វិស័យពាណិជ្ជកម្ម

លោក ត្រាំ ជំរុញឱ្យអឺរ៉ុប ដំឡើងពន្ធ១០០% លើទំនិញចិន និងឥណ្ឌា ដើម្បីដាក់សម្ពាធរុស្ស៊ី


ស្របពេលផែនការស្វែងរកសន្តិភាព នៅអ៊ុយក្រែន ហាក់នៅទ្រឹង ហើយសម្ពាធពន្ធគយបដិការរបស់អាម៉េរិក មិនអាចធ្វើអ្វីរុស្ស៊ី ចិន និងឥណ្ឌាបាន ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានគេបង្ហើបឱ្យដឹងថា កំពុងងាកទៅពឹងអឺរ៉ុប ឱ្យជួយដាក់សម្ពាធលើប្រទេសទាំងនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ លោក ដូណាល់ ត្រាំ បានជំរុញឱ្យសហភាពអឺរ៉ុបដំឡើងពន្ធ១០០% លើទំនិញនាំចូលពីចិន និងឥណ្ឌា ដើម្បីដាក់សម្ពាធរុស្ស៊ី ឱ្យងាកមករកការចរចាសន្តិភាព នៅអ៊ុយក្រែន។
វិស័យពាណិជ្ជកម្ម
ដោយ

មន្ត្រីអាម៉េរិក និងអ្នកការទូតសហភាពអឺរ៉ុប បានបង្ហើបថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យមន្ត្រីសហភាពអឺរ៉ុប ឲ្យយកពន្ធលើទំនិញចិន និងឥណ្ឌា១០០% ដែលជាផ្នែកនៃយុទ្ធសាស្រ្ត ដើម្បីដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ការជំរុញបែបនេះ ក៏ដោយសារលោក ត្រាំ ដឹងថា ចិន និងឥណ្ឌា ជាដៃគូពាណិជ្ជកម្មដ៏ធំរបស់រុស្ស៊ី ជាពិសេសប្រទេសទាំងពីរជាអ្នកទិញប្រេងដ៏សំខាន់របស់រុស្ស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាស្ថិរភាពសេដ្ឋកិច្ចរុស្ស៊ី ដែលកំពុងបន្តឈ្លានពានលើអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២ មក។

បើតាមប្រភពដែលដឹងពីបញ្ហានេះ លោក ត្រាំ បានដាក់សំណើទៅសហភាពអឺរ៉ុប តាមរយៈប្រេសិតពិសេសរបស់សហភាពអឺរ៉ុប លោក ដេវីត អូ ស៊ូលីវ៉ាន់ (David O'Sullivan) ដែលកំពុងស្ថិតនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សារឿងពន្ធបដិការជាមួយក្រុមមន្រ្តីសហរដ្ឋអាម៉េរិក ដើម្បីសម្រួលរឿងខ្វែងគំនិតគ្នារវាងសម្ពន្ធមិត្តទាំងពីរ។

អ្នកការទូតសហភាពអឺរ៉ុប បាននិយាយថា សហរដ្ឋអាម៉េរិក បានចង្អុលបង្ហាញថា ខ្លួនមានឆន្ទៈ​ក្នុងការដំឡើងពន្ធស្រដៀងគ្នា ប្រសិនបើសហភាពអឺរ៉ុប ធ្វើតាមសំណើរបស់សហរដ្ឋអាម៉េរិក​។ ប៉ុន្តែអ្នកការទូតអឺរ៉ុប ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរថា ប្រសិនបើអឺរ៉ុបអនុវត្តតាមសំណើរបស់អាម៉េរិក នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប ជាមួយចិន និងឥណ្ឌា បើទោះបីជាសហភាពអឺរ៉ុបជាទូទៅមានចេតនាចង់ឲ្យរុស្ស៊ី ស្ថិតក្នុងស្ថានភាពឯកកោក៏ដោយ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបតែងតែមាននិន្នាការកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ហិរញ្ញវត្ថុដល់រុស្ស៊ី តែបណ្តាប្រទេសនៅអឺរ៉ុបប្រមាណ១៩% នៅបន្តពឹងផ្អែកលើប្រភពថាមពលពីរុស្ស៊ីនៅឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកវិភាគព្រមានថា អ្វីដែលលោក ត្រាំ ធ្វើកំពុងបំផ្លាញការវិនិយោគលើការទូត ដែលអាម៉េរិកខំសាងជាច្រើនឆ្នាំមកនេះ

ការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម និងប្រឆាំងជនអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ កំពុងធ្វើឱ្យខូចទំនាក់ទំនងជាមូលដ្ឋានគ្រឹះ នៃគោលនយោបាយការបរ…

មេ UN ថា ការបង្កើនការចំណាយលើវិស័យយោធា កំពុងកាត់បង្អាក់ការវិនិយោគលើវិស័យសំខាន់ៗ ដែលជួយកាត់បន្ថយភាពក្រីក្រ

ប្រមុខអង្គការសហប្រជាជាតិ បានអះអាងថា ការវិនិយោគលើការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជំនួសឱ្យការវិនិយោគសម្រាប់បម្រើឱ្យសង្រ្គាម នឹងធ្វើឱ្យពិភពលោកកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ