ករណីឆ្លងសហគមន៍

ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣នាក់ខណៈអ្នកជាសះស្បើយមាន៩៤នាក់ និងស្លាប់០១ករណី


ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួនដល់ទៅ៩៤នាក់ និងមានករណីស្លាប់ម្នាក់។
ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦៣នាក់ខណៈអ្នកជាសះស្បើយមាន៩៤នាក់ និងស្លាប់០១ករណី

យោង​តាម សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង ៦៣​នាក់​នោះ សុទ្ធ​សឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ស្រប​ពេល​ដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​៩៤​នាក់ ដែល​តម្រូវ​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​បន្ថែម​ទៀត​ដោយ​ខ្លួនឯង​។

សម្រាប់​អ្នក​វិជ្ជមាន​ទាំង ៦៣​នាក់ រួម​មាន​២៣​ករណី​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ​៣១​ករណី​,​កណ្តាល​១​ករណី​, កំពង់ឆ្នាំង​១​ករណី​,​កោះកុង​១​ករណី​, ស្វាយ​រៀង​២២​ករណី និង​ខេត្ត​ព្រះ​សីហ​នុ​៦​ករណី ព្រៃវែង​១​ករណី​។

ដោយឡែក​ចំពោះ​ករណី​ស្លាប់​វិញ គឺជា​បុរស​ជនជាតិ​ចិន អាយុ​៤២ ឆ្នាំ រស់នៅ អា​ផាត​មិន ព្រី​ន​ស៍ ធូ​វើ នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដោយ​បាន​ស្លាប់​បាត់បង​ជីវិត​កាលពី​ថ្ងៃ​ទី​០៤​មេ​សា ម្សិលមិញ​នេះ ហើយ​ក្រសួងសុខាភិបាល​បញ្ជាក់​ថា ស្លាប់​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​19​។

សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ២៧៥២​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ១៧៤៧​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន​៩៧៩​នាក់​និង​ស្លាប់​បាត់បង់​ជីវិត​ចំនួន​២១​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ និងអ្នកជំនួញ យល់ឃើញផ្សេងៗគ្នាជុំវិញបម្រាមគោចរ២សប្ដាហ៍របស់អាជ្ញាធររាជធានីភ្នំពេញ

ព័ត៌មាន
ចាប់តាំងពីថ្ងៃទី ០១ ខែមេសាឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រចចេញវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩…

កំពូលទីផ្សារនាំចេញទំនិញទាំង១០របស់កម្ពុជាអាមេរិកឈរកំពូលតារាង

ព័ត៌មាន
នៅឆ្នាំ២០២០ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយប្រទេសជាដៃគូទាំងអស់ដល់ទៅ ជិត៣៦ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជាមានដល់ទៅជាង១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ