ទីក្រុងរណបជ្រោយចង្វារ

ទីក្រុងរណបជ្រោយចង្វារសម្រេចការអភិវឌ្ឍបានជាង៨០%ហើយ ទោះបីមានការរំខានពីកូវីដ-១៩


ថ្នាក់ដឹកនាំក្រុមហ៊ុន OCIC បានបង្ហាញពីវឌ្ឍនភាពជុំវិញការអភិវឌ្ឍន៍គម្រោងទីក្រុងរណបជ្រោយចង្វាថា មកទល់ពេលនេះការសាងសង់អគារពាណិជ្ជកម្ម អគារលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់នោះជារួម សម្រេចបានជាង៨០%ហើយ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តសាងសង់លើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ ថ្នាក់ដឹកនាំរូបនេះអះអាងថា វិបត្តិកូវីដ-១៩ កាលពីឆ្នាំ២០២១ កន្លងទៅបានបង្កការរំខានមួយចំនួនដែរដល់ដំណើរការអភិវឌ្ឍគម្រោងនេះ ប៉ុន្តែមិនដល់ថ្នាក់ធ្វើឲ្យមានការរាំងស្ទះនោះទេ។
ទីក្រុងរណបជ្រោយចង្វារ

បច្ចុប្បន្នការអភិវឌ្ឍ និងចរន្តទិញលក់អចលនទ្រព្យនៅតំបន់ជ្រោយចង្វាហាក់មានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះមួយរយៈដោយសារវិបត្តិកូវីដ-១៩។ ក៏តម្លៃអចលនទ្រព្យនៅតំបន់នោះមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។ លោក ទូច សំណាង នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន OCIC បានបញ្ជាក់ ខេមបូណូមីស ថា ទោះបីវិបត្តិកូវីដ-១៩ បានបង្កការរំខានធ្វើឲ្យមានការឆ្លងដល់បុគ្គលិក និងកម្មករនៅការដ្ឋានសាងសង់ក៏ដោយ តែវាមិនបានបន្ទច់បង្អាក់ការអភិវឌ្ឍគម្រោងទីក្រុងរណបជ្រោយចង្វានោះទេ។ ជាក់ស្តែងមកទល់បច្ចុប្បន្នគម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារមួយនេះ សម្រេចបានការសាងសង់លើអគារពាណិជ្ជកម្ម អគារលំនៅឋាន និងហេដ្ឋាចរនាសម្ព័ន្ធនានាបានជាង៨០% ហើយ។ នៅពេលសួរថា តើគម្រោងនេះនឹងបញ្ចប់ការសាងសង់នៅពេលណា? លោក ទូច សំណាង ឆ្លើយយ៉ាងខ្លីថា បើនិយាយពីការអភិវឌ្ឍ គឺមិនងាយចប់នោះទេ។ 

លោក ទូច សំណាង សង្កេតឃើញថា ក្នុងពេលពីរឆ្នាំកន្លងមកនេះ ពោលគឺបន្ទាប់ពីពិភពលោករួមទាំងកម្ពុជាទទួលរងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យមានការថមថយចុះគួរឲ្យកត់សម្គាល់។ លោកទូច សំណាងកត់សម្គាល់ឃើញថា ការធ្លាក់ចុះនេះ គឺបន្ទាប់ពីចំនួនជនបរទេស ដែលជាទីផ្សារធំសម្រាប់វិស័យខុនដូកម្ពុជាមានការថយចុះ ក្រោយប្រទេសមួយចំនួនបានរឹតបន្តឹងវិធានការកូវីដ-១៩ ដែលធ្វើឲ្យពួកគេមានការលំបាកក្នុងការធ្វើដំណើរមកកម្ពុជា។ ចំណែកវិស័យផ្ទះល្វែង និងអគារលំនៅឋានផ្ទាល់ដីមិនសូវរងផលប៉ះពាល់នោះទេ។

គួរបញ្ជាក់ថា គម្រោងទីក្រុងរណបជ្រោយចង្វា ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ បាននិងកំពុងសាងសង់ឡើងលើផ្ទៃដីជាង២០០ហិកតា លាតសន្ធឹងចាប់ពីគល់ស្ពានជ្រោយចង្វារតាមបណ្ដោយផ្លូវជាតិលេខ៦អា។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងឆ្នាំ២០១២នេះ និងមានទុនវិនិយោគជាង២ពាន់លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នាជាមួយប្រទេស៥បន្ថែម

ព័ត៌មាន
កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នាជាមួយបណ្ដាប្រទេសចំនួន៥ បន្ថែម ដូចជា ប្រទេសហ្វីលីពីន ឡាវ ជប៉ុន ទួរគី និង អេមីរ៉ាតអា…

យុគសម័យបច្ចេកវិទ្យាកម្ពុជា ៤.០ បានផ្តល់ដំណោះស្រាយសាមញ្ញ ងាយស្រួល និងរហ័ស សម្រាប់តម្រូវការសាច់ប្រាក់បន្ទាប់ដល់អាជីវកម្ម

ព័ត៌មាន
ពិតមែនហើយ សម្រាប់អាជីវកម្មមួយដែលចាំបាច់ត្រូវពង្រីក ឬតម្រូវការសាច់ប្រាក់ជាបន្ទាន់ ម្ចាស់អាជីវកម្មគ្រប់រូបតែងតែមានវិធីសាស្រ្តដោះស្រាយរៀងៗខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ