អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ទ្រូម៉ាន់នី ដាក់ឱ្យប្រើប្រាស់កាតនិម្មិត Mastercard សំដៅពលរដ្ឋពេញវ័យកម្ពុជាដែលមិនប្រើសេវាធនាគារ


ឥឡូវនេះ អ្នកមិនចាំបាច់មានគណនីធនាគារឡើយដើម្បីប្រើប្រាស់កាតនិម្មិតម៉ាស្ទ័រកាត (Mastercard) លំដាប់អន្តរជាតិ ដោយសារកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាក្នុងឧស្សាហកម្មសេវាទូទាត់លំដាប់ពិភពលោក។
ក្រុមហ៊ុន ទ្រូម៉ាន់នី ដាក់ឱ្យប្រើប្រាស់កាតនិម្មិត Mastercard

ក្រុមហ៊ុន ទ្រូម៉ាន់នីកំពុងដាក់​ដំណើរការកាតនិម្មិតទ្រូម៉ាន់នីម៉ាស្ទ័រកាតដែល​ជា​ផ្នែក ​មួយ​នៃ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្តោត​​​លើ​ពលរដ្ឋ​កមពេញ​វ័យ​កម្ពុជា​ ក៏​ដូចជា​ដើម្បី​លើក​កម្ពស់​កិច្ចប្រឹងប្រែង​បរិយាបន្ន​ហិរញ្ញវត្ថុក្នុង​ប្រទេស​កម្ពុជា។ កាត​និមិ្មតទ្រូម៉ាន់នីម៉ាស័្ទរកាត ​​នេះ​​នឹង​​អាចប្រើប្រាស់​​បាន​​​សម្រាប់​ពលរដ្ឋ​​កម្ពុជា​ដែល “មិនទាន់ ឬមិនបានប្រើ​សេវាធនាគារ” ហើយ​​​ក៏រំពឹង​ថា​នឹង​លើក​កម្ពស់​បន្ថែម​ទៀត​នូវ​ប្រតិបត្តិការ​ទូទាត់ ​​មិន​ប្រើ​​សាច់ប្រាក់ (cashless transaction) ​នៅ​ទូទាំង​ប្រទេស។

​កាតនិម្មិតទ្រូម៉ាន់នីម៉ាស័្ទរកាត​​​ដែលមានឈ្មោះថា “TrueMoney Mastercard​” នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់​កម្មវិធីទូរស័ព្ទ TrueMoney Wallet បង្កើត​​​កាតនិម្មិតបាន ​យ៉ាង​ងាយ​ស្រួល​ដើម្បី​ទូទាត់​ភ្លាមៗ​សម្រាប់ថ្លៃ​ទំនិញ និងសេវាកម្ម​ទាំង​ក្នុង​ស្រុក និង​ក្រៅស្រុក។ កាតនិមិ្មតទ្រូម៉ាន់នីម៉ាស័្ទរកាតត្រូវ​បាន​គាំទ្រ​ដោយ​ធនាគារ ស្ថាបនាតាម​រយៈ​ ផ្តល់​ជូន​លេខអត្ត​សញ្ញាណធនាគារ (BIN) និង Paymentology ក្នុងនាមជា​ក្រុមហ៊ុនដៃគូ​បច្ចេកវិទ្យា​លំដាប់ ពិភពលោក។

អត្ថប្រយោជន៍សំខាន់មួយ​ក្នុង​ចំណោម​​អត្ថប្រយោជន៍​សំខាន់​ៗ​ជាច្រើនបស់​កាតនិម្មិតទ្រូម៉ាន់នីម៉ាស្ទ័រកាតថ្មី​នេះ​គឺថាអ្នក​ប្រើប្រាស់​មិន​​ចាំបាច់​មាន​​គណនី​ធនាគារ​​​​ដើម្បី​​បង្កើត​​​កាត​​​នេះ​ឡើយ។ អ្នកប្រើប្រាស់ ​ក៏នឹង​មិនត្រូវ​បាន​គិតថ្លៃ​​សម្រាប់​ប្រតិបត្តិការ​ទូទាត់​ផង​ដែរ។ ដើម្បី​ស្នើ​សុំ​កាតនិមិ្ម តអ្នក​ប្រើប្រាស់​ គ្រាន់តែ​ត្រូវ​ការ​លេខ​ទូរស័ព្ទ និង​អត្តសញ្ញាណ​​ប័ណ្ណខ្មែរ​ដែល​មាន​សុពលភាព​តែប៉ុណ្ណោះ។

លើសពីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏​បាន​សហការ​ជា​មួយ​​ក្រុមហ៊ុន​ ព្រូដិនសល “ Prudential Cambodia” ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិត​ សុខភាពនិង​គ្រប់​គ្រង​​ទ្រព្យសកម្ម​ឈាន​មុខ​គេមួយនៅ​កម្ពុជា​ផងដែរ ដើម្បី​ផ្សព្វផ្សាយ​​ការដាក់​​ដំណើរ​ការ​កាតនិម្មិតទ្រូម៉ាន់ម៉ាស័្ទរកាត​ថ្មីនេះ។ កិច្ចសហការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នឹង​មាន​ន័យ​ថាអតិថិជន​ដែល​បង្កើត​កាតនិម្មិតទ្រូម៉ាន់នី​ម៉ាស័្ទរកាតដោយ​​​​ជោគ​​ជ័យនឹង​មាន​សិទ្ធិ​ទទួល​បាន​ការ​ធានារ៉ាប់រង​ការពារ​គ្រោះថ្នាក់​ចរាចរណ៍រយៈ​​ពេល​​ពេញ​មួយ​ឆ្នាំ ដោយ​មិន​គិត​ថ្លៃ​ស្ថិត​ក្រោម​ផលិតផល​ “PruMySafety” របស់​ក្រុមហ៊ុន​ ព្រូដិនសល។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​​ថា៖ «នេះជាលើកទី​មួយ​ហើយ​​​​​​សម្រាប់​​អ្នក​ដែល​​ចង់​បានកាតនិម្មិតទ្រូម៉ាន់នីម៉ាស័្ទរកាត​ ប៉ុន្តែ​​មិនមានគណនីធនាគារ។ នេះក៏ជា​ការ​ចូលរួម​ចំណែក​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ផងដែរ​ចំពោះ​ភាព​រីក​ចម្រើន​​របស់​សង្គម​​​ឌីជីថល និងការទូទាត់​​​មិន​ប្រើ​​សាច់ប្រាក់​ពិត​ប្រាកដ​មួយ។ កាត​នេះ​​ផ្តោត​លើ​​ពលរដ្ឋ​ពេញវ័យ​​ដែល​ចង់​ទិញ​ទំនិញ និងសេវាកម្ម​តាម​អ៊ីនធឺណិត និងសូម្បីតែទិញ​ទំនិញ​នៅ​​ក្រៅ​ប្រទេស ប៉ុន្តែ​មិន​អាច​ធ្វើ​បានដោយ​សារពួកគាត់​​ប្រហែល​ជាមិន​មាន​គណនី​ធនាគារ។ ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​លំដាប់​​ពិភពលោក Mastercard, ធនាគារ ស្ថាបនា, ក្រុមហ៊ុន Paymentology និង​ក្រុមហ៊ុន Prudential Cambodia យើង​អាចផ្តល់​សេវា​ដល់​អតិថិជន​នៅ​ក្នុង​ទីផ្សារ ​​ដែល​មិន​ប្រើ​សេវា​ធនាគារ ឬ​មិន​​ទាន់​មាន​សេវា​ធនាគារ​ប្រើប្រាស់»។

លោកស្រី Winnie Wong ប្រធាន​គ្រប់​គ្រង​នៃ​ក្រុមហ៊ុន Mastercard ប្រចាំប្រទេស​ កម្ពុជា វៀតណាម និងឡាវ​ មានប្រសាសន៍ថា៖ «ក្រុមហ៊ុន Mastercard តែងតែប្តេជ្ញាក្នុងការ​បង្កើត​ ពិភពលោក ​មួយ​ដែល​មិន​ប្រើប្រាស់​សាច់ប្រាក់។ ដើម្បី​សម្រេចបាន​​គោលដៅនេះ ក្រុមហ៊ុន Mastercard បាននិង​កំពុង​ធ្វើ​ការជា​មួយ​ដៃគូសំខាន់ៗ​ក្នុង​ការ​ផ្តល់​ជូន​ដំណោះ​ស្រាយ​ទូទាត់​ដែល​មនុស្ស​គ្រប់គ្នាអាច​ចូលប្រើ​ប្រាស់​បាន​នៅគ្រប់​ទីកន្លែង»។

លោកស្រី​បានបន្ថែមថា៖ «ក្រុមហ៊ុន Mastercard មាន​​ក្តីរំភើប​រីករាយ​ក្នុង​ការ​ចាប់ដៃ​គូជា​មួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី​សម្រាប់​​គំនិត​ផ្តួចផ្តើមនេះ​ដែល​មិនត្រឹម​តែបំពេញ​តម្រូវការ​ឌីជីថលថ្មី​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ជូន​មធ្យោបាយ​​ប្រកបដោយ​សុវត្ថិភាពរលូននិងងាយ​ស្រួល ​ផងដែរ​សម្រាប់​អ្នក​ដែល​គ្មាន​គណនី​ធនាគារ​ដើម្បី​​ចូល​រួម​ក្នុង​​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ»។

និយ័តករបរធន-បាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ស្ដីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា»​ ។

ដោយកម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី២៦ សីហា ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និង លោក ស៊ាង សុបញ្ញា ប្រធានក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងអំពីវិស័យបរធនបាលកិច្ចដល់សមាជិករបស់ YEAC ដែលជាសមាគមសហគ្រិនវ័យក្មេង ឱ្យមានលទ្ធភាព សមស្របដើម្បីរៀបចំខ្លួនក្នុងការចូលរួមវិនិយោគក្នុងវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងការគ្រប់គ្រង ការរៀបចំ និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច

(២) អភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង ការត្រៀមខ្លួន និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច ព្រមទាំងការលើកទឹកចិត្ត និងជំរុញ សហគ្រិនវ័យក្មេងនៅកម្ពុជាចូលរួមផ្សព្វផ្សាយអំពីវិស័យបរធនបាលកិច្ច ក៏ដូចជាចូលរួមវិនិយោគក្នុងវិស័យនេះផងដែរ

(៣) ពង្រឹង និងអភិវឌ្ឍសហគ្រិនវ័យក្មេងនៅកម្ពុជា តាមរយៈការជួយដល់សមាជិករបស់ខ្លួនឱ្យទទួលបានការយល់ដឹងបន្ថែមអំពីការអភិវឌ្ឍថ្មីៗនៃវិស័យហិរញ្ញវត្ថុ បង្កើននូវជម្រើសវិនិយោគតាមរយៈប្រភពនានា ពង្រឹងការគ្រប់គ្រង ការរៀបចំ និងការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងបរធនបាលកិច្ច ព្រមទាំងមានបំណងចូលរួមចំណែកជំរុញដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ដោយផ្អែកតាមប្រព័ន្ធទីផ្សារ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីតំណាងនៃនិយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ប្រធាន/នាយកប្រតិបត្តិ ថ្នាក់ដឹកនាំ ក្រុមហ៊ុនដែលជាសមាជិក-សមាជិកាសមាគមសហគ្រិនវ័យក្មេង ក្រុមហ៊ុនបរធនបាល និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ។ កម្មវិធីត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយ ផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល៕




អត្ថបទបន្ទាប់


និយ័តករបរធនបាលកិច្ច ចុះអនុស្សរណៈនឹងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីជំរុញការយល់ដឹងអំពីវិស័យបរធនបាលកិច្ច

ព័ត៌មាន
និយ័តករបរធន-បាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ស្ដីពី «កិច្ចសហប្រតិបត្តិការលើការល…

វិស័យអចលនទ្រព្យកម្ពុជារងឥទ្ធិពលអវិជ្ជមានអ្វីខ្លះ ពីបញ្ហាគម្រោងសំណង់អគារជាប់គាំងជាង១ពាន់នៅព្រះសីហនុ?

ព័ត៌មាន
បច្ចុប្បន្នខេត្តព្រះសីហនុមានអគារជាង១ពាន់ត្រូវបានជាប់គាំងការសាងសង់ ក្រោយអ្នកវិនិយោគភាគច្រើនជាជនជាតិចិនបានបោះបង់ការសាងសង់ បន្ទាប់ពីរាជរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ