ព្រឹត្តិការណ៍នេះគឺជាសញ្ញសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងជាមួយតំណាងចែកចាយ និងមជ្ឈមណ្ឌលសេវាកម្មជួសជុល និងបង្ហាញពីទស្សនវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុនសម្រាប់ឆ្នាំ 2026។
ព្រឹត្តិការណ៍នេះបានស្វាគមន៍តំណាងចែកចាយសំខាន់ៗ មជ្ឈមណ្ឌលសេវាកម្មជួសជុល ដែលបានបង្កើតវេទិកាសំខាន់ៗសម្រាប់ការសហការ ការចែករំលែកចំណេះដឹង និងការនែនាំពីយុទ្ធសាស្ត្ររួមគ្នាក្នុងឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនTVS Tuk Tuk Cambodia ក្នុងការគាំទ្រតំណាងចែកចាយនិងការកែលម្អដម្បីបំពេញចិត្តរបស់អតិថិជនទូទាំងប្រទេស។
ក្នុងឱកាសនេះ ក្រុមហ៊ុនTVS Tuk Tuk Cambodia ក៏មាន ដាក់បង្ហាញផលិតផលថ្មីជាផ្លូវការ ដោយបង្ហាញពីបច្ចេកវិទ្យា សារៈសំខាន់ និងភាពច្នៃប្រឌិតថ្មីៗ រួមទាំងគម្រោងផលិតផលសម្រាប់អនាគត។ ចំណុចសំខាន់មួយនៃព្រឹត្តិការណ៍ គឺការដាក់បង្ហាញនូវ ម៉ូដែលកង់បីTVSថ្មីសម្រាប់ឆ្នាំ 2026 រួមមាន TVS King Duramax Plus (225cc) និង TVS King Deluxe Plus (200cc)។
ម៉ូដែលទាំងនេះបង្ហាញពីការផ្តោតសំខាន់របស់ TVS លើសមត្ថភាពប្រតិបត្តិការ ភាពរឹងមាំ រូបរាងនៃការរចនា ប្រព័ន្ធ ISG ពិសេសថែមទៀតនៅគឺមាន ប្រពន្ធ័ធុងទឹកស្អំ Liquid Cooled និង Air Cool សម្រាប់បញ្ចុះកំដៅ ដែលអាចទុកចិត្តបាន ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការកាន់តែខ្ពស់របស់អតិថិជនកម្ពុជា ជាពិសេសក្នុងវិស័យដឹកអ្នកដំណើរ ដឹកជញ្ជូនអីវ៉ាន់ និងប្រកបអាជីវកម្ម។
បន្ថែមពីនេះ ក្រុមហ៊ុនTVS Tuk Tuk Cambodia ក៏បានដាក់បង្ហាញផលិតផលប្រេងម៉ាស៊ីន TVS និង គ្រឿងបន្លាស់ TVS ដែលមានស្តង់ដារពិតប្រាកដ ជាច្រើនប្រភេទ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះគុណភាព សេវាកម្មក្រោយការលក់ និងសមត្ថភាពប្រើប្រាស់រយៈពេលវែងរបស់យានយន្ត។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែអបអរសាទរការរីកចម្រើនកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ទិសដៅច្បាស់លាស់សម្រាប់អនាគតផងដែរ។ តាមរយៈព្រឹត្តិការណ៍នេះ ក្រុមហ៊ុន TVS Tuk TukCambodia បានបញ្ជាក់ឡើងវិញពីបេសកកម្មក្នុងការរីកចម្រើនរួមគ្នាជាមួយតំណាងចែកចាយ និងបន្តផ្តល់ជូនដំណោះស្រាយ ទំនុកចិត្ត និងមានគុណភាពខ្ពស់ សម្រាប់ទីផ្សារកម្ពុជា។