បច្ចុប្បន្នភាព កូវីដ-១៩ ថ្ងៃទី31-12-2020

រកឃើញករណីឆ្លងកូវីដ-១៩ ថ្មី ០២នាក់ ជាពលករ​ខ្មែរ​ធ្វើ​ដំណើរ​មក​ពីថៃ


នៅថ្ងៃទី៣១ ធ្នូ នេះ ក្រសួងសុខាភិបាល​ បានប្រកាសថា មាន​ករណី​ឆ្លង​វីរុស​កូវីដ-១៩ ថ្មី ចំនួន ០២នាក់ទៀត ជា​ស្ត្រី​ខ្មែរ​ធ្វើការនៅប្រទេសថៃ ដែលបាន​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជាវិញ ។
ស្ថានភាព​កូវីដ-១៩ នៅកម្ពុជា
ដោយ

ស្ត្រីជនជាតិខ្មែរទាំងពីររូប​ដែល​ឆ្លង​វីរុស​កូវីដ-១៩ ជា​ករណី​ថ្មី​នេះ ម្នាក់​មាន​អាសយដ្ឋាន​ស្នាក់នៅ​ នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្ត​បាត់ដំបង និង​ម្នាក់​ទៀត នៅ​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ។ 

ស្ត្រីពលករខ្មែរ​ទាំងពីររូបនេះ បានធ្វើ​ដំណើរ​មក​ពីប្រទេស​ថៃ មកដល់​កម្ពុជា នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែធ្នូ ហើយ​លទ្ធផល​សំណាករបស់ពួកគេ ត្រូវបាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ថា មានវិជ្ជមាន​កូវីដ-៩ ។ បច្ចុប្បន្ន អ្នកជំងឺទាំងពីររូបនេះ ត្រូវបាន​ដាក់​ឲ្យសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង ។ 

សរុបស្ថានភាព​ជំងឺកូវីដ-១៩ នៅទូទាំងប្រទេស គិតត្រឹម​ម៉ោង ០៧ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ 

ស្ថានភាព​កូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣១ ធ្នូ ២០២០ (ប្រភព​ក្រសួង​សុខាភិបាល)



អត្ថបទបន្ទាប់


Jack Ma ខាតបង់ប្រាក់ ១១ ពាន់លានដុល្លារ ត្រឹមតែ ២ខែប៉ុណ្ណោះ! ហេតុអ្វី?

ព័ត៌មាន
ត្រឹមតែរយៈពេល ២ខែ ប៉ុណ្ណោះ ដោយគិតមកតាំងពីចុងខែតុលា ឆ្នាំ២០២០មក ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីប្រាក់ពាន់លានដុល្លាររបស់ចិន គឺលោក Jack M…

អង់គ្លេស​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ Oxford-AstraZeneca ដែល​មាន​តម្លៃថោកនិងងាយស្រួលរក្សាទុក

ព័ត៌មាន
ជាដំណឹងល្អសម្រាប់ពលរដ្ឋ​អង់គ្លេស បន្ទាប់ពី​រដ្ឋាភិបាល​អង់គ្លេស​ប្រកាសនៅថ្ងៃពុធ (ទី៣០ ធ្នូ) នូវ​ការ​​អនុម័ត​ឲ្យប្រើប្រាស់​វ៉ាក់សាំងកូវីដ-១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ