លោក ត្រាំ

លោក ត្រាំ ប្តេជ្ញាអនុវត្តវិធានការពន្ធមិនដកថយ ទោះទីផ្សារភាគហ៊ុនអាម៉េរិកដាំក្បាលចុះ


ទីផ្សារភាគហ៊ុននៅទូទាំងសហរដ្ឋអាម៉េរិកបានរងការរង្គោះរង្គើយ៉ាងខ្លាំងធ្វើឱ្យខាតបង់រាប់ទ្រីលានដុល្លារអាម៉េរិក ក្រោយការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលើប្រទេស និងដែនដីជាង១៨០កាលពីពេលថ្មីៗៗ។ ទោះបីផ្សារភាគហ៊ុនរងការត្រដាបត្រដួសយ៉ាងនេះក្តី តែប្រធានាធិបតីអាម៉េរិកទី៤៧រូបនេះ ប្តេជ្ញាអនុវត្តវិធានពន្ធនេះមិនដកថយ ហើយបានព្រមានថា លោកអាចនឹងដំឡើងលើប្រទេសមួយចំនួនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
លោក ត្រាំ
ដោយ

ក្រោយត្រូវបានអ្នកសារព័ត៌មានចោទសួរថា តើអាម៉េរិកអាចផ្អាកការអនុវត្តពន្ធគយហើយអនុញ្ញាតឱ្យមានការចរចារដែរឬយ៉ាងណានោះ លោក ដូណាល់ ត្រាំ បានឆ្លើយតបយ៉ាងខ្លីថា អាម៉េរិកមិនរំពឹងដូច្នេះឡើយ។ ការឆ្លើយតបបែបនេះបានបង្ហាញឱ្យឃើញថាលោក ត្រាំ ហាក់មិនខ្វល់ពីទីផ្សារភាគហ៊ុន ដែលកំពុងដាំក្បាលយ៉ាងខ្លាំងនោះទេ។ មិនត្រឹមមិនដកថយចំពោះការអនុវត្តវិធានការពន្ធគយនោះទេ លោក ត្រាំ ថែមទាំងបានព្រមានថា លោកអាចនឹងដំឡើងពន្ធគយលើប្រទេសមួយចំនួនបន្ថែមទៀត ជាពិសេសចិនតែម្តង។

ផ្សារភាគហ៊ុនអាម៉េរិក S&P 500 បានធ្លាក់ចុះ០,២%នៅក្នុងការជួយដូរកាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមអ្នកវិនិយោគបានសម្រុកនាំគ្នាលក់ភាគហ៊ុនចេញ ក្រោយបារម្ភពីបញ្ហាសង្គ្រាមពន្ធអាចទាញសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចូលក្នុងវិបត្តិ។ ប៉ុន្តែផ្សារហ៊ុននេះបានកម្រើកឡើងវិញបន្តិច ក្រោយមានពាក្យចចាមអារ៉ាមថាលោក ត្រាំ កំពុងគិតពីការផ្អាកពន្ធរយៈពេល៩០ថ្ងៃ តែសេតវិមានបានចេញមកច្រានចោលថា វាជាព័ត៌មានក្លែងក្លាយ។

ប៉ុន្តែមិនយូរប៉ុន្មានផ្សារហ៊ុនបានធ្លាក់ចុះម្តងទៀតក្រោយលោក ត្រាំ បានបញ្ជាក់ជំហររបស់លោកឡើងវិញថា លោកអាចនឹងដំឡើងពន្ធ៥០%ថែមទៀតលើប្រទេសចិនជាការឆ្លើយតបទៅនឹងវិធានការសងសឹករបស់ប្រទេសចិនកាលពីសប្តាហ៍មុន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើពិភពលោកកំពុងប្រឈមមុខនឹងការចាប់ផ្តើម នៃសង្រ្គាមពាណិជ្ជកម្ម ឬយ៉ាងណា?

ក្រោយសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធទៅវិញទៅមកលើប្រទេស និងដែនដីជាង១៨០ នៅលើពិភពលោក បានធ្វើឲ្យមាន…

អឺរ៉ុបកំពុងស្វះស្វែងរកការធ្វើពាណិជ្ជកម្មក្រោមបន្ទាត់ពន្ធសូន្យជាមួយឥណ្ឌា ក្រោយរងសម្ពាធពន្ធពីអាម៉េរិកកាន់តែខ្លាំង

ក្រោយរងសម្ពាធពន្ធជាបន្តបន្ទាប់ពីសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ បានជំរុញឱ្យសហភាពអឺរ៉ុប ដែលមានប្រជាជនសរុបប្រមាណ៤៥០លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ