អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ទ្រូម៉ាន់នី ប្រកាសភាពជាដៃគូជាមួយ 7-Eleven


ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានបង្កើតភាពជាដៃគូសំខាន់មួយជាមួយហាងលក់ទំនិញ “7-Eleven” ដែលថ្មីៗនេះហាងល្បីឈ្មោះជាលក្ខណៈអន្តរជាតិមួយនេះបានបើកដំណើរការហាងលក់ទំនិញរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន ទ្រូម៉ាន់នី ប្រកាសភាពជាដៃគូជាមួយ 7-Eleven
ដោយ

7-Eleven ដែលត្រូវបាននាំចូល​មក​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន ​ CP All (Cambodia) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដោយផ្ទាល់​របស់ក្រុមហ៊ុន CP All Pcl ដែលជា​ក្រុមហ៊ុន​​របស់​​ប្រទេស​ថៃ បាន​ជ្រើស​រើស​ក្រុមហ៊ុន TrueMoney ធ្វើជា​ដៃគូ​​​ដ៏សំខាន់ដំបូងគេ​របស់​ហាង​លក់ទំនិញ​មួយ​នេះនៅកម្ពុជា។ អតិថិជន​របស់​ហាង ​7-Eleven នឹង​អាចទិញទំនិញ​ដោយ​ប្រើប្រាស់​ការ​ទូទាត់​តាមកម្មវិធី​ TrueMoney Wallet ហើយ​ពួកគេ​ក៏នឹង​ទទួលបានអត្ថប្រយោជន៍​ផ្សេងទៀត​​ផងដែរ​ដូចជា ការ​ទទួល​បាន​ការ​បង្វិល​ប្រាក់ត្រលប់​​មកវិញ និង​​រង្វាន់​ផ្សេងទៀត។

អតិថិជន​របស់​កម្មវិធីទូទាត់ TrueMoney Wallet មាន​សិទ្ធិ​ទទួលបាន​ការ​បង្វិល​ប្រាក់​ត្រលប់​មកវិញ ២០% សម្រាប់​រាល់ការ​ទិញ​ទំនិញ​ដែលទូទាត់​តាមការ​ស្គែន​ QR Code។ លើស​ពីនេះទៀត ជាការ​លើកទឹក​ចិត្ត​បន្ថែម​​​ឱ្យ​មានការ​ទូទាត់​តាម​កម្មវិធី​ TrueMoney Wallet អតិថិជន​ថ្មី​ ១០០​នាក់ដំបូង​ដែល​ចុះ​ឈ្មោះ​​ប្រើប្រាស់​កម្មវិធី TrueMoney Wallet  និង​បង្ហាញ​រូប​ភាព​ប្រម៉ូសិន​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ TrueMoney Cambodia ឬ 7-Eleven Cambodia រួមជាមួយ​នឹងការ​ចុចចូលចិត្ត ឬ​ចែករំលែក នឹង​ទទួល​បាន​កែវទឹក​ពិសេស​មួយ​សម្រាប់ធ្វើជា​អំណោយ​។

លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែង​ថា៖ “ក្រុមហ៊ុន TrueMoney មាន​មោទនភាព​ដែល​បានក្លាយ​ជាដៃគូ​សំខាន់ដំបូង​គេ​របស់​ 7-Eleven ក្នុង​ប្រទេស​កម្ពុជា។ ក្នុងនាមជា​ម៉ាក​យីហោ​ល្បីបំផុត​មួយក្នុង​ពិភពលោក យើង​ប្រាកដ​ថា អតិថិជន​របស់ TrueMoney នឹង​រីករាយ​ជាមួយ​នឹង​ការ​សហការ​និង​ប្រម៉ូសិនពិសេស​របស់​យើង​ជាមួយ 7-Eleven“។

អ្នកប្រើប្រាស់​កម្មវិធី TrueMoney Wallet ថ្មី​និង​ចាស់ មានសិទ្ធិ​ចូលរួមក្នុង​ប្រម៉ូសិន​បង្វិលប្រាក់​ត្រលប់​មកវិញ ២០%​ រវាង​ក្រុមហ៊ុន TrueMoney និង 7-Eleven នេះគិត​​ចាប់​ពី​ថ្ងៃនេះ​រហូត​ដល់ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២១។ អតិថិជន​ក៏អាច​បញ្ចូល​ទឹកប្រាក់ក្នុង​កម្មវិធី TrueMoney Wallet  របស់ពួកគេបាន​​នៅ​​តាម​ហាង​ទំនិញ 7-Eleven ផងដែរ នៅពេលដែល​កម្មវិធីទូទាត់របស់ពួកគេ​អស់ទឹកប្រាក់។

លោក Chomrom Jenchai  នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន CP ALL (Cambodia) ដែល​ប្រតិបត្តិការ​ហាង​ទំនិញ 7-Eleven  ក្នុង​ប្រទេស​កម្ពុជា បានថ្លែងថា៖ “ក្នុងនាមជា​អ្នក​ចូលមក​ថ្មី​ក្នុ​ងទីផ្សារកម្ពុជា ហាង​ទំនិញ 7-Eleven​ រីក​រាយ​ដែលអាច​ចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ និងជា​ផ្លែតហ្វម​ទូទាត់​ឈា​នមុខ​គេ​មួយនៅ​កម្ពុជា”។ គោលបំណង​របស់​យើង​គឺ​ផ្តល់ជម្រើស ភាព​ងាយស្រួល និង​គុណភាព​ដល់​អតិថិជន​របស់​យើង ដូច​អ្វីដែល​ក្រុមហ៊ុន TrueMoney ​ផ្តល់ជូន​អតិថិជន​របស់ពួកគេដែរ”។

សាខា​ទីមួយ​របស់​ហាងទំនិញ7-Eleven នៅ​ជ្រោយ​ចង្វារ បានបើក​ដំណើរការ​កាល​ពី​ចុង​ខែ​សីហា​​នៅ​តាមបណ្តោយ​ផ្លូវ​ជាតិ​​លេខ ៦អា ស្ថិតក្នុង​សង្កាត​ព្រែកលៀប ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ហើយ សាខាទីពីរ​នៅ​ព្រែក​ព្នៅ បាន​បើក​ដំណើរការ​នៅ​ដើម​ខែ​នេះ។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ធំបំផុត​នៅ​ក្នុងប្រទេស​កម្ពុជា។

យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុន​មានបណ្តាញ​​ភ្នាក់ងារជាង ១ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់សេវា​ហិរញ្ញវត្ថុ​ដល់​​​អ្នក​ប្រើប្រាស់​​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់នៅកម្ពុជា​ដែលមិនទាន់មាន​សេវាធនាគារ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។

ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា។

ក្រុមហ៊ុន CP​ ALL Pcl បានប្រតិបត្តិការ​ហាង​ទំនិញ 7-Eleven ដោយ​ជោគជ័យ​នៅ​ក្នុង​ប្រទេស​ថៃក្នុង​រយៈ​ពេល​ជាង ៣០​ឆ្នាំមក​នេះ។ ដូច​ហាង​ទំនិញផ្សេង​ទៀត​​​​នៅទូទាំង​ពិភពលោកដែរ ហាង 7-Eleven នៅ​​​កម្ពុជា​នឹង​លក់​ភេសជ្ជៈ នំ ចំណីអាហារ សាច់ឆ្អិន​ស្រាប់ សេវា​ហរិញ្ញវត្ថុ​ដូចជា​ការទូទាត់​តាម​ធនាគារ ការ​ទូទាត់​វិក្កយបត្រ បច្ចេកវិទ្យា​ឌីជីថល និង​ការ​ដឹក​ជញ្ជូន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារ អាយ អេស អាយ៖អគារការិយាល័យទំនើបដំបូងបង្អស់ក្នុង តំបន់វេងស្រេងត្រៀមខ្លួនរួចរាល់សម្រាប់ការជួល

ព័ត៌មាន
ភ្នំពេញ (១៦ កញ្ញា ២០២១) អគារ អាយ អេស អាយ (ISI Tower) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ហើយមានទីតាំងនៅតាមបណ្តោយមហាវិថីវេង…

ម៉ាស៊ីន ATM អេស៊ីលីដា ចង់​ដក​ប្រាក់​ត្រឹម​តែ​ ១​ម៉ឺន​រៀល​ក៏​បាន​ដែរ !

ព័ត៌មាន
នៅ​ពេល​លោក​អ្នក​មាន​តម្រូវការ​ដក​ប្រាក់​ពី​ម៉ាស៊ីន អេធីអឹម (ATM) អេស៊ីលីដា មិន​ចាំបាច់​ទាល់​តែ​មាន​ចំនួន​ច្រើន​ទើបអាច​ដក​បាន​នោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ