ការប្រឆាំងគ្រឿងញៀន

ចំណាត់ការប្រឆាំងគ្រឿងញៀនរបស់លោក ត្រាំ កំពុងផ្ដាច់ចំណងការទូតរវាងអាម៉េរិក និងវេណេស៊ុយអេឡា


ចំណាត់ការប្រឆាំងគ្រឿងញៀនដ៏ក្តៅគគុករបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកកំពុងកាត់ផ្តាច់ចំណងការទូតរវាងសហរដ្ឋអាម៉េរិក និងប្រទេសវេណាស៊ុយអេឡា ក្រោយលោក ត្រាំ បញ្ហាឱ្យបេសកជនពិសេសអាម៉េរិកលោក រីឆាដ ក្រេណែល (Richard Grenell) បញ្ឈប់រាល់ការទាក់ទងទាំងអស់ជាមួយប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការប្រឆាំងគ្រឿងញៀន
ដោយ

កាសែត New York Times បានរាយការណ៍ដោយស្រង់សម្ដីមន្ត្រីជាន់ខ្ពស់អាម៉េរិកកាលពីថ្ងៃចន្ទ ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានលុបចោលការប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងការទូតជាមួយប្រទេសវេណេស៊ុយអេឡា និងបានប្រាប់បេសកជនពិសេសរបស់លោក គឺលោក រីឆាដ ក្រេណែល ឱ្យបញ្ឈប់ការទាក់ទងទាំងអស់ជាមួយប្រទេសនេះ។ ការប្រកាសផ្តាច់ការទំនាក់ទំនងនេះ កើតឡើងក្រោយអាម៉េរិកបានវាយប្រហារជាបន្តបន្ទាប់លើនាវាដឹកគ្រឿងញៀននៅសមុទ្រការីប៊ីន ជិតប្រទេសវ៉េណេស៊ុយអេឡា។ លោក ត្រាំ បានប្រាប់សភាថា អាម៉េរិកកំពុងមានជម្លោះប្រដាប់អាវុធជាមួយក្រុមជួញដូរគ្រឿងញៀន។

ទោះមានការរាយការណ៍ថា លោក ត្រាំ កំពុងពិចារណាវាយប្រហារប្រទេសអាម៉េរិកឡាទីនមួយនេះក៏ដោយ ប៉ុន្តែមន្ត្រីអាម៉េរិកបានអះអាងថា លោក ត្រាំ មិនទាន់កំណត់ថាតើត្រូវជំរុញយុទ្ធនាការយោធាទៅដំណាក់កាលទីពីរនៅឡើយទេ។

លោក ត្រាំ កាលពីថ្ងៃអាទិត្យ បានប្រាប់សមាជិកយោធារបស់អាម៉េរិកថា ការវាយប្រហាររបស់អាម៉េរិកលើនាវានៅឆ្នេរសមុទ្រវេណេស៊ុយអេឡា បានរារាំងរំហូរចូលនៃគ្រឿងញៀនតាមសមុទ្រទៅកាន់អាម៉េរិក ហើយពេលនេះអាម៉េរិកកំពុងពិនិត្យមើលការរារាំងនៅតាមផ្លូវគោកវិញម្ដង។

ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស់ មានភាពតានតឹងខ្លាំងចាប់តាំងពីលោក ត្រាំ បានវិលត្រឡប់មកដឹកនាំសេតវិមានជាថ្មី ខណៈប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានបដិសេធការចោទប្រកាន់របស់អាម៉េរិក ដែលថាគ្រឿងញៀនត្រូវបានផលិតនៅប្រទេសខ្លួន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមមនុស្សជំនាន់ Gen Z កំពុងអង្រួនពិភពលោក ដែលទាមទារឱ្យប្រទេសនីមួយៗវិនិច្ឆ័យរោគដែលឆ្លងដល់ពួកគេឱ្យឃើញ

ចេញពីប្រទេសមួយទៅប្រទេសមួយ ក្រុមមនុស្សដែលស្ថិតក្នុងជំនាន់ Gen Z ពោលគឺចន្លោះពីអាយុ១៣ឆ្នាំដល់២៨ឆ្នាំ កំពុងតែពុល និងវក់វីជាមួយចលនាប្រឆំាង។…

ថៃនឹងផ្ដល់ភាពស្របច្បាប់ដល់កម្មករបរទេសរួមទាំងកម្ពុជា ក្រោយជួបបញ្ហាខ្វះកម្លាំងពលកម្ម

ប្រទេសថៃដែលកំពុងជួបបញ្ហាខ្វះកម្លាំងពលកម្មក្រោយការចាកចេញរបស់ពលរដ្ឋខ្មែរ បន្ទាប់ពីបើកការឈ្លានពានលើប្រទេសកម្ពុជា នឹងផ្តល់ទិដ្ឋាការដល់កម្មករចំណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ