លោក ដូណាល់ ត្រាំ

គ្រួសារលោក ត្រាំ ស្នើសុំចុះបញ្ជីពាណិជ្ជសញ្ញាលើឈ្មោះ ត្រាំ ដើម្បីកុំឱ្យគេយកទៅប្រើផ្តេសផ្តាស


ឈ្មោះរបស់ប្រធានាធីបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ទំនងជាមិនអាចយកប្រើប្រាស់តាមអំពើចិត្តបានទៀតឡើយចាប់ពីពេលនេះតទៅ បន្ទាប់ពីក្រុមគ្រួសាររបស់លោកកំពុងស្នើសុំសិទ្ធិពាណិជ្ជសញ្ញាជាផ្លូវការ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP បច្ចុប្បន្នក្រុមគ្រួសាររបស់លោក ត្រាំ កំពុងស្នើសុំសិទ្ធិបញ្ញានេះ ដោយផ្តោតគោលដៅដំបូងលើអាកាសយានដ្ឋាន។
លោក ដូណាល់ ត្រាំ
ដោយ

ក្រុមគ្រួសាររបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កំពុងដំណើរការនីតិវិធីចុះបញ្ជីពាណិជ្ជសញ្ញា ឬកម្មសិទ្ធិបញ្ញាលើឈ្មោះលោក ត្រាំ ដោយគោលដៅដំបូងផ្តោតលើអាកាសយានដ្ឋាន។ ទោះជាបែបនេះក្តី ក្រុមគ្រួសារលោក ត្រាំ មិនមានគម្រោងគិតថ្លៃសេវាលើការប្រើប្រាស់ឈ្មោះនេះនៅឡើយទេ ពោលគឺគ្រាន់តែចង់រក្សាសិទ្ធិការពារតាមផ្លូវច្បាប់តែប៉ុណ្ណោះ។

តំណាងក្រុមហ៊ុន Trump Organization ដែលជាក្រុមហ៊ុនបណ្តាក់ទុនរបស់លោក ត្រាំ បានអះអាងថា ការស្នើសុំសិទ្ធិនេះ គឺដើម្បីការពារ និងទប់ស្កាត់ជនខិលខូចកុំឱ្យយកឈ្មោះរបស់លោក ត្រា ទៅប្រើប្រាស់ក្នុងគោលបំណងមិនល្អ ឬប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ។

ទោះបីបច្ចុប្បន្នលោក ត្រាំ និងក្រុមគ្រួសារលោកប្រកាសមិនទាន់យកកម្រៃជើងសារ ឬគិតគូរផលប្រយោជន៍ហិរញ្ញវត្ថុណាមួយពីការប្រើប្រាស់ឈ្មោះនេះក៏ដោយ តែអ្នកជំនាញនៅតែមានចម្ងល់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះនាពេលអនាគត ខណៈក្រុមហ៊ុនលោក ត្រាំ នៅមិនទាន់ឆ្លើយតបច្បាស់លាស់ជុំវិញបញ្ហានេះនៅឡើយទេ។

បើតាមការអះអាងរបស់លោក ចូ ហ្គេបេន (Josh Gerben) មេធាវីផ្នែកពាណិជ្ជសញ្ញាម្នាក់នៅអាម៉េរិកនេះជាលើកដំបូងហើយ ដែលមានការស្នើសុំចុះបញ្ជីពាណិជ្ជសញ្ញាលើឈ្មោះប្រធានាធិបតីបែបនេះ៕




អត្ថបទបន្ទាប់


វៀតណាម ជះលុយ៣០ពាន់លានដុល្លារ ទិញយន្តហោះ Boeing ចំនួន៩០គ្រឿង ដើម្បីយកចិត្តអាម៉េរិក

ដើម្បីយកចិត្តសហរដ្ឋអាម៉េរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ស្របពេលដែលខ្លួនកំពុងចរចាពាណិជ្ជកម្មជាមួយមហាអំណាចទី១របស់ពិភពលោកមួយនេ…

អាជ្ញាធរវៀតណាម បង្កើនការពិន័យការជួញដូរមាសខុសច្បាប់ ដើម្បីគ្រប់គ្រងតម្លៃមាសដុំកុំឱ្យហក់ខ្ពស់ពេក

អាជ្ញាធរវៀតណាម បានកំណត់ការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ដើម្បីបង្ក្រាបទីផ្សារងងឹត និងជួញដូរមាសខុសច្បាប់ ខណៈលោហៈធាតុមានតម្លៃប្រភេទនេះកំពុងមានប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ