អុយក្រែនដាក់សំណើសុំចូលសហភាពអឺរ៉ុប

អុយក្រែនដាក់សំណើសុំចូលសហភាពអឺរ៉ុប ក្រោយតំណាងសហភាពអឺរ៉ុបបង្ហាញសញ្ញាភ្លើងខៀវ


រដ្ឋាភិបាលអ៊ុយក្រែននៅថ្ងៃទី ២៨ ខែកុម្ភៈ បានសម្រេចដាក់ពាក្យស្នើសុំទៅកាន់សហភាពអឺរ៉ុបឲ្យទទួលយកខ្លួនជាសមាជិកសហភាពអឺរ៉ុបឲ្យបានឆាប់បំផុត។ ការស្នើសុំនេះ បន្ទាប់ពីប្រធានសហភាពអឺរ៉ុប បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសអ៊ុយក្រែនឲ្យចូលជាសមាជិកសហភាពអឺរ៉ុប ហើយបានហៅការវាយប្រហារពីប្រទេសរុស្ស៊ីថា គឺជា ការវាយប្រហារសមាជិកមួយនៅក្នុងចំណោមសមាជិកសហភាពអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen
ដោយ

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានធ្វើអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍មួយ បន្ទាប់ពីសហភាពអឺរ៉ុប ដែលមានសមាជិកចំនួន ២៧ ប្រទេសបានសម្រេចចិត្តជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការផ្គត់ផ្គង់អាវុធដល់ប្រទេសដែលមានសង្រ្គាម។ ក្នុងនោះ សហភាពអឺរ៉ុបនឹងបញ្ជូនសព្វាវុធមានតម្លៃប្រមាណជាង ៥០០ លានដុល្លារ ទៅឱ្យអ៊ុយក្រែន។

លោកស្រី von der Leyen បានលើកឡើងថា "ជាការពិតណាស់ អ៊ុយក្រែនគឺជាប្រទេសមួយក្នុងទ្វីបអឺរ៉ុប ហើយសហភាពអឺរ៉ុបចង់ឱ្យអ៊ុយក្រែនចូលជាសមាជិក។»

ជុំវិញនឹងការលើកឡើងរបស់អឺរ៉ុបបែបនេះ លោក ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀ ហ្សេលេនស្គី នៅព្រឹកថ្ងៃចន្ទនេះ ក៏បានចេញមកថ្លែងសុន្ទរកថាមួយ ដោយបានអំពាវនាវឲ្យសហភាពអឺរ៉ុប ដាក់អ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុបឲ្យបានលឿនបំផុត នៅក្រោមនីតិវិធីពិសេស។ ជាមួយគ្នា លោក ហ្សេឡេនស្គី បានគូសបញ្ជាក់ថា អ៊ុយក្រែនពេលនេះ ក៏បានដោះលែងអ្នកទោសដែលធ្លាប់ធ្វើទាហានឲ្យចូលរួមជាមួយនឹងកងកម្លាំងយោធាដើម្បីវាយទប់ទល់នឹងរុស្ស៊ីផងដែរ។

 

បើទោះបីជា សហភាពអឺរ៉ុប ថ្មីៗនេះបានលើកឡើងថាខ្លួនចង់ឲ្យអ៊ុយក្រែនចូលរួមក៏ដោយចុះ ប៉ុន្ដែគេនៅចាំបានថា កាលពីថ្ងៃទី ២៥ខែកុម្ភៈ ពោលគឺអំឡុងពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២ ប្រធានាធិបតីអ៊ុនក្រែន លោក ហ្សេឡេនស្គីក៏បាន សួរទៅកាន់មេដឹកនាំប្រទេសទាំង២៧ នៃសហភាពអឺរ៉ុប ដើម្បីស្នើសុំចូលអង្គការណាតូ ប៉ុន្ដែ មេដឹកនាំទាំងនោះ ហាក់មានការភ័យខ្លាច និងមិនមានការឆ្លើយតបអ្វីទាំងអស់។ រីឯ ខាងអង្គការណាតូវិញ បានត្រឹមតែនិយាយថា ពួកគេនឹងនៅជាមួយអ៊ុយក្រែន ប៉ុន្ដែ ពួកគេមិនបើកទ្វារឲ្យអ៊ុយក្រែនចូលជាមួយណាតូនោះទេ ព្រោះតែខ្លាចអំណាចរុស្ស៊ី ដ្បិតថា លោកពូទីន បុរសខ្លាំងរបស់រុស្ស៊ី បានចេញមុខព្រមាននៅពេលប្រកាសប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែនហើយថា ប្រសិនបើនរណាហ៊ានតែជួយអ៊ុយក្រែនវាយប្រហារទប់ទល់នឹងរុស្ស៊ី នោះពួកគេនឹងជួបបញ្ហាធំដាក់ខ្លួនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រតែម្ដង។

គួរបញ្ចាក់ថា អ៊ុយក្រែន ប្រជាជាតិប្រជាធិបតេយ្យមានប្រជាជនចំនួន ៤៤ លាននាក់បានទទួលឯករាជ្យពីទីក្រុងមូស្គូក្នុងឆ្នាំ ១៩៩១ ក្នុងអំឡុងពេលដួលរលំនៃសហភាពសូវៀត។ ហើយប្រទេសនេះ ក៏ត្រូវបានជំរុញឱ្យចូលរួមជាមួយសម្ព័ន្ធមិត្តយោធាលោកខាងលិចរបស់អង្គការណាតូ និងសហភាពអឺរ៉ុប ហើយវាគឺជាអ្វីដែលរុស្ស៊ីមិនសប្បាយចិត្ត និង ប្រឆាំងជាដាច់ខាត។

យ៉ាងណាក៏ដោយចុះ ការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កឱ្យមានបង្កើនទណ្ឌកម្មផ្នែក នយោបាយ យុទ្ធសាស្ត្រ សេដ្ឋកិច្ច និងសាជីវកម្មពីសំណាក់ប្រទេសលោកខាងលិច ទៅកាន់រុស្ស៊ីមិនធ្លាប់មានពីមុនមកផងដែរ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

None



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញបារម្ភថា បើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអូសបន្លាយ ឬបន្ដរីករាលដាល នឹងអាចប៉ះពាល់ដល់ការនាំចេញពីកម្ពុជាទៅអឺរ៉ុប

ក្នុងរយៈពេល១សប្ដាហ៍ក្រោយនៃការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ក្រុមអ្នកជំនួញ និងអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចអះអាងថា វិបត្តិនៅប្រទេសអ៊ុយក្រែនមិនបានធ្…

ជនជាតិថៃត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែនជាបណ្ដើរៗហើយ ខណៈសង្គ្រាមកំពុងបន្តឆេះឆួល

ស្របពេលដែលស្ថានភាពនៅអ៊ុយក្រែនកាន់តានតឹងទៅៗ ទាំងពលរដ្ឋអ៊ុយក្រែន និងបណ្ដាពលរដ្ឋប្រទេសផ្សេងៗរួមមានទាំងពលរដ្ឋជនជាតិថៃផងដែរនោះត្រូវបានជម្លៀសច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ