វ៉ាក់សាំង​អង់គ្លេស​ AstraZeneca

អង់គ្លេស​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ Oxford-AstraZeneca ដែល​មាន​តម្លៃថោកនិងងាយស្រួលរក្សាទុក


ជាដំណឹងល្អសម្រាប់ពលរដ្ឋ​អង់គ្លេស បន្ទាប់ពី​រដ្ឋាភិបាល​អង់គ្លេស​ប្រកាសនៅថ្ងៃពុធ (ទី៣០ ធ្នូ) នូវ​ការ​​អនុម័ត​ឲ្យប្រើប្រាស់​វ៉ាក់សាំងកូវីដ-១៩ ដែល​ផលិត​រួមគ្នាដោយ​សាកលវិទ្យាល័យ​ Oxford និងក្រុមហ៊ុន AstraZeneca ។
អង់គ្លេស​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ Oxford-AstraZeneca ដែល​មាន​តម្លៃថោកនិងងាយស្រួលរក្សាទុក។ រូបភាព biopharma.reporter
ដោយ

មន្ត្រី​សុខាភិបាលអង់គ្លេស​បាន​និយាយថា វ៉ាក់សាំង Oxford/AstraZeneca នេះ មានតម្លៃ​ថោក​ និង​ងាយស្រួល​រក្សាទុក ដែល​អាចជា​ទីសង្ឃឹម​ដល់​ប្រទេស​នានា​នៅលើ​ពិភពលោក សម្រាប់ការ​បញ្ឈប់​ការរាតត្បាត​នៃជំងឺកូវីដ-១៩ ។ 

នៅចក្រភពអង់គ្លេស មន្ត្រី​សុខាភិបាល​សង្ឃឹមថា គេ​នឹង​អាច​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជនបានដល់ទៅ ២លាន​នាក់​ក្នុង​មួយ​សប្ដាហ៍ នៅក្នុង​ពេល​ដ៏ខ្លី​ខាងមុខ​នេះ ។

វ៉ាក់សាំងកូវីដ-១៩ ដែល​ផលិត​រួមគ្នា​ដោយ​សាកលវិទ្យាល័យ Oxford និង​ក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ត្រូវគេ​អះអាងថា មាន​តម្លៃ​ថោកជាងគេ និង​ងាយស្រួល​ក្នុងការរក្សា​ទុក ។ វ៉ាក់សាំង AstraZeneca មានតម្លៃ​ ២,១៨ដុល្លារ​ក្នុង​មួយដូស ធៀបនឹង​វ៉ាក់សាំង Pfizer/BioNTech តម្លៃ ១៤,៧១ដុល្លារ​ ក្នុង​មួយ​ដូស, និង​វ៉ាក់សាំង Moderna តម្លៃ ១៨ដុល្លារ​ក្នុង​មួយដូស ។ នេះ​​បើ​យោងតាម​សារព័ត៌មាន Business Insider ។

កន្លងមក អង់គ្លេស​ក៏បាន​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​របស់​អាមេរិក/អាល្លឺម៉ង់ Pfizer/BioNTech ផងដែរ និងបាន​ចាប់ផ្ដើម​ចាក់​ឲ្យ​ប្រជាជន​បណ្ដើរៗ​រួច​ជាស្រេចហើយ ។

វ៉ាក់សាំង​ Oxford/AstraZeneca មានភាពងាយស្រួល​រក្សាទុក​ជាងវ៉ាក់សាំង Pfizer/BioNTech ពីព្រោះ​គេអាចរក្សាទុក​វា​នៅក្នុងកម្រិត​សីតុណ្ហភាព​ក្នុងទូ​ទឹកកក​ធម្មតាបាន ចំណែក​ឯ​ វ៉ាក់សាំង Pfizer/BioNTech វិញ ត្រូវរក្សាទុក​ក្នុងកម្រិតសីតុណ្ហភាព -៧០អង្សារសេ ទើបបាន ៕




អត្ថបទបន្ទាប់


រកឃើញករណីឆ្លងកូវីដ-១៩ ថ្មី ០២នាក់ ជាពលករ​ខ្មែរ​ធ្វើ​ដំណើរ​មក​ពីថៃ

ព័ត៌មាន
នៅថ្ងៃទី៣១ ធ្នូ នេះ ក្រសួងសុខាភិបាល​ បានប្រកាសថា មាន​ករណី​ឆ្លង​វីរុស​កូវីដ-១៩ ថ្មី ចំនួន ០២នាក់ទៀត ជា​ស្ត្រី​ខ្មែរ​ធ្វើការនៅប្រទេសថៃ ដែ…

ធនាគារជាតិកម្ពុជា៖ បើមានវ៉ាក់សាំងនៅឆមាសទី១ ឆ្នាំ២០២១ នោះសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ ៤%

ព័ត៌មាន
សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានធនាគារជាតិនៃកម្ពុជារំពឹងទុកថា អាចនឹងងើបឡើងវិញនៅក្នុងរង្វង់ ៤% ក្នុងបរិការណ៍ដែលមានថ្នាំវ៉ាក់សាំងបង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ