ព្យុះកំណាច Yagi

ធនាគារភាគច្រើននៅវៀតណាម បានព្យាករបន្ទាបប្រាក់ចំណេញសម្រាប់ឆ្នាំ២០២៤ តាំងពីមុនផ្ទុះបាតុភូតព្យុះកំណាច Yagi


លទ្ធផលនៃការស្ទង់មតិធ្វើឡើងមុនពេលកើតមានបាតុភូតព្យុះទីហ្វុងដ៏កំណាច Yagi ដែលធនាគារកណ្ដាលវៀតណាម បានចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា ធនាគារភាគច្រើននៅប្រទេសវៀតណាម បានបន្ទាបការព្យាករប្រាក់ចំណេញរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
ព្យុះកំណាច Yagi
ដោយ

ការស្ទង់មតិលើបណ្ដាគ្រឹះស្ថានធនាគារវៀតណាម ទាក់ទិននិន្នាការអាជីវកម្មនៅប្រទេសវៀតណាម ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងមុនពេលកើតមានបាតុភូតព្យុះទីហ្វុងដ៏កំណាច Yagi ដែលបានធ្វើឱ្យវៀតណាម ខាតបង់ជិត៣,៣ពាន់លានដុល្លារអាម៉េរិក។ នេះមានន័យថា ការព្យាកររបស់ធនាគារទាំងនេះមិនទាន់បានគិតពីផលប៉ះពាល់នៃគ្រោះមហន្តរាយដែលបង្កឡើងដោយព្យុះកំណាច Yagi នៅឡើយទេ។

យោងតាមលទ្ធផលនៃការស្ទង់មតិបង្ហាញថា ចំនួនគ្រឹះស្ថានធនាគារដែលរំពឹងថា នឹងសម្រេចបានកំណើនប្រាក់ចំណេញមុនកាត់ពន្ធនៅឆ្នាំ២០២៤ បានធ្លាក់ចុះពី៨៦,២% នៅក្នុងការស្ទង់មតិលើកមុនមកនៅត្រឹម៧៩,៦%នៅពេលនេះ។ លើសពីនេះ គ្រឹះស្ថានធនាគារចំនួន១៥,៩% មានការព្រួយបារម្ភអំពីកំណើនប្រាក់ចំណេញអវិជ្ជមាន បើធៀបនឹងជាង១១%នៅក្នុងការស្ទង់មតិកាលពីលើកមុន។

ធនាគារទាំងនេះ ក៏បានឆ្លើយតបដែរថា សន្ទនីយភាព នៃប្រព័ន្ធធនាគារវៀតណាម ក្នុងត្រីមាសទី៣ ឆ្នាំនេះមានភាពប្រសើរឡើងបើធៀបនឹងត្រីមាសទី២។ បណ្ដាគ្រឹះស្ថានធនាគារបានព្យាករថា សន្ទនីយភាពក្នុងត្រីមាសទី៤ នេះ និងឆ្នាំ២០២៤ ទាំងមូលនឹងបន្តប្រសើរឡើងបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។

ការស្ទង់មតិក៏បង្ហាញផងដែរថា ចាប់តាំងពីដើមត្រីមាសទី៤ មក បណ្ដាគ្រឹះស្ថានធនាគារបានដំឡើងតិចតួចនូវអត្រាការប្រាក់លើប្រាក់បញ្ញើ និងរក្សាអត្រាការប្រាក់លើកម្ចីឱ្យនៅកម្រិតទាប។ សម្រាប់ឆ្នាំ២០២៤ ទាំងមូល បណ្ដាគ្រឹះស្ថានធនាគារបានព្យាករថា អត្រាការប្រាក់លើប្រាក់បញ្ញើ នឹងហក់ឡើង០,១% ហើយអត្រាការប្រាក់លើកម្ចីនឹងថយចុះ០,០៩% បើធៀបនឹងចុងឆ្នាំ២០២៣៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មន្ត្រីជំនាញព្រមានថា វិស័យអចលនទ្រព្យរបស់ថៃ មិនទាន់គេចផុតពីវិបត្តិនៅឡើយទេ

ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានព្រមានថា វិស័យអចលនទ្រព្យថៃ កំពុងស្ថិតក្នុងវិបត្តិនៅឡើយនៅត្រីមាសចុងក្រោយឆ្នាំនេះ ក្រោយអត្រាបដិសេធផ្ដល់កម្…

សិង្ហបុរី ជាប់ជាប្រទេសមានបំផុតទី៤ លើពិភពលោកប្រចាំឆ្នាំ២០២៤ ដោយឈរលើសហរដ្ឋអាម៉េរិកទៅទៀត

យោងតាមទស្សនាវដ្ដី Forbes ដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក បានបង្ហាញថា សិង្ហបុរី ដែលជាប្រទេសដែនកោះតូចមួយ និងគ្មានធនធានធម្មជាតិ ដូចប្រទេសដទៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ