អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ទ្រូម៉ាន់នី និងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ប្រកាសភាពជាដៃគូដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកឌីជីថលហិរញ្ញវត្ថុ ដោយការដកប្រាក់កម្ចីដោយឥតគិតថ្លៃតាមរយៈទីភ្នាក់ងារ ទ្រូម៉ាន់នី


ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូជាមួយគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកឌីជីថលហិរញ្ញវត្ថុបន្ថែមទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន ទ្រូម៉ាន់នី និងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ប្រកាសភាពជាដៃគូដើម្បីផ្សព្វផ្សាយចំណេះដឹងផ្នែកឌីជីថលហិរញ្ញវត្ថុ ដោយការដកប្រាក់កម្ចីដោយឥតគិតថ្លៃតាមរយៈទីភ្នាក់ងារ ទ្រូម៉ាន់នី

ភាព​ជា​ដៃ​គូ​នេះ ​នឹង​អាច​ឱ្យ​អតិថិ​ជន​របស់​គ្រឹះស្ថាន ខេមា ​មីក្រូ​ហិរញ្ញ​វត្ថុ មក​ទទួល​យក​​​ប្រាក់​​កម្ចី​ពី​​ភ្នាក់​ងារ​ទ្រូម៉ាន់នី​ដោយ​ឥត​គិត​ថ្លៃ​នៅ​ទូ​ទាំង​ប្រទេស​។ តាម​រយៈ​ការ​អនុញ្ញាត​ឱ្យ​អតិថិ​ជន​របស់​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ ប្រើ​ប្រាស់ភ្នាក់​ងារ​ទ្រូ​ម៉ាន់​នី ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​និង​កំពុង​ជួយ​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​ឌីជី​ថល​ហិរញ្ញ​វត្ថុ​​តាម​រយៈ​ការ​ផ្តល់​សេវា​ធនាគារ​ដល់​អ្នក​​​ដែល​មិន​ប្រើ​សេវា​ធនាគារ ឬ​មិន​ទាន់​មាន​សេវា​ធនាគារ​ប្រើ​ប្រាស់​នៅ​កម្ពុជា។

តាម​រយៈ​ការ​ចាប់​ដៃគូ​រួម​គ្នា​រវាង​គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន ទ្រូម៉ាន់នី គឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​បង់​សង​ប្រាក់​កម្ចី​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អតិថិ​ជន​ ដែលជួយ​ឱ្យ​ចំណេញ​ពេល​វេលា​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​កាន់​សាខា​របស់​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ខេមា។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គ​នាយិកា​ប្រតិបត្តិ​ស្តីទី​របស់​ក្រុមហ៊ុន​ទ្រូម៉ាន់នី (ខេមបូឌា) មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ​អ្នក​ដែល​មាន​ប្រាក់​កម្ចី អាច​មក​យក​ប្រាក់​កម្ចី​របស់​ពួក​គេ​ពី​ភ្នាក់​ងារ​ណា​មួយ​របស់ ទ្រូម៉ាន់នី នៅ​ទូ​ទាំង​ប្រទេស។ តាម​រយៈ​ការ​ចាប់​ដៃគូ​រួម​គ្នា​រវាង​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ និង​ក្រុមហ៊ុន ទ្រូម៉ាន់នី គឺ​សង្ឃឹម​ថា​ផ្តល់​សេវា​កម្ម​ចាំ​បាច់​មួយ​ដល់​អ្នក​ដែល​ត្រូវ​ការ​ប្រាក់​កម្ចី​សម្រាប់​តម្រូវ​ការ​ផ្ទាល់​ខ្លួន​និង​ពាណិជ្ជ​កម្ម»។

បណ្ដា​សាខា​របស់​គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បច្ចុប្បន្ន​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ សាខា​អង្គ​ស្នួល សាខា​តាខ្មៅ សាខា​គងពិសី និង​សាខា​​កំពង់​ស្ពឺ។ សាខា​ពីរ​ទៀត​ត្រូវ​បាន​រំពឹង​ថា​ នឹង​បើក​នៅ​ឆ្នាំ ២០២៣​ខាង​មុខ។

ស្ថាបនិក និង​អគ្គ​នាយិកា​ប្រតិបត្តិ លោកស្រី ឌិត នីតា មាន​ប្រសាសន៍​ថា៖ «តាម​រយៈ​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​នេះ​ជា​មួយ​ក្រុមហ៊ុន​ទ្រូម៉ាន់នី យើង​សង្ឃឹម​ថា​នឹង​ធ្វើ​ឱ្យ​ប្រាក់​កម្ចី និង​ការ​សង​ប្រាក់​កម្ចី​កាន់​តែ​ងាយ​ស្រួល​ដល់​អតិថិជន​ជា​ច្រើន​របស់​យើង។ យើង​ក៏​កំពុង​ព្យាយាម​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ឌីជីថល​ដោយ​ធានា​ថា​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស អាច​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​សេវា​ហិរញ្ញ​វត្ថុ និង​ផលិត​ផលកម្ចី និង​គំនិត​ផ្តួច​ផ្តើម​ផ្សេង​ទៀត​របស់​យើង»។

កិច្ច​ព្រម​ព្រៀង​នេះ ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ២៨ ខែ​កញ្ញា។




អត្ថបទបន្ទាប់


តើរុស្សីពិតជាហ៊ានប្រើអាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារអ៊ុយក្រែន និងប្រទេសលោកខាងលិចដែរ ឬយ៉ាងណា?

ព័ត៌មាន
បើតាមដៃគូជំនិតរបស់លោក ពូទីន ប្រធានាធិបតិរុស្សី កាលពីថ្ងៃអង្គារ ទី ២៧ ខែ កញ្ញា បានគូសបញ្ជាក់សាជាថ្មីថា សេណារីយ៉ូ ដែលវិមានក្រឹមឡាំងប្រើ…

កម្ពុជាកំពុងរៀបចំជំរុញការនាំចេញសត្វ និងផលិតផលសត្វទៅកាន់ទីផ្សារប្រទេសចិន

ព័ត៌មាន
អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មកម្ពុជា បានជំរុញការនាំចេញសត្វ និងផលិតផលសត្វទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដោយបានអំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ