វិស័យ​បច្ចេកវិទ្យា

មជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីមួយ នឹងបើកដំណើរការនៅកម្ពុជា ដើម្បីជំរុញដល់សេដ្ឋកិច្ចឌីជីថល


រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុក និងជំរុញយ៉ាងខ្លាំង ក្នុងការកសាងនូវវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ដោយតម្រង់ឆ្ពោះទៅរកសេដ្ឋកិច្ចបែបឌីជីថល ដែលវាជាបដិវត្តន៍ថ្មីមួយនៃសេដ្ឋកិច្ចពិភពលោក។ ដោយមើលឃើញពីនិន្នាការនេះ ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកមួយ បានសហការជាមួយនឹងស្ថាប័នបរទេសមួយ ដែលជាភ្នាក់ងាររបស់រដ្ឋាភិបាលម៉ាឡេស៊ី គ្រោងនឹងបង្កើតនូវមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលមួយឡើងនៅកម្ពុជា ក្នុងទិសដៅជំរុញដល់ការវិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល។
មជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីមួយ នឹងបើកដំណើរការនៅកម្ពុជា ដើម្បីជំរុញដល់សេដ្ឋកិច្ចឌីជីថល (រូបភាព៖ ខេមបូណូមីស)
ដោយ

បន្ទាប់ពីសហការ​គ្នារយៈពេល​ជាង១ឆ្នាំ រវាងស្ថាប័ន Malaysia Digital Economy Corporation Sdn.Bhd ( MDEC) ដែលជាភ្នាក់ងារ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ជាមួយនឹង​ក្រុមហ៊ុន IG Tech Group ដែលធ្វើការងារ​លើផ្នែកដំណោះស្រាយឌីជីថល (Digital Solutions) នៅទីបំផុត ស្ថាប័ន​ទាំង២នេះ ក៏សម្រេច​ចុះកិច្ច ព្រមព្រៀង​ជាផ្លូវការ​ជាមួយគ្នា ដើម្បីបង្កើត មជ្ឈមណ្ឌល​ឧត្តមភាព (Center of excellence) មួយ ដើម្បី​ប្រមូលផ្តុំ​អ្នកជំនាញ ផ្នែកបច្ចេកវិទ្យា សម្រាប់​ប្រឹក្សាយោបល់ និងផ្តល់​ដំណោះស្រាយ ផ្នែកប្រព័ន្ធឌីជីថល ទៅលើវិស័យ​ចំនួន ៤នៅកម្ពុជា រួមមាន សន្ដិសុខ​បណ្ដាញអ៊ីធើណែត (Security Internet), ប្រព័ន្ធធានារ៉ាប់រង (Insurance system) , ការលាង​លុយកខ្វក់ (Money Laundering) និង វិស័យ អប់រំផងដែរ។

លោក Gopi Ganesalingam អនុប្រធាន​ស្ថាប័ន MDEC បានថ្លែងថា ការសហការគ្នា ជាមួយIG Tech Group ដើម្បីបង្កើតមជ្ឈមណ្ឌល​ឧត្តមភាព​នាពេលនេះ ពិតជាមាន​ប្រយោជន៍​ណាស់ ព្រោះតែ​បច្ចុប្បន្ននេះ បណ្តាប្រទេស​នៅក្នុង​តំបន់ ​អាស៊ាន​កំពុង​ពិភាក្សាគ្នា យ៉ាងផុសផុល អំពី សេដ្ឋកិច្ច​ឌីជីថល (Digital Economy) ។ លោកបន្តថា ស្ថាប័ន MDEC នឹងនាំ​ក្រុមហ៊ុន​ប្រមាណ​ជាង ៣០០ ដែលចង់​ពង្រីក​សក្តានុពល​នៃការផ្ដល់​នូវដំណោះស្រាយ​ផ្នែកឌីជីថល (Digital Solutions) ឲ្យ​អនុវត្ត​ប្រព័ន្ធបច្ចេកវិទ្យា នៅ​គ្រប់បណ្តា​ប្រទេស​តំបន់​ទម្លេមេគង្គ។

ថ្នាក់ដឹកនាំ​សំខាន់ៗ​ក្នុង​ពិធី​ចុះកិច្ចព្រមព្រៀង បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព (Center of Excellence)

ជាមួយគ្នានេះដែរ លោក គីម ពុទ្ធគិរី ប្រធានក្រុមហ៊ុន IG Tech Group បានបង្ហាញ​ពីជំនឿចិត្ត​យ៉ាងមុត​មាំថា ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​នេះ នឹងអាចដោះ​ស្រាយ​បញ្ហា​បានកាន់តែ​ច្រើន​បន្ថែមទៀត ដែលពាក់ព័ន្ធ​នឹងវិស័យ​សំខាន់ៗ ទាំង៤នៅម្ពុជា ហើយ​នឹងរំពឹងថាដំណោះស្រាយផ្នែកឌីជីថល (Digital Solutions) នឹងអាច​មានការ​អនុវត្ត​បន្ថែមទៀត​នៅគ្រប់​ប្រទេស​ក្នុងតំបន់​អាស៊ាន។

ភ្ញៀវចូលរួម​ក្នុងពិធី ចុះកិច្ច ព្រមព្រៀងជាផ្លូវការ ដើម្បីបង្កើត មជ្ឈមណ្ឌលឧត្តមភាព (Center of Excellence)

សព្វថ្ងៃនេះ ប្រព័ន្ធ​ដំណោះស្រាយ​ផ្នែក ឌីជីថល (Digital Solution System) ទើបតែដាក់​ដំណើរនៅក្នុង​ប្រទេស​កម្ពជា និងឡាវ តែប៉ុណ្ណោះ ខណៈដែលប្រធាន​ស្ថាប័នទាំង ២នេះ រំពឹង នឹងអាច​ដាក់ដំណើរការ​ប្រព័ន្ធនេះ ទៅកាន់​ប្រទេស​មួយចំនួន​ទៀត​រួមមានថៃ វៀតណាម និងភូមា​ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆមាសទី១ ឆ្នាំ ២០១៩នេះ តើវិស័យធនាគារ និង​ហិរញ្ញវត្ថុកម្ពុជា ល្អ ឬអាក្រក់?

ព័ត៌មាន
នៅក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៩ កន្លងមកនេះ វិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តរីកចម្រើនជាមួយនឹងភាពរឹងមាំ ដោយសារតែគ្រឹះស្ថានធនា…

លោក ផៃ ស៊ីផាន៖ មន្រ្តី​ទូត​អាមេរិក​វេច​អីវ៉ាន់​ចេញ​ទៅ បើ​មិន​ពេញ​ចិត្ត​ស្រុក​ខ្មែរ

ព័ត៌មាន
រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១ ខែ​សីហា​នេះ បាន​សំណូមពរ​ឲ្យ​មន្រ្តី​ស្ថានទូត​អាមេរិក​គួរតែ​វេច​បង្វេច ចាក​ចេញ​ទៅ បើ​សិន​ជា​ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ