កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម

កិច្ចព្រមព្រៀង TPP ថ្មី ត្រូវ​បាន​ចុះ​ហត្ថលេខា​រួមគ្នា​ហើយ! ទោះ​បី​គ្មាន​វត្តមាន​អាមេរិក​ក៏​ដោយ


នៅទីបំផុត កិច្ច​ព្រមព្រៀង​វឌ្ឍនភាព​និង​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ភាព​ជាដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CP TPP) ដែល​មាន​ឈ្មោះ​ដើម​ពី​មុន​ហៅ​ថា កិច្ច​ព្រមព្រៀង​ភាព​ជាដៃគូ​អន្តរ​ប៉ាស៊ីហ្វិក TPP នោះ ថ្មីៗ​នេះ ត្រូវ​បាន​ប្រទេស​ជា​សមាជិក​ចំនួន​១១​ប្រទេស បាន​សម្រេច​ចុះ​ហត្ថលេខា​រួមគ្នា​ហើយ ទោះបី​ជា​មិន​មាន​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​ចូលរួម​ក៏​ដោយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​សំណាក់​សារព័ត៌មាន​ល្បីៗ​ជាច្រើន​កាល​ពី​ពេល​ថ្មីៗ​នេះ។
ដោយ
អំពី TPP

ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​វឌ្ឍនភាព​និង​គ្រប់​ជ្រុង​ជ្រោយ សម្រាប់​ភាព​ជាដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី មិចស៊ិកូ ញ៉ូសែឡែន ពេរូ សាំងហ្គាពួរ និង​វៀតណាម បាន​សម្រេច​ចុះ​ហត្ថលេខា​រួមគ្នា ដើម្បី​សម្រេច​ចុង​ក្រោយ​លើ​កិច្ច​ព្រមព្រៀង CP TPP នេះ​ហើយ ក្រោយ​ពី​ត្រូវ​បាន​អូស​បន្លាយ​អស់​រយៈពេល​១​ឆ្នាំ​កន្លង​មក ដោយសារ​តែ​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក។ 

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ពិភព​លោក​ដ៏​ធំ​ជាង​គេ​បំផុត​មួយ​នេះ ត្រូវ​បាន​សម្រេច​ចុះ​ហត្ថលេខា​រួមគ្នា​កាល​ពី​ថ្ងៃ​ទី៨ ខែមិនា កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​វា ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​​ជា​កិច្ច​ព្រមព្រៀង​​មួយ​​ដ៏​​មាន​ឥទ្ធិពល​​សម្រាប់​ការ​វឌ្ឍនភាព​សេដ្ឋកិច្ច ដោយសារ​តែ​វា​នឹង​មាន​ការ​បើក​ចំហ​ទីផ្សារ ក៏​ដូចជា​ការ​លើកលែង​ពន្ធ​ជាច្រើន​សម្រាប់​ប្រទេស​ជា​សមាជិក​ទាំង​១១​ក្នុង​ការ​នាំចេញ​ទំនិញ ខណៈ​ដែល​សរុប​ទំហំ GDP នៃ​ប្រទេស​ជា​សមាជិក​ទាំងអស់​មាន​ប្រមាណ​ជាង ១៣% នៃ​សេដ្ឋកិច្ច​សកល ឬ​ស្មើនឹង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១០​ទ្រីលាន​ដុល្លារ​អាមេរិក និង​មាន​ចំនួន​ប្រជាជន​សរុប​ជិត ៥០០​លាន​នាក់។

កិច្ចព្រមព្រៀង​វឌ្ឍនភាព​និង​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ភាព​ជាដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ក៏​នឹង​បង្កើត​ស្ដង់ដារ​ថ្មី សម្រាប់​កិច្ច​ព្រមព្រៀង​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ផ្សេង​ទៀត​ផងដែរ ដូចជា ការ​ចរចា​នា​ពេល​អនាគត នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ WTO និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក APEC ជាដើម។ 

សូម​ជម្រាប​ថា កតិកា​សញ្ញា​នៃ​កិច្ច​ព្រមព្រៀង​នេះ នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​២​ខែ​បន្ទាប់​នេះ​ហើយ ហើយ​ប្រទេស​នីមួយៗ​ជា​សមាជិក​សុទ្ធ​តែ​បង្ហាញ​នូវ​មោទកភាព និង​សាទរ​យ៉ាង​ខ្លាំង ចំពោះ​ការ​ឈាន​មក​សម្រេច​កិច្ច​ព្រមព្រៀង​នេះ។ ទោះ​យ៉ាង​ណា ប្រសិទ្ធភាព​នៃ​កិច្ច​ព្រមព្រៀង​នេះ​មាន​ឥទ្ធិពល​កម្រិត​ណា​នោះ យើង​នឹង​រង់ចាំ​តាមដាន​មើល​ទាំង​អស់​គ្នា​ជា​បន្ត​បន្ទាប់​ទៀត​បាទ!




អត្ថបទបន្ទាប់


តើ​​ផ្ទះ​បុរាណ​អាយុ​ជិត​១០០​ឆ្នាំ​នៅ​ក្រុង​បាត់ដំបង​ មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ?

នៅ​ក្រុង​បាត់ដំបង មាន​ផ្ទះបុរាណដ៏ចំណាស់មួយ ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​១៩២០ នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ ពោល គឺ​មាន​អាយ…

របរ​ចិញ្ចឹម​ទន្សាយ​ផ្តល់​ប្រាក់​ចំណូល​ខ្ទង់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ

នៅ​ភូមិ​ព្រែក​តាឡុង សង្កាត់​ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ មាន​កសិដ្ឋាន​ចិញ្ចឹម​ទន្សាយ​លក្ខណៈ​គ្រួសារ​មួយ ដែល​បាន​ដំណើរការ​អស់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ