ខ្សែរាជវង្សអង់គ្លេស​មានវិជ្ជមាន Covid-19

រាជទាយាទនៃចក្រភពអង់គ្លេសព្រះអង្គម្ចាស់ Charles តេស្ដវិជ្ជមាន Covid-19


រាជទាយាទនៃចក្រភពអង់គ្លេស ព្រះអង្គម្ចាស់ Charles ដែលជាបុត្រាច្បងរបស់ម្ចាស់ក្សត្រី Elizabeth II នោះ ត្រូវបានធ្វើតេស្ដ រកឃើញវិជ្ជមាន Covid-19 នៅថ្ងៃពុធ ទី២៥ ខែមីនានេះ។ នេះបើតាមប្រភពផ្លូវការរបស់ព្រះអង្គបានបញ្ជាក់នៅថ្ងៃពុធ ទី២៥ ខែមីនានេះ។
រាជទាយាទនៃចក្រភពអង់គ្លេសព្រះអង្គម្ចាស់ Charles តេស្ដវិជ្ជមាន Covid-19 (រូបភាព៖https://www.hellomagazine.com)
ដោយ

ព្រះអង្គម្ចាស់ វ័យ ៧១ ឆ្នាំរបស់ចក្រភពអង់គ្លេស គឺព្រះអង្គម្ចាស់ Charles ដែលជារាជទាយាទ​ក្នុងការ​ស្នង​រាជបល្ល័ង្ក គឺកំពុង​បង្ហាពីអាការៈ​ពាក់កណ្ដាល នៃមេរោគ Covid-19 ប៉ុន្ដែ ព្រះរាជសុខភាព​របស់ព្រះអង្គ​នៅតែមានសភាពល្អ​នៅឡើយទេ។ នេះបើតាម​ប្រភពពី​ រាជវាំង​អង់គ្លេស (Clarence House)។

ព្រះអង្គម្ចាស់ Charles កំពុង​ដាក់ខ្លួនទ្រង់នៅដាច់ដោយឡែក​ពីអ្នកដទៃ និងធ្វើការងារ​ពីរាជដំណាក់របស់ព្រះអង្គ នៅឯ​ Balmoral Estate នៅក្នុងប្រទេសស្កុតឡែន។ មហេសី​របស់ព្រះអង្គ គឺត្រូវបានធ្វើតេស្ដ​ដែរ ប៉ុន្ដែ គឺលទ្ធផល​អវិជ្ជមាន​។

នៅក្នុងសេចក្ដីថ្លែងការពី​រាជវាំង​អង់គ្លេស ព្រះអង្គម្ចាស់ Charles បានយាងចេញ​នៅក្នុងទំនាក់ទំនង​សាធារណៈ​ជាច្រើន​លើក នៅអំឡុង​២ទៅ៣ សប្ដាហ៍កន្លងមកនេះ ហើយ​ដូច្នេះហើយ វា​មិនអាច​ដឹងថា ទ្រង់បាន​ឆ្លង​មេរោគ Covid-19 នេះនៅឯណា និងនៅពេលណា​នោះទេ។

រាជទាយាទ​អង់គ្លេសមួយអង្គនេះ គឺជា​បុត្រាច្បង​របស់​ម្ចាស់ក្សត្រី​ Elizabeth II ដែលបច្ចុប្បន្ន​មាន​ព្រះជន ៩៣ ឆ្នាំ។ សេចក្ដីថ្លែងការ​របស់​រាជវាំង Buckingham បាន​ឲ្យដឹងថា ព្រះរាជសុខភាព​របស់​ម្ចាស់ក្សត្រី​នៅតែមានសភាពល្អនៅឡើយ។ ម្ចាស់ក្សត្រី បាន​យាងជួប​ជាមួយនឹង​ព្រះអង្គម្ចាស់ Charles ចុងក្រោយ  នៅព្រឹក​ថ្ងៃទី ១២ ខែមីនា។

គិតមកទល់ថ្ងៃទី ២៥ ខែមីនានេះ មានករណីឆ្លង​មេរោគ​ Covid-19 នៅអង់គ្លេស​ចំនួនជាង ៨ពាន់ករណី និងមានអ្នកស្លាប់​ចំនួនជាង ៤០០នាក់។ ​

ប្រភព៖ NBC News

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថៃទម្លាក់ថវិកាជំរុញសេដ្ឋកិច្ច ៣,៥ ពាន់លានដុល្លារបន្ថែមទៀត ដោះស្រាយបញ្ហា Covid-19

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី២៤ ខែមីនា បានសម្រេចអនុម័តកញ្ចប់វិធានការថវិកាជំរុញកំណើនតម្រូវការសេដ្ឋកិច្ច (Stimulus package) ដែលមាន…

ប៉ះពាល់​ដោយ​វីរុស​កូវីដ​១៩ សារព័ត៌មាន Globe អំពាវនាវ​រក​ជំនួយ​ហិរញ្ញវត្ថុ​ស្ម័គ្រ​ចិត្ត​ពី​សារធារណជន

ព័ត៌មាន
សារព័ត៌មាន​ភាសា​អង់គ្លេស Southeast Asia Globe បាន​អំពាវនាវ​រក​ជំនួយ​ហិរញ្ញវត្ថុ​ដោយ​ស្ម័គ្រ​ចិត្ត​ពី​អ្នក​អាន​របស់​ខ្លួន នៅ​ក្នុង​សប្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ