វិស័យដឹកជញ្ជូន

ក្រុមអ្នកជំនួញ៖ សកម្មភាពដឹកជញ្ជូនទំនិញទៅមករវាងប្រទេសជិតខាងកម្ពុជានៅតែបន្តធ្លាក់ចុះ


ក្រុមអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីមានការប្រកាសបិទ ច្រកព្រំដែនរវាងកម្ពុជា ថៃ និងវៀតណាមជាបណ្តោះអាសន្នចូលជាធរមានរួចមក សកម្មភាពដឹកជញ្ជូនទំនិញទៅមករវាងកម្ពុជា ថៃ និងកម្ពុជា វៀតណាម គឺនៅតែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ដដែល ធៀបនឹងថ្ងៃធម្មតា។
ក្រុមអ្នកជំនួញ៖ សកម្មភាពដឹកជញ្ជូនទំនិញទៅមករវាងប្រទេសជិតខាងកម្ពុជានៅតែបន្តធ្លាក់ចុះ(រូបភាព MPWT)
ដោយ

លោក ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា  នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា និង​ថៃ មាន​ដូ​ជា ច្រក​ប៉ោយ​ប៉ែ​ត និង​ច្រក​ចាំ​យាម​ខេត្តកោះកុង​ការ​ដឹក​ជញ្ជូន​ទំនិញ​នៅ​តែ​ដំណើរការ​ទៅ​មក​ជា​ធម្មតា ជាមួយនឹង​ចំនួន​ដឹក​ជញ្ជូន​ទៅ​មក​នៅ​តែ​មាន​ចំនួន​តិចតួច​ជាង​មុន​។

លោក​ច​ន្ធី​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​វិស័យ​ដឹក​ជញ្ជូន​នៅ​មិន​ទាន់​មានកា​រវិ​វត្ត​ប្រសើរ​ឡើង​វិញ​នៅឡើយ​ទេ ពោល​គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អន្តរកាល​ដដែល ខណៈ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​មិន​ទាន់​ដំណើរការ​ឡើង​វិញ​ដែរ​នោះ​។ ប៉ុន្តែ​យ៉ាងណា​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក និង​ផ្លូវទឹក​គឺ​មានការ​បើក​ឲ្យ​ដំណើរការ​ជា​ធម្មតា ដោយ​គ្រាន់តែ​មិនសូវ​មាន​ទំនិញ​ដឹក​ជញ្ជូន​ច្រើន​តែ​ប៉ុណ្ណោះ ខណៈ​ការ​បញ្ជា​រទិញ​ទំនិញ​នៅ​បន្ត​ធ្លាក់​ចុះ​ជាង ៨០% ពិសេស​ទំនិញ​ឧស្សា​កម្ម​កាត់ដេរ សម្លៀក​បំពាក់ និង​ស្បែកជើង​តែ​ម្តង ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុងអំឡុងពេល​នេះ​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ស្តី​អំពី​ការ​បើក​ច្រកព្រំដែន​ទាំងនេះ​ឲ្យ​ទូលំទូលាយ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​អាច​ចេញចូល​ធ្វើ​អាជីវកម្ម​ឡើង​វិញ​បាន​ពេល​នេះ​។ ហើយ​ក្នុង​កាលៈទេសៈ​នេះ​ដែរ​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​តាម​ច្រកព្រំដែន កម្ពុជា ថៃ គឺ​នៅ​តែ​មមាញឹក​ជាង​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​តាម​ច្រកព្រំដែន​កម្ពុជា និង​វៀតណាម​។

លោក ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន បញ្ជាក់​ថា បើ​ទោះបី​ការ​ដឹក​ជញ្ជូន​ទំនិញ​អាច​ចរាចរ​ទៅ​មក​បាន​រវាង​ប្រទេស​ជិតខាង​ក៏​ពិតមែន តែ​បរិមាណ​នៃ​ការ​ដឹក​ជញ្ជូន​មានការ​ថយ​ចុះ​ខ្លាំង ធៀប​នឹង​ថ្ងៃ​ធម្មតា ដោយ​ការ​ដឹក​ជញ្ជូន​នោះ​ភាគច្រើន​មាន​តែ​ប្រភេទ​ទំនិញ​ទាក់ទង​នឹង​ម្ហូបអាហារ និង​ភេ​ជ្ជៈ និង​បន្លែ​ដែល​ជា​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ ដោយឡែក​ចំពោះ​ទំនិញ​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​បម្រើ​ការងារ​វិនិយោគ​សាងសង់​សំណង់​ធំ​ៗ​មាន​ចំនួន​តិចតួច​បំផុត ស្រប​ពេល​ដែល​សកម្មភាព​សាងសង់​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​សភាព​ស្ងប់ស្ងាត់ ដោយសារ​បញ្ហា​កូ​វី​ឌ ១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់សហគ្រាសក្នុងស្រុក៖ ការបញ្ចុះតម្លៃអគ្គិសនី ២៥% អាចនឹងមានលទ្ធភាពប្រកួតប្រជែង

ព័ត៌មាន
ម្ចាស់សហគ្រាសផលិតកែច្នៃផលិតផលក្នុងស្រុកមួយចំនួនបានអបអរសាទរចំពោះដំណោះស្រាយការបញ្ចុះតម្លៃអគ្គិសនី២៥ភាគរយពីរដ្ឋាភិបាលកម្ពុជា ដោយពួកគេរំពឹង…

ក្រុមហ៊ុនជប៉ុន Panasonic នឹងរើផលិតកម្ម​ខ្លះ​ចេញ​ពីថៃ មកកាន់​វៀតណាម

ព័ត៌មាន
ក្រុមហ៊ុនផលិតគ្រឿង​ប្រើប្រាស់ក្នុងផ្ទះ​ដ៏ធំមួយ​របស់​ជប៉ុន គឺក្រុមហ៊ុន Panasonic បាន​និយាយថា នៅឆ្នាំ​ក្រោយនេះ ខ្លួន​នឹង​រើ​រោងចក្រ​ផលិត​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ