ព្យុះកំពុងវាយប្រហារនៅកូរ៉េខាងត្បូង និងជប៉ុន

ព្យុះកំណាច Typhoon Hinnamnor ធ្វើឲ្យអាជីវកម្មជាច្រើននៅកូរ៉េខាងត្បូង និងជប៉ុនត្រូវបានផ្អាកដំណើរការ


ព្យុះកំណាច ទីហ្វុង ហ៊ីនណាមន័រ (Typhoon Hinnamnor) បាននឹងកំពុងឆ្ពោះទៅដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ ទី ៥ ខែ កញ្ញា ដែលបានបង្ខំឱ្យអាជ្ញាធរនៅប្រទេសនេះ លុបចោលជើងហោះហើរជាបន្ទាន់ និងផ្អាកប្រតិបត្តិការអាជីវកម្មមួយចំនួនធំ ព្រមទាំងបិទសាលារៀនជាដើម ខណៈដែលប្រទេសនេះ បានបង្កើនការព្យាករនៃកម្រិតប្រកាសអាសន្នព្យុះទីហ្វុងនេះ ដល់កម្រិតខ្ពស់បំផុតហើយនាពេលនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ព្យុះកំណាច Typhoon Hinnamnor ធ្វើឲ្យអាជីវកម្មជាច្រើននៅកូរ៉េខាងត្បូង និងជប៉ុនត្រូវបានផ្អាកដំណើរការ

បើទោះបីជា មានបញ្ហាភ្លៀងធ្លាក់ច្រើន ដែលបង្កមកពីព្យុះធំៗក្ដី ប៉ុន្ដែ មកទល់នឹងពេលនេះ គ្មានការអះអាងពីអ្នកវិទ្យាសាស្ត្រ ឬក៏ស្ថាប័នជំនាញណាមួយ អំពីការបាក់ស្រុត ឬលិចលង់ភពផែនដីដូចពាក្យចចាមអារាមតៗគ្នានោះទេ។

មកទល់នឹងពេលនេះ ព្យុះទីហ្វុងហ៊ីនណាមន័រនេះ បានបង្កឲ្យមានភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំងក្លានៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ដោយព្យុះនេះកំពុងធ្វើដំណើរទៅភាគខាងជើងនៃប្រទេស ក្នុងល្បឿន ២៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយព្យុះ កំណាចមួយនេះ ត្រូវបានគេរំពឹងថា នឹងវាយលុកនៅភាគនិរតីនៃទីក្រុងកំពង់ផែ Busan ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារ ក្រោយពីបានទៅដល់ទឹកពីកោះ Jeju នៅថ្ងៃច័ន្ទដើមសប្តាយ៍នេះតែម្តង។

ជាមួយនឹងស្ថានការប្រកាសអាសន្ននេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយកាលពីថ្ងៃចន្ទថា «លោកនឹងស្ថិតនៅក្នុងការិយាដើម្បីតាមដានការវិវត្ត» បន្ទាប់ពីលោកបានបញ្ជាឲ្យអាជ្ញាធរខិតខិប្រឹងប្រែងទប់ទល់ និងកាត់បន្ថយការខូតខាតដោយព្យុះដែលមានកម្លាំងខ្លាំងនេះ។នបញ្ហាភ្លៀងធ្លាក់ច្រើន ដែលបង្កមកពីព្យុះធំៗក្ដី ប៉ុន្ដែ មកទល់នឹងពេលនេះ គ្មានការអះអាងពីអ្នកវិទ្យាសាស្ត្រ ឬក៏ស្ថាប័នជំនាញណាមួយ អំពីការបាក់ស្រុត ឬលិចលង់ភពផែនដីដូចពាក្យចចាមអារាមតៗគ្នានោះទេ។

មកទល់នឹងពេលនេះ ព្យុះទីហ្វុងហ៊ីនណាមន័រនេះ បានបង្កឲ្យមានភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំងក្លានៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ដោយព្យុះនេះកំពុងធ្វើដំណើរទៅភាគខាងជើងនៃប្រទេស ក្នុងល្បឿន ២៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយព្យុះ កំណាចមួយនេះ ត្រូវបានគេរំពឹងថា នឹងវាយលុកនៅភាគនិរតីនៃទីក្រុងកំពង់ផែ Busan ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារ ក្រោយពីបានទៅដល់ទឹកពីកោះ Jeju នៅថ្ងៃច័ន្ទដើមសប្តាយ៍នេះតែម្តង។

ជាមួយនឹងស្ថានការប្រកាសអាសន្ននេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយកាលពីថ្ងៃចន្ទថា «លោកនឹងស្ថិតនៅក្នុងការិយាដើម្បីតាមដានការវិវត្ត» បន្ទាប់ពីលោកបានបញ្ជាឲ្យអាជ្ញាធរខិតខិប្រឹងប្រែងទប់ទល់ និងកាត់បន្ថយការខូតខាតដោយព្យុះដែលមានកម្លាំងខ្លាំងនេះ។

រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បាននិយាយថា «នឹងមានខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំង នៅទូទាំងប្រទេសរហូតដល់ថ្ងៃអង្គារ ដោយសារព្យុះទីហ្វុងនេះ មានរលកកម្ពស់ខ្ពស់ ដែលនឹងប៉ះពាល់ខ្លាំងនៅតំបន់ឆ្នេរ ដោយអាចបណ្តាលឲ្យមានរលកធំៗផងដែរ»។

បើយោងតាមរដ្ឋបាលឧតុនិយមដដែល កូរ៉េខាងត្បូងបានចាត់ថ្នាក់ព្យុះទីហ្វុងជាបួនប្រភេទ ហើយព្យុះហ៊ីនណាមន័រនេះ ត្រូវបានគេរំពឹងថា ជាកម្រិតខ្លាំងបំផុត ដែលនឹងបោកបក់មកលើប្រទេស ជាមួយនឹងកម្លាំងដ៏ខ្លាំងក្លា ដែលអាចមានល្បឿនខ្យល់រហូតដល់ទៅ ៥៣ ម៉ែត្រក្នុងមួយវិនាទី។

ជាមួយគ្នានេះ ការព្រមានត្រូវបានចេញផ្សាយ នៅទូទាំងទីក្រុងភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង រួមទាំងទីក្រុងខ្វាងជូ (Gwangju) ទីក្រុងបូសាន (Busan) ទីក្រុងដៃហ្គូ (Daegu) និងយ៉លសាន (Ulsan) បន្ទាប់ពីនោះ ក៏មានកោះជីជូ (Jeju) នៅភាគខាងត្បូងប្រទេសផងដែរ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យ ទី ៤ ខែកញ្ញាដែរថា ព្យុះទីហ្វុងHinnamnor នេះក៏អាចនឹងឆ្ពោះទៅដល់កោះខ្យូស៊ូ (Kyushu) ភាគនិរតីរបស់ប្រទេសជប៉ុននៅថ្ងៃអង្គារផងដែរ ដោយអាជ្ញាធរជប៉ុនបានព្រមានការកើនឡើងទឹកសមុទ្រ ដែលមានរលកកម្ពស់ខ្ពស់ ខ្យល់បក់បោកខ្លាំង និងការបាក់ដីជាដើម។

លើសពីនេះ ការព្យាករកម្ពស់ទឹកភ្លៀងរយៈពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃអង្គារ អាចមានដល់៣០០ មីលីម៉ែត្រនៅតំបន់ Kyushu និងភាគខាងត្បូង និងខាងជើង Kyushu មាន២៥០ មីលីម៉ែត្រ និងតំបន់កោះផ្សេងៗទៀតមាន១២០ មីលីម៉ែត្រនៃរយៈកម្ពស់ទឹកភ្លៀងនៅប្រទេសជប៉ុន។

សូមបញ្ជាក់ថា បើទោះបីជា នៅអំឡុងរដូវកាលនេះ ការធ្លាក់ភ្លៀងខ្លាំង និងបង្កឡើងដោយព្យុះបោកបក់ តែងតែកើតមានជាហូរហែរនៅតាមប្រទេសជាច្រើនក្ដី ប៉ុន្ដែ មកទល់ពេលនេះ មិនមានការរាយការណ៍ពីអ្នកវិទ្យាសាស្ត្រ ឬស្ថាប័នជំនាញរបស់ពិភពលោកណាមួយ ដែលបានផ្សព្វផ្សាយអំពីការលិចលង់ភពផែនដីដូចពាក្យចចាមអារាមមួយចំនួននោះទេ៕




អត្ថបទបន្ទាប់


តើវិស័យSME កម្ពុជាមានការរីកចម្រើន ឬទន់ខ្សោយអ្វីខ្លះ បើធៀបនឹងប្រទេសជិតខាង?

សហគ្រាសខ្នាតតូច និងមធ្យម គឺជាវិស័យស្នូលមួយដ៏សំខាន់ក្នុងការទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែ បើតាមអ្នកជំនាញបានអះអាងថា វិស័យនេះ នៅជួបប…

ហ្វីលីពីនអាចនឹងបើកភ្លើងខៀវ អនុញ្ញាតឲ្យយោធាអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន ករណីជម្លោះនៅកោះតៃវ៉ាន់ផ្ទុះឡើង

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថា ហ្វីលីពីននឹងអនុញ្ញាតឱ្យទ័ពសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួននៅក្នុងប្រទេស …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ