ថាមពល-ប្រេង

ប្រទេសបង់ក្លាដេស ប្រកាសពីការកើនឡើងតម្លៃប្រេងឥន្ធនៈ បង្កើនការភ័យខ្លាចចំពោះអតិផរណាកាន់តែខ្លាំង


ប្រទេសបង់ក្លាដែសបានអនុញ្ញាតឲ្យតម្លៃប្រេងឥន្ធនៈហក់ឡើង ៥០% បន្ថែមទៀតកាលពីចុងសប្ដាហ៍មុននេះ ដែលជាវិធានការមួយកាត់បន្ថយបន្ទុកឧបត្ថម្ភធនរបស់រដ្ឋាភិបាលបង់ក្លាដេសចំពោះតម្លៃប្រេង ប៉ុន្តែវាបានបន្ថែមសម្ពាធកាន់តែខ្លាំងទៅលើអតិផរណា ដែលកំពុងតែកើនឡើងលើសពី ៧% ស្រាប់ទៅហើយនោះ។ប្រការនេះ កំពុងបង្កជាក្ដីបារម្ភកាន់តែខ្លាំងឡើង ចំពោះសេដ្ឋកិច្ចទំហំ ៤១៦ ពាន់លានដុល្លាររបស់បង់ក្លាដេស ដែលអាចនឹងប្រឈមវិបត្តិកាន់តែយ៉ាប់យ៉ឺន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ។
ពលរដ្ឋបង់ក្លាដេសរងចាំចាក់ប្រេង
ដោយ

បង់ក្លាដេស ជាកំណើនលឿនបំផុតមួយនៅលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្ដែ ប្រទេសបច្ចុប្បន្ន កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចជាច្រើនពិសេស បញ្ហាវិស័យថាមពល ប្រេងសាំងហក់ឡើងថ្លៃខ្ពស់ បង្កឲ្យមានអតិផរណាកើនឡើងខ្លាំង។

ជាមួយគ្នានេះ ការកើនឡើងតម្លៃថាមពល និងស្បៀងអាហារដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានធ្វើឱ្យការចំណាយលើការនាំចូលរបស់បង់ក្លាដេសកើនឡើង ដោយបង្ខំឱ្យរដ្ឋាភិបាលបង់ក្លាដែសស្វែងរកប្រាក់កម្ចីពីទីភ្នាក់ងារពិភពលោកមួយចំនួនរួមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិផងដែរ។

ក្រសួងថាមពល អគ្គិសនី និងធនធានរ៉ែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា តម្លៃប្រេងសាំងត្រូវបានដំឡើងបន្ថែមជាង៥០% ដល់តម្លៃប្រហែល ១ដុល្លារ ៣៨សេន ក្នុងមួយលីត្រ រីឯប្រេងម៉ាស៊ូត និងប្រេងកាតក៏មានការកើនឡើងប្រហាក់ប្រហែលគ្នានេះដែរ។

ក្រសួងនេះបានបន្ថែមថា ការកើនឡើងតម្លៃប្រេងឥន្ធនៈ គឺជៀសមិនរួចនោះទេដោយសារលក្ខខណ្ឌទីផ្សារពិភពលោក ហើយក្រសួងនេះបានកត់សម្គាល់ថា សាជីវកម្មប្រេងបង់ក្លាដែសគ្រប់គ្រងដោយរដ្ឋបានខាតបង់ប្រហែល ៨៥ លានដុល្លារលើការលក់ប្រេងក្នុងរយៈពេល៦ខែដល់ខែកក្កដា ដោយសារការឧបត្ថម្ភធនលើតម្លៃប្រេងសាំងនេះ។

លោក ណាស្រ៊ុល ហាមីត (Nasrul Hamid) រដ្ឋមន្ត្រីក្រសួងថាមពល អគ្គិសនី និងធនធានរ៉ែ បានប្រាប់អ្នកសារព័ត៌មានថ្មីៗនេះថា តម្លៃថ្មីនេះទំនងជានឹងប៉ះពាល់ដល់ពលរដ្ឋគ្រប់គ្នាហើយប៉ុន្តែពួកគេមិនមានជម្រើសផ្សេងឡើយ ដូច្នេះហើយប្រជាពលរដ្ឋត្រូវតែអត់ធ្មត់ ប៉ុន្តែតម្លៃប្រេងនេះនឹងត្រូវកែសម្រួលតាមតម្លៃទីផ្សារពិភពលោកពោលគឺ ប្រសិនបើប្រេងឆៅពិភពលោកធ្លាក់ចុះ នោះតម្លៃប្រេងឥន្ធនៈនៅបង់ក្លាដេសក៏នឹងចុះដែរ។

ការកើនឡើងតម្លៃប្រេងនេះបានកើតឡើងស្របពេលដែលអត្រាអតិផរណាបង់ក្លាដែសបានកើនឡើងលើសពី ៦% សម្រាប់រយៈពេល៩ខែជាប់ៗគ្នា និងបានបន្តកើនឡើងដល់ប្រមាណ ៧,៥% នៅក្នុងខែកក្កដា ដោយបន្ថែមសម្ពាធលើគ្រួសារក្រីក្រឱ្យមានចំណាយប្រចាំថ្ងៃរបស់ពួកគេកាន់តែខ្ពស់ និងបង្កើនហានិភ័យនៃភាពចលាចលក្នុងសង្គមផងដែរ។

សូមរំលឹកថា រដ្ឋាភិបាលបង់ក្លាដែសបានដំឡើងថ្លៃប្រេងម៉ាស៊ូត និងប្រេងកាតចំនួន ២៣% ម្ដងមកហើយកាលពីខែវិច្ឆិកា ដែលបណ្តាលឱ្យមានការកើនឡើងថ្លៃដឹកជញ្ជូនជិត៣០% ៕




អត្ថបទបន្ទាប់


ជប៉ុនផ្ដល់កម្ចីជាង៣៨០លានដុល្លារសម្រាប់កម្ពុជាអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ

ព័ត៌មាន
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីសម្បទាន ដែលមានទំហំទឹកប្រាក់ប្រមាណ ៣៨៣លានដុល្លារ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតកុងតឺន័រថ្មី នៅកំពង់ផែក្រ…

ក្រុមហ៊ុន Samsung នឹងចាប់ផ្ដើមការផលិតគ្រឿងបន្លាស់បន្ទះឈីបនៅក្នុងប្រទេសវៀតណាមនៅឆ្នាំ២០២៣

ព័ត៌មាន
ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងនឹងចាប់ផ្តើមផលិតគ្រឿងបន្លាស់បន្ទះសៀគ្វីនៅប្រទេសវៀតណាមក្នុងខែកក្កដា ឆ្នាំ២០២៣ ខណៈដែលក្រុមហ៊ុនផលិតអេឡិច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ