វៀតណាម-​កិច្ចព្រមព្រៀង TPP

វៀតណាម​បន្ត​ជំរុញ​ឲ្យ​កិច្ច​ព្រមព្រៀង TPP ចេញ​ជា​ផ្លែផ្កា ទោះ​បី​គ្មាន​វត្តមាន​អាមេរិក​ក្ដី


ឆ្លៀត​ខាង​ក្រៅ​កិច្ច​ប្រជុំ APEC 2017 វៀតណាម​បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ​បន្ថែម​ទៀត ក្នុង​ការ​ខិតខំ​ប្រមែ​ប្រមុម​មតិ​ពី​អ្នក​ដឹកនាំ​កំពូលៗ​តាមរយៈ​កិច្ច​ពិភាក្សា​បន្ថែម ដើម្បី​ឈាន​ទៅ​សម្រេច​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែល​បាន​ជាប់​គាំង​នា​ពេល​កន្លង​មក ដោយសារ​ការ​ដក​ខ្លួន​របស់​អាមេរិក ទោះ​បី​ជា​ក្នុង​នោះ មិន​មាន​ការ​ចូលរួម​ពី​អាមេរិក​ក៏​ដោយ។
នៅ​ក្រៅ​កិច្ច​ប្រជុំ​ APEC វៀតណាម​នៅ​តែ​ខំ​ប្រឹង​ប្រែង​ប្រមែ​ប្រមូល​មតិ​គាំទ្រ​សម្រាប់​ផែនការ​នៃ​កិច្ច​ព្រមព្រៀង TPP ទាំង​ដោយ​គ្មាន​វត្តមាន​អាមេរិក។
ដោយ
អំពី APEC TPP

អ្នក​ចរចា​ទាំង​អស់​ក៏​បាន​មូល​មតិ​គ្នា​ពិភាក្សា​លើ​បញ្ចា​ចម្រូង​ចម្រាស​មួយ​ចំនួន ក៏​ដូចជា​អនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ អាច​ឈាន​ទៅ​សម្រេច​ការ​ចរចា​ជា​កញ្ចប់​ចុង​ក្រោយ។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) គឺ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (Free Trade) ដែល​មាន​ការ​អនុគ្រោះ​លើ​ពន្ធ​ជា​ច្រើន​ប្រភេទ។ កិច្ច​ព្រមព្រៀង​នេះ ធ្លាប់​ត្រូវ​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​ដោយ ១២​ប្រទេស រួមមាន សហរដ្ឋ​អាមេរិក កាណាដា ម៉ិចស៊ីកូ ប៉េរូ ឈីលី ញ៉ូសេឡែន អូស្រ្តាលី ជប៉ុន សាំងហ្គាពួរ ប្រុយនេ ម៉ាឡេស៊ី និងវៀតណាម។

យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពី​ចូល​កាន់​តំណែង​ជា​ប្រធានធិបតី​អាមេរិក​ភ្លាម នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៧ លោក ដូណាល់ ត្រាំ បាន​សម្រេច​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ ដោយ​ទុក​ឲ្យ​សមាជិក​ផ្សេងៗទៀត​នៅតែ​ស្ទាក់ស្ទើរ​ក្នុង​ការ​ឈាន​ទៅ​សម្រេច​កិច្ច​ព្រមព្រៀង​នេះ ដោយសារ​តែ​គ្មាន​បង​ធំ​អាមេរិក​ជា​ខ្នង​បង្អែក។

ត្បិត​ថា កិច្ច​ព្រមព្រៀង​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ​មក​ទល់​ពេល​នេះ​ក៏​ដោយ ប៉ុន្ដែ វៀតណាម​នៅ​តែ​មាន​ជំនឿ និង​បន្ត​ជំរុញ​កិច្ច​ការងារ​នេះ និង​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​ដែល​នៅ​សល់ បន្ត​ធ្វើ​ការងារ​នេះ​ទៅ​មុខ​ទៀត ទោះ​បី​ជា​គ្មាន​អាមេរិក​ក៏​ដោយ។ 

យ៉ាង​ណា​ក៏​ដោយ នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ដូណាល់ ត្រាំ មក​កាន់​ទឹក​ដី​អាស៊ី ក៏​មាន​គម្រោង​មក​ទស្សនកិច្ច​នៅ​វៀតណាម​ដែរ។ ប៉ុន្ដែ មិន​ទាន់​ដឹង​ថា តើ​អាមេរិក​នឹង​យក​រឿង​អ្វី មក​និយាយ​ជាមួយ​នឹង​វៀតណាម និង​ឈាន​ទៅ​សម្រេច​កិច្ច​ព្រមព្រៀង​អ្វី​ខ្លះ​នោះ​ទេ៕




អត្ថបទបន្ទាប់


អាចម៍គោ​កំពុង​ត្រូវ​ប៉ាន់ ខណៈ​កសិករ​ខ្មែរ​ជាង​៩០% ងាក​មក​ប្រើ​គ្រឿង​យន្ត​ជំនួស​គោក្របី

ព័ត៌មាន
សត្វ​គោ​និង​ក្របី​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរប្រើ​ប្រាស់​សម្រាប់​ការ​ភ្ជួរ​ស្រែ​ចម្ការ និង​ដឹក​ជញ្ជូន​របស់​របរ​ផ្សេងៗ ដើម្បី​បម្រើ​ការងារ​នៅ​ក្នុ…

ចិន​ចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ Boeing អាមេរិក ៣០០​គ្រឿង

ព័ត៌មាន
ក្នុង​អំឡុង​​ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចិន​បាន​ចុះ​ហត្ថលេខា​លើ​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ