ចក្រភពអង់គ្លេស

អតិផរណារបស់ចក្រភពអង់គ្លេសនឹងកើនឡើងដល់កម្រិតកំពូលជាង ១៨% នៅដើមឆ្នាំ២០២៣


សេដ្ឋវិទូនៅធនាគារអាមេរិកស៊ីធី (Citi) បាននិយាយនៅថ្ងៃទី ២២ ខែសីហាថា អតិផរណាតម្លៃទំនិញប្រើប្រាស់នៅចក្រភពអង់គ្លេសអាចនឹងកើនឡើងដល់កម្រិតកំពូល ១៨,៦% នៅក្នុងខែមករាឆ្នាំ២០២៣ខាងមុខ ពោលគឺមានច្រើនជាង ៩ ដងនៃគោលដៅកំណត់របស់ធនាគារកណ្ដាលអង់គ្លេសទៅទៀត។ ការព្យាករនេះ ធ្វើឡើងបន្ទាប់ពីសេដ្ឋវិទូរូបនេះបានមើលឃើញពីការកើនឡើងខ្លាំងនូវតម្លៃថាមពលនារយៈពេលចុងក្រោយនេះ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
អតិផរណារបស់ចក្រភពអង់គ្លេសនឹងកើនឡើង!
ដោយ

លោក Benjamin Nabarro សេដ្ឋវិទូនៅធនាគារស៊ីធី (Citi) បាននិយាយនៅក្នុងការជូនដំណឹងមួយថា ឥឡូវនេះសំណួរគឺថា តើមានគោលនយោបាយណាមួយដែលអាចធ្វើទៅបានដើម្បីទូទាត់ផលប៉ះពាល់លើអតិផរណា និងសេដ្ឋកិច្ចយ៉ាងពិតប្រាកដនោះ?
អតិផរណាតម្លៃទំនិញប្រើប្រាស់ចុងក្រោយនេះគឺលើសពីកម្រិត ១៨% ដែលធ្លាប់កើតមាននៅក្នុងឆ្នាំ១៩៧៦នៅចក្រភពអង់គ្លេសទៅទៀត។
លោក Nabarro បាននិយាយថា អ្នកនាំមុខគេក្នុងការឈានទៅក្លាយជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស គឺលោកស្រី Liz Truss ទំនងជានឹងបង្កើតវិធានការមួយចំនួន ដើម្បីគាំទ្រដល់គ្រួសារដែលរងផលប៉ះពាល់ពីការកើនឡើងតម្លៃថាមពល ដែលប្រហែលជានឹងជួយបន្ថយអត្រាអតិផរណាកុំឱ្យឡើងខ្ពស់ថែមទៀត។
និយ័តករថាមពល Ofgem របស់អង់គ្លេសគ្រោងនឹងកំណត់ពន្ធអតិបរមាថ្មីសម្រាប់ពលរដ្ឋនៅសប្ដាហ៍នេះ ដែលវានឹងចូលជាធរមាននៅក្នុងខែតុលាឆ្នាំនេះ រហូងដល់ឆ្នាំ២០២៤ ដោយក្នុងនោះ ក៏មានការសន្មត់គោលនយោបាយជួយទូទាត់ថ្លៃថាមពលសម្រាប់ពលរដ្ឋដែលមានតម្លៃប្រហែលជាង២៥០ដុល្លារផងដែរ។

ប្រឈមមុខនឹងវិបត្តិអតិផរណាកើនឡើង ធនាគារកណ្ដាលរបស់អង់គ្លេសកាលពីដើមខែនេះ ក៏បានបង្កើនអត្រាការប្រាក់០,៥%បន្ថែម ដែលជាការបង្កើនអត្រាការប្រាក់ខ្ពស់បំផុតមិនធ្លាប់មានគិតតាំងពីឆ្នាំ២៩៩៥មក ហើយធនាគារកណ្ដាលអង់គ្លេសក៏បានព្យាករ អំពីការដាំក្បាលចុះយូរបំផុតនៃសេដ្ឋកិច្ចរបស់អង់គ្លេស បើគិតតាំងពីវិបត្តិហិរញ្ញវត្ថុសកលមក ខណៈដែលអតិផរណានៅខែតុលាខាងមុខនេះ ត្រូវបានព្យាករថា នឹងកើនខ្ពស់ដល់ទៅ១៣,៣% ខណៈកាលពីខែកក្កដាកន្លងទៅនេះ អតិផរណាអង់គ្លេសមានដល់១០,១%។

ធនាគារ Citi របស់អាមេរិកក៏បានរំពឹងទុកដែរថា អង់គ្លេសនឹងបង្កើនអត្រាការប្រាក់១,២៥%បន្ថែមទៀត នៅពេលខាងមុខនេះ ជាផ្នែកមួយនៃការរិតបន្ដឹងគោលនយោបាយរូបិយវត្ថុ។
ដោយសារតែអតិផរណាកើនខ្ពស់ទៅៗ ថ្មីៗនេះ ក្រុមកម្មករនៅកំពុងផែដ៏ធំមួយនៅអង់គ្លេសក៏បានងើបឡើងធ្វើកូដកម្ម ទាមទារការដំឡើងប្រាក់ឈ្នួលផងដែរ ដ្បិតពួកគេអះអាងថា ការចំណាយប្រចាំថ្ងៃសម្រាប់ជីវភាពកាន់តែខ្ពស់ តែប្រាក់ចំណូលមិនសមស្របតាមការចំណាយ៕
អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កម្ពុជាកំពុងសិក្សាការនាំចេញអង្ករទៅបង់ក្លាដេសជាថ្មីទៀត ខណៈរដ្ឋាភិបាលប្រទេសទាំងពីរបើកភ្លើងខៀវ

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បញ្ជាក់ថា កម្ពុជា-បង់ក្លាដេស បានឯកភាពគ្នាលើការរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើការនាំចេញអ…

ទីផ្សារស៊ុតក្នុងស្រុកកំពុងល្អប្រសើរ ខណៈការនាំចូលស៊ុតពីក្រៅប្រទេសត្រូវបានកាត់បន្ថយ

ព័ត៌មាន
ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតនៅកម្ពុជាបានអះអាងថា តម្លៃទីផ្សារពងមាន់នៅមួយរយៈមកនេះហាក់មានភាពល្អប្រសើរច្រើន ដោយតម្លៃនៅរក្សាបានកម្រិតខ្ពស់ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ