប្រាក់ជាង៣៩លានដុល្លារ។ ចំណែកឯ ការនាំចូលពីថៃក្នុង​ខែមិថុនា​នៃឆ្នាំ២០២១វិញ​មានតម្លៃ៥៦០លានដុល្លា កើនឡើង២៩% ធៀបរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

សរុបទឹកប្រាក់នៃការការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាង​កម្ពុជា និងថៃ នៅរយៈពេល៦ខែ ដើមឆ្នាំនេះ​មានតម្លៃ ៣.៩៨២​លានដុល្លារ ធ្លាក់ចុះ១% បើ​ធៀបទៅរយៈពេលដូចគ្នា​នៃ២០២០ ដែលមានទឹកប្រាក់ ៤,០២៥លានដុល្លា។ ក្នុងនោះ​ ការនាំចេញសរុបរបស់កម្ពុជាទៅថៃ មានតម្លៃ ៥១២លានដុល្លា ធ្លាក់ចុះ៣៣% ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២០ ដែលមានទឹកប្រាក់៧៦៥លានដុល្លារ។ រីឯ​ ការនាំចូល​ពីប្រទេសថៃ​មកវិញ មានតម្លៃ ៣.៤៦៦​លានដុល្លា កើនឡើង ៣%។ ប្រការនេះ បង្កើតឲ្យ​មាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​នៃប្រទេស​ទាំងពីរ​មានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ប្រទេសថៃ និងកម្ពុជា កំពុង​ទទួលរង​នូវ​រលកឆ្លងកូវីដ-១៩​ កាន់តែខ្លាំងក្លា ដោយក្នុងនោះ ប្រទេសថៃ ហាក់កំពុង​ផុងខ្លួន​កាន់តែជ្រៅជាងគេ បើធៀបនឹងប្រទេស​ផ្សេងៗទៀត​ក្នុងតំបន់។ ជាក់ស្ដែង នៅរយៈពេល​ចុងក្រោយនេះ ថៃមានរកឃើញអ្នកឆ្លងកូវីដ-១៩ករណីថ្មី​ជាង ១ម៉ឺនាក់នាក់​ជារៀងរាល់ថ្ងៃ ខណៈដែល​កម្ពុជា​រកឃើញ​ក្នុងរង្វង់​ជាង៧០០ ទៅជាង៩០០នាក់​ក្នុងមួយថ្ងៃៗ។

នៅក្នុង​ខែ កក្កដា ឆ្នាំ២០២១ ស្ថានភាព​សេដ្ឋកិច្ច​របស់ប្រទេសថៃ ត្រូវបានគេមើលឃើញថា កាន់តែមានការរង្គោះរង្គើ​ខ្លាំងឡើង បើទោះបីជា រាជរដ្ឋាភិបាល​ថៃ ប្រឹងប្រែង​ដាក់ចេញ​យុទ្ធសាស្ត្រថ្មីៗ​ដូចជា គម្រោង​បើកកោះភូកេត​ទទួលភ្ញៀវទេសចរ​អន្តរជាតិបានចាក់វ៉ាក់សាំង និងយុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ ដល់ពលរដ្ឋ​រប់ខ្លួន​យ៉ាងណាក្ដី។ បញ្ហា​ឆ្លងរាលដាល​កូវីដ-១៩ និងការបន្ដបិទប្រទេស បានធ្វើឲ្យ​វិស័យស្នូល​ដែលជា​ប្រភពកំណើន​របស់ថៃ រួមមាន កម្មន្ដសាល សំណង់ និងឧស្សាហកម្មជាដើម ដោយវិស័យទាំង​ទាំងនេះ បាន​ចូលរួមចំណែក​ប្រមាណ ៥៧% នៃផលិតផល​ក្នុងស្រុក​សរុប​របស់ប្រទេសនេះ និងបង្កើតការងារ​ប្រមាណ ៤៦% ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស។

ធនាគារកណ្ដាលថៃ បាន​ព្យាករថា ការបន្ដការបិទខ្ទប់ប្រទេស ទប់ទល់នឹង​រលកឆ្លងកូវីដ-១៩ នាពេលថ្មីៗនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចថៃ​ធ្លាក់ចុះ ០,៨% សម្រាប់សេណារីយ៉ូល្អបំផុត នៅពេល​អត្រាឆ្លងថ្មី​ធ្លាក់ចុះក្រោម ៤០% ក្នុងខែសីហា។ ប៉ុន្ដែ សម្រាប់​សេណារីយ៉ូអាក្រក់បំផុតវិញ សេដ្ឋកិច្ចថៃអាចនឹង​ត្រូវ​ធ្លាក់ចុះ​ប្រមាណ ២%ទៀត៕

អត្ថបទ៖ ហួន ស្រីនីត

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ៖ ស្ថានភាពកូវីដ-១៩ នឹងធូរស្បើយមកវិញ ក្នុងរយៈពេល ៤ ទៅ ៦ សប្តាហ៍ខាងមុខ

នាយរកដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចារ បានចេញមុខធានាអះអាងពីជំនឿចិត្ត និងក្ដីសង្ឃឹមថា ស្ថានភាពកូវីដ-១៩ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងប្រ…

បញ្ចុះ​តម្លៃ​រហូត​ដល់ ១២% ហើយ​បង់ប្រាក់​មិន​ដល់១%​ក្នុង​មួយ​ខែ ជាមួយ​ម៉ូតផ្ទះ​អភិជន​ដូច​រាជវាំង​ ដែលមាន​តែ​នៅ​គម្រោង អ័រគីដេ ដឹផាលេស!

ភ្នំពេញ៖ បើយោងទៅតាមគេហទំព័រហ្វេសប៊ុកផេក ផ្លូវការរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន បានបង្ហាញ​ថា គម្រោង​ដឹប៊ូតានិច ផាលេស ចាប់ផ្តើមបើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ