នាយករដ្ឋមន្ត្រីថៃ៖ ស្ថានភាពកូវីដ-១៩ នឹងធូរស្បើយមកវិញ

នាយករដ្ឋមន្ត្រីថៃ៖ ស្ថានភាពកូវីដ-១៩ នឹងធូរស្បើយមកវិញ ក្នុងរយៈពេល ៤ ទៅ ៦ សប្តាហ៍ខាងមុខ


នាយរកដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចារ បានចេញមុខធានាអះអាងពីជំនឿចិត្ត និងក្ដីសង្ឃឹមថា ស្ថានភាពកូវីដ-១៩ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេសថៃ នឹងត្រូវបានវិលមករកស្ថានភាពធូរស្បើយឡើងវិញ នៅក្នុងរយៈពេល៤ ទៅ៦សប្ដាហ៍ខាងមុខនេះ។ ការអះអាងរបស់លោកប្រាយុទ្ធ គឺធ្វើឡើងនៅចំពេលដែលសាធារណជនទូទាំងប្រទេសថៃកំពុងមានក្ដីបារម្ភខ្លាំងមែនទែន ជុំវិញនឹងករណីឆ្លងកូវីដ-១៩ ដែលមិនទាន់ឃើញស្រាកស្រាន្ដសោះនៅមួយរយៈចុងក្រោយនេះ។
៤ ទៅ៦សប្ដាហ៍ទៀត កូវីដ-១៩នៅថៃ នឹងធូរស្រាល?
ដោយ

នៅក្នុងកិច្ចប្រជុំអនឡាញមួយនាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា  បានលើកឡើងថា លោកមានសង្ឃឹមថា ស្ថានភាពនឹងប្រសើរឡើងក្នុងរយៈពេល ៤ ទៅ ៦ សប្តាហ៍ខាងមុខនេះ ដោយផ្អែកលើភស្តុតាងវេជ្ជសាស្ត្របច្ចុប្បន្ន។ ប៉ុន្តែ លោកប្រាយុទ្ធថា លោកនៅតែមានការព្រួយបារម្ភអំពីការប្រើប្រាស់ជាសាធារណៈនូវឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ-១៩ ព្រោះមិនដឹងថា ពលរដ្ឋចេះពីរបៀបប្រើប្រាស់ឧបករណ៍ទាំងនោះ បានត្រឹមត្រូវ ឬក៏អត់នោះទេ។នេះបើតាមការរាយការណ៍ពីសារព័ត៌មានបាងកកប៉ុស្ដិ៍។

គិតមកទល់ពេលនេះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅថៃ នៅមិនទាន់ធ្លាក់ចុះនោះទេ ពោលគឺនៅតែមានជាង១ម៉ឺននាក់ ខណៈដែលអ្នកស្លាប់ប្រចាំថ្ងៃវិញក៏មានរាប់រយនាក់ផងដែរ។

លោកនាយករដ្ឋមន្រ្តីថៃ បានប្រាប់អភិបាលខេត្តនានាឱ្យធ្វើបច្ចុប្បន្នភាពលើបញ្ហារបស់ពួកគេ ដែលបានជួបប្រទះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ដូច្នេះរដ្ឋាភិបាលអាចឈានជើងចូលដើម្បីដោះស្រាយបញ្ហាទាំងនោះបានទាន់ពេលវេលា។

បើតាមអភិបាលខេត្តមួយចំនួនបានអះអាងថា មានរោងចក្រជាច្រើន ត្រូវបានផ្អាករយៈពេល១៤ថ្ងៃ ខណៈដែលរោងចក្រ គឺជាបណ្ដុំមួយដែលចម្លងមេរោគលឿនរហ័សនៅក្នុងប្រទេសថៃ។ នៅក្នុងកិច្ចប្រជុំ លោកប្រាយុទ្ធ បានសួរទៅកាន់ក្រុមអភិបាលខេត្តដែលចូលរួមប្រជុំថា តើករណីឆ្លងតាមបណ្ដាខេត្តមានការធ្លាក់ចុះដែរឬទេ? ប៉ុន្ដែ មិនមាននរណាឆ្លើយតបនោះទេ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីថៃ បានអះអាងថា ប្រទេសខ្លួនមិនប្រឈមមុខនឹងកង្វះខាតការផ្គត់ផ្គង់វេជ្ជសាស្ត្រ រួមទាំងថ្នាំពេទ្យ និងបំពង់អុកស៊ីសែននោះទេ។ លោកបានសន្យា ថានឹងផ្តល់ការគាំទ្រដល់ខេត្តទាំងអស់នូវវ៉ាក់សាំងកូវីឌ-១៩ តាមគោលនយោបាយរបស់រដ្ឋាភិបាល។

ទោះយ៉ាងណា ដោយសារតែករណីឆ្លងប្រចាំថ្ងៃបន្ដកើនឡើងជាង១ម៉ឺននាក់រៀងរាល់ថ្ងៃ ថ្មីៗនេះប្រទេសថៃ កំពុងយកព្រលានយន្ដហោះដនមឿង ដើម្បីរៀបចំដាក់គ្រែពេទ្យជិត២ពាន់គ្រែ សម្រាប់ទទួលយកអ្នកជំងឺកូវីដ-១៩ ដែលមានស្ថានភាពស្រាលមកសម្រាកព្យាបាល។

សូមបញ្ជាក់ថា ថៃមានគោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនឲ្យបានដល់៥០លាននាក់នៅចុងឆ្នាំនេះ ប៉ុន្ដែ មកទល់ពេលនេះ ទើបតែមានពលរដ្ឋត្រឹមតែ៥,៦%ប៉ុណ្ណោះ នៃចំនួនពលរដ្ឋសរុប៦៦លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ខណៈដែលអ្នកដែលបានចាក់១ដូស មានជាង១៩%៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកបញ្ជូនជំនួយវ៉ាក់សាំងកូវីដ-១៩ មកឲ្យកម្ពុជា និងថៃ ចំថ្ងៃតែមួយ

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំកំពូល G7 សមាជិកG7បានសន្យាបរិច្ចាគវ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។ សហរដ្ឋអាមេរិកបាននាំម…

ការដោះដូរទំនិញរវាងកម្ពុជានិងថៃសម្រេចបានជិត ៤ពាន់លានដុល្លារ ធ្លាក់ចុះ១% នៅឆមាសទី១ ឆ្នាំ២០២១

ព័ត៌មាន
ស្ថានភាពដោះដូរទំនិញរវាងប្រទេសកម្ពុជា និងថៃហាក់មានសភាពល្អប្រសើរឡើងវិញគួរឲ្យកត់សម្គាល់នៅប៉ុន្មានខែចុងក្រោយនេះ ជាក់ស្ដែង នៅខែមិថុនាកន្លងទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ