វិស័យពាណិជ្ជកម្ម

លោក ត្រាំ និងលោក ស៊ី អាចនឹងជជែកគ្នាតាមទូរសព្ទ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម


លោក ស្កត់ បេសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក បាននិយាយកាលពីចុងសប្តាហ៍មុនថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង នឹងជួបជជែកគ្នាតាមទូរសព្ទក្នុងពេលឆាប់ៗនេះ ដើម្បីបំបាត់បញ្ហាពាណិជ្ជកម្ម រួមទាំងជម្លោះអំពីរ៉ែសំខាន់ៗ។ នេះបើតាមការចេញផ្សាយចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានចោទប្រកាន់ប្រទេសចិនថា បានរំលោភលើកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាម៉េរិក ដើម្បីដកពន្ធគ្នាទៅវិញទៅមក និងការរឹតបន្តឹងពាណិជ្ជកម្មសម្រាប់រ៉ែសំខាន់ៗ ខណៈលោក ត្រាំ គ្រោងនឹងជួបជជែកគ្នាជាមួយនឹងលោក ស៊ី នៅសប្ដាហ៍នេះ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងនៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីស កាលពីខែមុន។

លោក បេសេន បាននិយាយក្នុងបទសម្ភាសជាមួយនឹងទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យថា អ្វីដែលប្រទេសចិន កំពុងធ្វើនេះកំពុងរារាំងផលិតផល ដែលចាំបាច់សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មរបស់ប្រទេសឥណ្ឌា និងទ្វីបអឺរ៉ុប ហើយនោះមិនសមជាដៃគូដែលអាចទុកចិត្តបានឡើយ។ លោក បេសេន ជឿជាក់ថា នៅពេលលោក ត្រាំ និងលោក ស៊ី ជួបជជែកគ្នាតាមទូរសព្ទហើយ បញ្ហានេះនឹងត្រូវបានដោះស្រាយ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អាម៉េរិក ជំរុញឱ្យសម្ពន្ធមិត្តបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីត្រៀមទប់ទល់ជាមួយចិន

ប្រធានមន្ទីរបញ្ចកោណរបស់អាម៉េរិក លោក ភីត ហេកសិត (Pete Hegseth) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន បានព្រមានថា សហរដ្ឋអាម៉េរិក បានត្រៀមខ្លួនជាស្រេច…

ក្រុមហ៊ុន Smart Axiata និង TrueMoney Cambodia ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកការបម្រើសេវាកម្មទូរគមនាគមន៍ និងហិរញ្ញវត្ថុដល់អតិថិជន

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និង ICT ព្រមទាំងក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ដែលជាក្រុមហ៊ុនបច្ចេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ