វិស័យពាណិជ្ជកម្ម

លោក ត្រាំ គំរាមដំឡើងពន្ធ១០០% លើកាណាដា បើហ៊ានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធ១០០% លើទំនិញនាំចេញគ្រប់ប្រភេទរបស់កាណាដា ទៅកាន់សហរដ្ឋអាម៉េរិក ប្រសិនបើកាណាដា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមហាយក្សចិន ដែលធ្វើឱ្យភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងប្រទេសជិតនៅខាងភាគខាងជើងរបស់ខ្លួនមួយនេះកាន់តែកើនឡើង។ ជាមួយគ្នានេះ លោក ត្រាំ ថែមទាំងបានព្រមានគួរឱ្យភ្ញាក់ផ្អើលទៀតថា បើហ៊ានរកស៊ីជាមួយចិន នោះចិននឹងលេបត្របាក់កាណាដាទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ដូណាល់ ត្រាំ បានលើកឡើងថា នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) ពិតជាយល់ខុសធំហើយចំពោះការអនុញ្ញាតឱ្យប្រទេសចិន បង្កើនការនាំចេញរថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់ប្រទេសកាណាដា។ ជាមួយគ្នានេះ លោក ត្រាំ ថែមទាំងបានចំអកដាក់កាណាដា អំពីបំណងប្រាថ្នារបស់លោកក្នុងការប្រែក្លាយកាណាដាជារដ្ឋទី៥១ របស់សហរដ្ឋអាម៉េរិក ទៀតផង។

លោក ត្រាំ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថា ប្រទេសចិននឹងលេបត្របាក់ប្រទេសកាណាដា ទាំងមូលរួមទាំងការបំផ្លាញអាជីវកម្ម រចនាសម្ព័ន្ធសង្គម និងរបៀបរស់នៅទូទៅរបស់ពលរដ្ឋកាណាដាផងដែរ។ ប្រសិនបើកាណាដា ចុះកិច្ចព្រមព្រៀងជាមួយប្រទេសចិន នោះសហរដ្ឋអាម៉េរិកនឹងដាក់ពន្ធ១០០% លើប្រទេសកាណាដាភ្លាមៗទៅលើទំនិញ និងផលិតផលកាណាដាទាំងអស់ដែលនាំចូលមកសហរដ្ឋអាម៉េរិក។

ទោះជាយ៉ាងណាទាក់ទិនបញ្ហានេះ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីកាណាដា មិនបានឆ្លើយតបនោះទេ ចំពោះការស្នើសុំការអត្ថាធិប្បាយកាលពីថ្ងៃសៅរ៍ កន្លងទៅ។ ហើយជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក ត្រាំ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃសៅរ៍ កន្លងទៅបានអំពាវនាវឱ្យរួបរួមសាមគ្គីពង្រឹងសេដ្ឋកិច្ចកាណាដាឱ្យរឹងមាំ ពោលគឺជួយគាំទ្រទិញផលិតផលកាណាដា និងកសាងប្រទេសកាណាដាឱ្យរឹងមាំឡើង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនរបស់ជប៉ុន Suzuki សម្រេចលក់រោងចក្រផលិតរថយន្តនៅថៃ ហើយនឹងចាកចេញពីទីផ្សារនេះ

ក្រុមហ៊ុនជប៉ុន Suzuki Motor បានយល់ព្រមលក់រោងចក្រផលិតរថយន្តរបស់ខ្លួននៅខេត្ត Rayong ប្រទេសថៃ ឱ្យទៅក្រុមហ៊ុនអាម៉េរិក Ford Motor ក្រោយឈប់ផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ