ប្រយុទ្ធ ចាន់អូចាត្រូវបានតុលាការព្យួរអំណាច

លោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់អូចាត្រូវបានតុលាការព្យួរតួនាទី


តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី ២៤ ខែសីហា បានសម្រេចការបោះឆ្នោតក្នុងតម្លៃ ៥ទល់នឹង៤សំឡេង ដើម្បីបង្គាប់បញ្ជាឲ្យមានការព្យួរតួនាទីលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចាន់អូចា។ ការបង្គាប់បញ្ជាពីតុលាការនេះ ធ្វើឡើងបន្ទាប់ពីតុលាទទួលបាននូវញ្ញត្តិដែលស្នើឲ្យមានការត្រួតពិនិត្យសម្រេចលើតំណែងជានាយករដ្ឋមន្ត្រីរបស់លោកប្រយុទ្ធ ដែលបានកាន់អំណាចមកអស់រយៈពេល៨ឆ្នាំមកនេះ។
លោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចាន់អូចាត្រូវបានតុលាការព្យួរតួនាទី

ដ្បិតថា រដ្ឋធម្មនុញ្ញថ្មីរបស់ថៃ គឺនាយករដ្ឋមន្ត្រី​មិនអាចកាន់តំណែង​លើសពី៨ឆ្នាំបាននោះឡើយ។ នេះបើតាមសេក្ដីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកថៃ បាងកកប៉ុស្ដិ៍។

ញ្ញត្តិដែលស្នើឲ្យមានការព្យួរតួនាទីលោកនាយករដ្ឋមន្ត្រី​ប្រយុទ្ធចាន់អូចា ត្រូវបានបញ្ជូនពីសភាទៅកាន់តុលាការ​នៅថ្ងៃទី ២២ខែសីហា។ គណបក្សប្រឆាំងថៃបានស្នើទៅកាន់តុលាការ ​ឲ្យ​កាត់ក្ដីសម្រេច​ចុងក្រោយទៅលើ​មុខតំណែងរបស់លោកប្រយុទ្ធចាន់អូចា ប៉ុន្ដែ ក៏នៅបើកចំហរ​ឲ្យមានការបកស្រាយ​ពីសាមីខ្លួន​ជុំវិញករណីនេះផងដែរ។

ក្រុមអ្នករិះគន់ជាច្រើន​បាននិយាយថា លោកប្រាយុទ្ធ គួរតែត្រូវបាន​បញ្ចប់តំណែង​តែម្ដង​នៅត្រឹមថ្ងៃពុធ ទី២៤ សីហា ខណៈដែល​ការចូលមកកាន់តំណែងថ្ងៃដំបូងរបស់លោកត្រូវបានរាប់តាំងពី​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៤ ដោយគិតមកទល់ពេលនេះគឺមានរយៈពេល​៨ឆ្នាំគត់ ស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ថៃដែលបានកំណត់អណាត្តិនាយករដ្ឋមន្ត្រីមិនឲ្យលើសពី៨ឆ្នាំនោះឡើយ។ ប៉ុន្ដែ អ្នកគាំទ្រ​លោកប្រាយុទ្ធចាន់អូចានិយាយថា ការកាន់តំណែងរបស់លោកគួរតែរាប់ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩មក បន្ទាប់ពីរដ្ឋធម្មនុញ្ញបច្ចុប្បន្នបានចូលជាធរមាន​នៅឆ្នាំ២០១៧។

តុលាការថៃបាននិយាយថា ចៅក្រមទាំង៩​បានយល់ព្រម​ជាឯកច្ឆ័ន្ធទទួលយកញ្ញត្តិសម្រាប់ពិចារណា និងបានបង្គាប់បញ្ជាឲ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចាន់អូចា អាចប្រឆាំង​តតាំងនឹងញ្ញត្តិនេះនៅចំពោះមុខតុលាការ​នៅក្នុងរយៈពេល១៥ថ្ងៃ បន្ទាប់ពីមានការជូនដំណឹងជាផ្លូវការ។ ហើយអំឡុងពេលពិចារណានេះ តុលាការ នៅថ្ងៃទី ២៤ សីហានេះ ក៏បានសម្រេច​បោះឆ្នោត​ព្យួរតួនាទីនាយករដ្ឋមន្ត្រី​លោកប្រាយុទ្ធចាន់អូចាក្នុងសំឡេងគាំទ្រ៥សំឡេង ទល់នឹងសំឡេងប្រឆាំង​៤សំឡេង។

ក្នុងអំឡុងពេល​លោកប្រាយុទ្ធចាន់អូចា ត្រូវបានព្យួរពីតួនាទី ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វង់សាវុន នឹងត្រូវឡើងធ្វើជា​នាយករដ្ឋមន្ត្រីស្ដីទីជំនួស ហើយលោក វង់សាវុន នឹងត្រូវ​ចូលរួមប្រជុំ​គណៈរដ្ឋមន្ត្រី​នៅក្នុង​មុខតំណែង​រដ្ឋមន្ត្រីការពារជាតិ​របស់លោកផងដែរ៕




អត្ថបទបន្ទាប់


ពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាងនៅតែមានកំណើនខ្ពស់ ទោះមានផលរំខានមួយចំនួនក្ដី

ព័ត៌មាន
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសក្បែរខាង បានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម តួយ៉ាង យោងតាមរបាយការណ៍របស់អ…

អតីតប្រធានាធិបតីលោករ៉ាចាប៉ាកសា នឹងវិលចូលស្រុកវិញនៅពីរសប្តាហ៍ខាងមុខ

ព័ត៌មាន
អតីតប្រធានាធិបតីស្រីលង្កាស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ដែលកំពុងភៀសខ្លួនស្នាក់នៅប្រទេសថៃនោះ អាចនឹងត្រូវត្រលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ